ការពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការអប់រំ​នៅ​បឋមសិក្សា​ 

១. វត្ថុបំណង

វត្ថុ​បំណងនៃអនុកម្មវិធីនេះគឺ ១) ប្រមូលកុមារដល់និងក្នុងវ័យសិក្សាបានចូលរៀនទាំងអស់គ្នា។ ២) ផ្តល់​ការ​អប់រំ​បឋម​​សិក្សា​ប្រកប​ដោយ​គុណភាព​។ ​៣) រក្សា​កុមារ​ឲ្យ​រៀន​ចប់​ភូមិ​សិក្សា​និង​បាន​បន្ត​​ការ​សិក្សា​ទៅ​ភូមិ​សិក្សា​បន្ទាប់​ទៀត​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

* ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា រួមបញ្ចូលទាំងក្រុមបាត់បង់ឱកាសដូចជា កុមារពិការ កុមារជនជាតិភាគតិច ពលករកុមារ ជាដើម។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំស្តីពី ការអនុវត្តការពន្លឿនការសិក្សា​សម្រាប់ក្រុមគោលដៅពិសេស រៀបចំបាន នៅឆ្នាំ ២០១០។
 • សេចក្តីណែនាំស្តីពី ការអនុវត្តការអប់រំពីរភាសាសម្រាប់កុមារជនជាតិភាគតិច រៀបចំបាននៅ ឆ្នាំ ២០១០។
 • សេចក្តីណែនាំស្តីពី ការធ្វើជំរឿនកុមារតាមភូមិចំណុះឱ្យសាលារៀននិងកសាងផែនទីខ្នងផ្ទះ​រៀបចំ​បាន​នៅ​ឆ្នាំ​​២០១១។
 • សេចក្តីណែនាំស្តីពី ការកសាងបរិស្ថានសិក្សាឆ្លើយតបទៅនឹងការការពារកុមារ សុខភាពសិក្សា​និង យេនឌ័រ រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២។

* កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​មាតា​បិតា​សិស្ស​គ្រប់​ទិដ្ឋភាព​ដូចជា​ចំណាយ​ក្រៅ​ផ្លូវ​ការ​ជាដើម។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំស្តីពី ការគ្រប់គ្រងនិងប្រើប្រាស់ថវិកាដំណើរការសាលារៀន និងប្រាក់វិភាគទាន ដែល​បាន​មក​ពី​សប្បុរស​ជន​ មាតាបិតាសិស្សប្រកបដោយតម្លាភាព រៀបចំបាននៅឆ្នាំ ២០១០។
 • ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា  ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំនិងផែនការសកម្មភាពសម្រាប់ការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍវិស័យអប់រំរៀបចំ​បាន​នៅ​ក្នុង​ឆ្នាំ ​២០១១។
 • ការអនុវត្តអនុក្រឹត្យ​និងសារាចរ ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនគ្រឹះស្ថានបឋមសិក្សាឯកជន​បាន​ពិនិត្យឡើងវិញនិងពង្រឹង នៅ​ឆ្នាំ ​២០១២។

* បន្តសាងសង់សាលារៀនថ្មីនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់​សម្ភារ​រូប​វ័ន្ត​បន្ថែម​ចំពោះ​សាលារៀន​បឋមសិក្សា​មិន​គ្រប់​កម្រិត​ថ្នាក់។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំស្តីពីការបង្កើតនិងប្រើប្រាស់សាលារៀន ជាពិសេសសាលារៀនមិនគ្រប់កម្រិត ថ្នាក់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​និរន្តរ​​ភាព​ រៀប​ចំ​បាន​នៅ​ឆ្នាំ​ ២០១២ ។
 • តម្រូវការសាលារៀនថ្មីនៅតាមភូមិ ដែលពុំទាន់មានសាលារៀននិងតំបន់ដែលមានសាលារៀន នៅឆ្ងាយពីផ្ទះប្រជាជន បាន​សិក្សា​នៅឆ្នាំ ២០១២។

