ការពង្រីកការអប់រំកុមារតូច

១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីនេះគឺ ពង្រីកសេវាអប់រំកុមារតូចតាមគ្រប់រូបភាពសម្រាប់កុមារអាយុពី ០ ទៅក្រោម ៦ឆ្នាំ ពិសេស​កុមារ​ក្រី​ក្រ​ កុមារ​ជនជាតិ​ និង​កុមារ​ពិការ​  និង​ផ្តល់អាទិភាពដល់សេវា មត្តេយ្យសិក្សាសហគមន៍ និង​កម្មវិធី​អប់​រំកុមារ​តូចតាមផ្ទះ។ វត្ថុ​បំណង​មួយ​ទៀត​គឺ​​ផ្តល់​ឱ្យ​មាន​ការ​ ប្រែប្រួល​លើ​ផ្នែក​គុណ​ភាព​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌​ ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

* ពង្រីកកម្មវិធីអប់រំកុមារតូចសម្រាប់កុមារអាយុពី​ ០៣ ​ទៅ​ក្រោម​ ៦ ​ឆ្នាំ ដោយ​ផ្តោត​មុខសញ្ញា​ទៅ​​លើ​ឃុំ​ដែល​មាន​អត្រា​ចូល​រៀន​ថ្មី​ទាប​ និង​មាន​អត្រា​ត្រួត​ថ្នាក់​ខ្ពស់​នៅ​បឋមសិក្សា​។

សកម្មភាពគោលនយោបាយៈ

  • សេចក្តីណែនាំស្តីពី ការបង្កើតមត្តេយ្យសិក្សាសហគមន៍តាមរយៈការលើកទឹកចិត្តឱ្យមានការ ប្រើ​ប្រាស់​ថវិកា​សម្រាប់​សេវា​អប់រំ​កុមារ​តូច​ដោយ​សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ រៀបចំ​បាន​នៅ​ឆ្នាំ ២០១០​។
  • ផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍកុមារ​តូច​​​កសាង​បាន​នៅ​ឆ្នាំ​២០១១​។
  • ផែនការសកម្មភាពពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៍ និងការអប់រំកុមារតូចតាមផ្ទះ និងក្រុម ខ្នងផ្ទះ កសាង​បាន​នៅ​ឆ្នាំ ​២០១១​​។
  • ផែនការ​សកម្មភាព​សម្រាប់​បង្កើន​ថ្នាក់​មត្តេយ្យសិក្សានៅក្នុងសាលាបឋមសិក្សាកសាងបាននៅឆ្នាំ២០១១។
  • សេចក្តីណែនាំស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាឯកជន រៀបចំបានឆ្នាំ ២០១១។
  • ដំណើការ​នៃ​វិមជ្ឈការ​ក្នុង​ការ​កែលម្អ​សេវាកម្ម​និង​គោល​នយោបាយ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច​បាន​សិក្សា​នៅ​ឆ្នាំ​២០១១​។
  • កម្មវិធីអប់រំបញ្ចូលគ្នានិងអប់រំពីរភាសានៅសាលាមត្តេយ្យសិក្សា សាកល្បងអនុវត្តនៅឆ្នាំ ២០១២ ។

* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។

សកម្មភាពគោលនយោបាយ​៖

  • យុទ្ធនាការផ្សព្វផ្សាយការចុះនិងស្រង់ឈ្មោះកុមារឲ្យទទួលសេវាអប់រំ​កុមារតូច​ចាប់​អនុវត្ត​ពី​​ឆ្នាំ ​២០១១​។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។

សកម្មភាពគោលនយោបាយ​៖

  • សេចក្តី​ណែនាំ​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធីអប់រំ​កុមារ​តូច​ឱ្យ​មាន​គុណភាព​និង​ប្រសិទ្ធ​ភាព​រៀបចំ​បាន​នៅ​ឆ្នាំ​២០១០។
  • កម្មវិធីសិក្សាសម្រាប់កុមារអាយុ ៣ និង ៤ ឆ្នាំ ផ្អែកលើស្តង់ដាសិក្សា កែលម្អរួចរាល់នៅឆ្នាំ ២០១១ ។
  • គោលការណ៍ស្តីពី ការលើកទឹកចិត្តដល់គ្រូមត្តេយ្យសិក្សារដ្ឋ​ គ្រូមត្តេយ្យសិក្សាសហគមន៍បណ្តាញ​ក្រុម​ការងារ​​អប់រំ​​​កុមារ​​តូច​​តាម​​ផ្ទះ​​និង​​ក្រុម​​ខ្នង​​ផ្ទះ​​ដែល​មាន​ស្នាដៃ​ល្អ​រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២​ ។

គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ

* ពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងអប់រំ អំពីការងារគ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។

សកម្មភាពគោលនយោបាយៈ

  • ផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់និងគ្រប់កម្មវិធី ដោយ​​ឆ្លើយ​​​​គ្នា​ទៅ​នឹង​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍ​​សមត្ថភាព​របស់​​ក្រសួងអប់រំ យុវជន និងកីឡា រៀបចំបាននៅឆ្នាំ ២០១២។

៣. សូចនាករ និងចំណុចដៅ

  • ការចូលរៀនរបស់កុមារតូចអាយុ ៥ ឆ្នាំតាមគ្រប់រូបភាពកើនឡើងពី ៣៩.៨% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៦០% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • ការចូលរៀនរបស់កុមារតូចអាយុពី ៣ ទៅ ៤ ឆ្នាំ តាមគ្រប់រូបភាពកើនឡើងពី ១៥% នៅឆ្នាំ ២០០៩-២០១០ ទៅ ៣០% នៅឆ្នាំ ២០១៣-២០១៤ ។
  • ៧០%​ នៃគ្រូមត្តេយ្យសិក្សាបានទទួលនិងបញ្ចប់ការបណ្តុះបណ្តាល ដោយមានគុណភាពអំពី ការអភិវឌ្ឍកុមារតូចពេញលេញ នៅឆ្នាំសិក្សា ២០១៣-២០១៤ ។

៤. កម្មវិធី និងសកម្មភាពចម្បង

៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)

  • ពង្រីក និងជំរុញការចូលរៀនចំពោះកុមារអាយុពី ៣ ទៅក្រោម ៦ ឆ្នាំ ពិសេស កុមារអាយុ ៥ ឆ្នាំ ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ចូល​រៀន​ថ្នាក់​ទី ១​ ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព​ដោយ​ផ្តោត​លើ​ការ​បំប៉ន​គ្រូ​មត្តេយ្យ​សិក្សា និង​រៀបចំ​កម្មវិធី​សិក្សា​ផ្អែក​លើ​ស្តង់​ដា​សិក្សា​ផ្នែក​អប់រំ​កុមារ​តូច​។
  • ផ្តល់ថវិកាសម្រាប់ដំណើរការសាលាថ្នាក់កុមារមត្តេយ្យសិក្សាមិន​គ្រប់​កម្រិត និងកុមារអាយុ​ ៣ និង ៤ ឆ្នាំ ដើម្បី​​រក្សា​និរន្តភាព​។
  • ​​ពង្រីកកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចតាមសហគមន៍​ដើម្បីអន្តរាគមន៍ទាំងស្រុងដល់​ការអប់រំ កុមារតូច ជា​ពិសេស​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​ការ​លំបាក​តាម​រយៈ​មាតា​បិតា​ អាណាព្យាបាល កុមារ និងអ្នកគ្រប់គ្រងនិងថែទាំកុមារ ។
  • ផ្តល់ថវិកាប្រតិបត្តិការសម្រាប់មន្ត្រីថ្នាក់ជាតិនិង​ថ្នាក់​ក្រោម​ជាតិ ដើម្បីគាំទ្រដល់ការកសាង ផែនការ​ ការ​គ្រប់​គ្រង​និង​សកម្មភាព​ពិនិត្យ​តាមដាន​ ដោយ​បង្កើត​បញ្ជី​ឫ​តារាង​ពិនិត្យតាមដាន ដើម្បីធានាគុណភាពផ្នែកអប់រំកុមារតូច​។
  • ជំរុញឲ្យមានថវិកាលើកកម្ពស់សមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់ និងគ្រូបឋម​ដែល​បង្រៀន​ថ្នាក់​មតេ្តយ្យ​សិក្សា​ ។

៤.២ កម្មវិធីមូលធន

ការវិនិយោគ ៖

  • ផ្តល់សម្ភារៈរូបវ័ន្តបានគ្រប់គ្រាន់សមស្របតាមវ័យ និងតម្រូវការរបស់កុមារ ជាពិសេសកុមារ ពិការនៅសាលាមត្តេយ្យសិក្សារដ្ឋ និង​មត្តេយ្យ​សិក្សា​សហគមន៍ ដោយមានការសហការពី អាជ្ញាធរដែនដី សប្បុរសជន ឬដៃគូអភិវឌ្ឍនានា ។

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

  • បំប៉នសមត្ថភាពមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់លើការងាររដ្ឋបាល ការងារបច្ចេកទេស របៀប​ទាក់​ទង​និង​កិច្ច​សហការ​ជា​មួយ​ថ្នាក់​ក្រោម​ជាតិ​ និង​បណ្តាញ​ក្រុម​ការងារ​អប់រំ​កុមារ​តូច​នៅ​តាម​សហគមន៍​។
  • គាំ​ទ្រ​មន្ត្រី​ទទួល​បន្ទុក​ការងារ​អប់រំ​កុមារតូចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លើការបង្កើន គុណភាពតាមផ្នែក ឬ​តាម​​តំបន់​​នីមួយ​​ៗ​​ដែល​​ពាក់​ព័ន្ធ​ ​។

៥. ការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធី

នាយកដ្ឋានអប់រំកុមារតូចទទួលខុសត្រូវលើការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ពិនិត្យ​ឡើង​វិញ​លើ​ការ​រៀប​ចំ​ទទួល​ខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងការសម្របសម្រួលផងដែរជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួម​មាន​គណៈ​កម្មាធិការ​ជាតិ​ និង​​លេខាធិការ​ដ្ឋានអប់រំសម្រាប់ទាំងអស់គ្នា និងគណៈកម្មាធិការជាតិ និងគណៈកម្មាធិការសម្របសម្រួល​បច្ចេកទេសគាំពារ និង​អភិវឌ្ឍ​កុមារ​តូច​។
ក្រសួងអប់រំ​ យុវជន​ និង​កីឡាសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល ដើម្បី​ពង្រឹង​គំនិត​ផ្តួច​ផ្តើម​អំពី​ការ​ចិញ្ចឹម​បី​បាច់​ ​និង​​អប់រំ​​កុមារ​​តូច​​ តាមរ​យៈ​​កម្មវិធី​​អប់រំ​កុមារ​តូច​តាម​ផ្ទះ​ កម្មវិធី​អប់រំ​ឪពុក​ម្តាយ​ និង​សហការ​ជា​មួយ​ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បី​ធ្វើ​វិមជ្ឈការ​ លើ​ការ​ពង្រីក​ថ្នាក់​មត្តេយ្យសិក្សាសហគមន៏នៅក្នុងវិស័យអប់រំ ។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព 2009 2010 2011 2012 2013
១. កម្មវិធីចរន្ត 45,038.1 43,775.4 44,330.9 54,269.5 60,456.2
-​ មត្តេយ្យសិក្សាសម្រាប់កុមារ អាយុ ៣ទៅ ៥ឆ្នាំ 22,641.1 23,139.3 23,259.6 24,499.7 24,499.7
– ការអប់រំកុមារតូចផ្អែកលើ​សហគមន៍និងតាមខ្នងផ្ទះ 18,128.2 17,666.2 16,944.7 18,411.4 18,411.4
– ពង្រឹងការគាំទ្រ និងការពិនិត្យ តាមដានកម្មវិធី 4,268.8 2,969.9 4,126.6 11,358.4 17,545.1
២. កម្មវិធីមូលធន 4,268.8 2,969.9 4,126.6 11,358.4 17,545.1
ការវិនិយោគ 11.8 12.0 12.0 16.0 18.0
កិច្ចសហប្រតិបត្តិការបច្ចេកទេស 4,257.0 2,957.9 4,114.6 11,342.4 17,527.1
ធនធានសរុប 49,306.9 46,745.3 48,457.5 65,627.9 78,001.3
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s