* បង្កើនចំនួនអាហារូបករណ៍ (ថវិកាឬស្បៀង) ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសសិស្សស្រី ដើម្បី​ធានា​បាន​ការ​ចូល​រៀន​នៅ​​​សាលា​​បឋម​​​សិក្សា​​ ​និង​​មធ្យម​​សិក្សា​​។  ធានា​កំណត់​ឲ្យ​បាន លើ​មុខសញ្ញា​សិស្ស​បឋម​សិក្សា​ក្រី​ក្រ​ ​ឫ​​សុវត្ថិភាព​ស្បៀង​​សម្រាប់​កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ ​និង​កម្មវិធី​អាហា​រូបករណ៍​សម្រាប់​សិស្ស​ថ្នាក់​​ទី ​៤-៦ ​។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំនិងផែនការសកម្មភាពផ្តល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ និង​ក្រុមងាយ​រងគ្រោះ​ នៅបឋមសិក្សា​ រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២។
 • តម្រូវការសេវានានានៅតំបន់ព្រំដែនជាក់លាក់ក្នុងខេត្តចំនួន១៥​ បានសិក្សានៅឆ្នាំ២០១២។
 • គោលនយោបាយអាហារូបករណ៍ជាតិ ជាពិសេសសម្រាប់សិស្សក្រីក្រនិងក្រុមងាយរង​គ្រោះ​នៅ​បឋមសិក្សា កសាងបាន​នៅឆ្នាំ២០១៣ ។
 • សេចក្តីណែនាំស្តីពីការផ្តល់អាហារូបករណ៍ដល់សិស្សនៅថ្នាក់ទី៤ដល់ទី៦ នៅតាមតំបន់​ព្រំដែនក្នុងខេត្តចំនួន១៥​រៀបចំ​បាន​​​នៅ​​ឆ្នាំ​​២០១៣។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

* កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំ ដើម្បីជំរុញការអនុវត្តប្រកាសស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ​ត្រង់​ប្រការទី១៦ ស្តីពីការធ្វើតែសទ្បើងថ្នាក់នៅដើមឆ្នាំនិងចុងឆ្នាំសិក្សា រៀបចំបាន នៅឆ្នាំ២០១០។
 • សេចក្តីណែនាំស្តីពីការពង្រឹងនិងធានាឲ្យបានការអនុវត្តម៉ោងបង្រៀនពី ៨៥០ ម៉ោង ទៅ ១០០០ ម៉ោង រៀបចំ​បាន​នៅ​ឆ្នាំ២០១១​។

* កែលម្អគុណភាពបង្រៀន និង រៀននៅគ្រប់កម្រិតទូទាំងប្រទេស ។

សកម្មភាពគោលនយោបាយៈ

 • សេចក្តី​ណែនាំ​អនុវត្ត​គោលការណ៍​ស្តី​ពី​ការកំណត់សាលាកុមារមេត្រីតាមកម្រិត រៀបចំបាន នៅឆ្នាំ២០១០។
 • ផែនការមេនៃកម្រងសាលារៀន បានពិនិត្យឡើងវិញនៅឆ្នាំ ២០១០។
 • សេចក្តីណែនាំ និងផ្សព្វផ្សាយការអនុវត្តក្រមសីលធម៌គ្រូបង្រៀន រៀបចំបាននៅឆ្នាំ២០១១។
 • គោលការណ៍ណែនាំពង្រឹងការអនុវត្តកម្មវិធីសាលាកុមារមេត្រី កម្មវិធីពន្លឿនការសិក្សា និង កម្មវិធីអប់រំពីរភាសា រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១១។
 • ផែនការមេសាលាកុមារមេត្រីដោយបញ្ចូលខ្លឹមសារស្តីពីការអប់រំកុមារពិការ បានពិនិត្យឡើង វិញនៅឆ្នាំ ២០១២។

* បង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និង ការទទួលខុសត្រូវរបស់គ្រឹះស្ថានសិក្សា ក្នុងការ ប្រើប្រាស់ថវិកា និង​​ការ​​សម្រេច​​ចិត្ត​​លើ​កម្មវិធី​​នា​​នា​ ​។

សកម្មភាពគោលនយោបាយ៖

 • សេចក្តីណែនាំស្តីពីការអនុវត្ត កម្មវិធីអប់រំថ្នាក់ពីរភាសា អប់រំបញ្ចូលគ្នា ពន្លឿនការសិក្សា ការប្រើ ប្រាស់គ្រូសហគមន៍ និងការប្រើប្រាស់បញ្ជីពិនិត្យតាមដាននៅតាមសាលារៀន​​ឬ​គ្រឹះស្ថាន សិក្សា រៀបចំបាននៅឆ្នាំ ២០១១។

* បង្កើនតម្លាភាព និង កែលម្អការពិនិត្យតាមដានការបំពេញការងារ និងការទទួលខុសត្រូវរបស់គ្រូ បង្រៀន និងសាលារៀន។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំស្តីពី ការផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សសំដៅជំរុញការសិក្សា និងស្វ័យសិក្សារបស់សិស្ស រៀបចំ​បាន​​នៅ​​ឆ្នាំ​​២០១២។
 • លទ្ធផលនៃការបំពេញការងាររបស់ក្រុមបំប៉ននិងពិនិត្យតាមថ្នាក់ក្រុង ស្រុក ខណ្ឌ បានសិក្សា នៅឆ្នាំ ២០១២។

គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និង កសាងសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ

* ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និង ផលប៉ះពាល់ ។

សកម្មភាពគោលនយោបាយៈ

 • សេចក្តីណែនាំដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌលើការបំពេញការងារ​អប់រំបឋមសិក្សារៀបចំបាន​នៅឆ្នាំ ២០១២ ។

៣. សូចនាករ និងចំណុចដៅ

 • អត្រាពិតចូលរៀនថ្មីកើនពី ៩១.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • អត្រា​ពិតនៃការសិក្សានៅបឋមសិក្សាកើនពី ៩៤.៤% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ៩៨.០% នៅឆ្នាំ ២០១៣-២០១៤ ។
 • អត្រាបញ្ចប់ការសិក្សាកើនពី ៨៥.៥% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • អត្រាត្រួតថ្នាក់ថយចុះពី ៨.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • អត្រាបោះបង់ការសិក្សាថយចុះពី ៨.៣% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម ៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
 • យ៉ាងហោចណាស់ ៧៥% នៃសាលាបឋមសិក្សាទាំងអស់នឹងជាសាលាកុមារមេត្រីនៅឆ្នាំសិក្សា​២០១៣-២០១៤។

៤. សកម្មភាព និងកម្មវិធីចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
 • ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការព្រមព្រៀងបង្កើន​​កញ្ចប់​ថវិកា​និង​រូបមន្ត​បែង​ចែក​ថវិកា​សម្រាប់​សិស្ស​ម្នាក់ៗ​ជា​រៀង​រាល់​ឆ្នាំ​​ ពិសេស​សម្រាប់​សាលា​រៀន​ ​ជួប​ការ​លំបាក​ ។
 • ពង្រឹង និង ពង្រីក កម្មវិធីសាលាកុមារមេត្រីដែលមានសកម្មភាពបំប៉នសម​ត្ថភាពដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ និង​កម្មវិធី​បណ្ណាល័យ ។
 • លើកទឹកចិត្តគ្រូបង្រៀនល្អនិងសាលារៀនល្អ។។
 • ពិនិត្យតាមដានដំណើរការសាលារៀន។
៤.២. កម្មវិធីមូលធន

ការវិនិយោគ ៖

 • សាងសង់បង្គន់អនាម័យ អណ្តូងទឹក បន្ទប់ធនធាន បណ្ណាល័យ​នៅតាមសាលាបឋមសិក្សា ពិសេស នៅតំបន់ដាច់ស្រយាល។
 • សាងសង់កន្លែងស្នាក់នៅឲ្យគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល។
 • ផ្តល់បន្ទប់រៀនបន្ថែមដល់សាលាមិនគ្រប់កម្រិត សាលាដែលមានសិស្សច្រើន និងសាលាដែល រៀន ៣ វេន។
 • ការផ្តល់ឧបករណ៍ជំនួយសម្រាប់កុមារពិការ ឱ្យសមស្របឆ្លើយតបទៅនឹងតម្រូវការការសិក្សា ដូចជា វ៉ែនតា រទេះ​រុញ កាសស្តាប់ ជាប់ត្រចៀក ​ចាប់ពីឆ្នាំ២០០៩។

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់កម្រងសាលាដើម្បី​លើក កម្ពស់ការងារផែនការ ការគ្រប់គ្រង និងការពិនិត្យតាមដាននៃសកម្មភាព និងចំណាយ ប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
គាំទ្រ​ដល់​ការបង្កើត និងពង្រឹងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលនឹង ទទួលខុសត្រូវជួយកម្រងសាលារៀន នៅ​ក្នុង​ការអនុវត្តការ​ពិនិត្យ​តាមដាន​តាមបែបវិមជ្ឈការ លើការបំពេញការងាររបស់សាលារៀន។
ពង្រឹង​និង​ពង្រីកកម្មវិធីសាលាកុមារមេត្រី ដែលមាន​សកម្មភាពប្រសិទ្ធភាពការរៀននិងបង្រៀន ការសិក្សាចិត្តសង្គម ការអប់រំពិសេស ការអប់រំ​បញ្ចូល​គ្នា ការបង្រៀនថ្នាក់គួប ការអប់រំពីរភាសា ស្តង់ដា​​កម្មវិធីសិក្សាអប្បរមា កុមារក្រៅសាលា អាន-សរសេរថ្នាក់ទី១ កម្មវិធី​បណ្ណាល័យ​ ជំនាញ​បំណិនជីវិតតាម​តំបន់ ការការពារ​មេរោគអេដស៍/ជំងឺអេដស៍ បញ្ហាសុខភាពដ៏ទៃទៀត​ អាហារូបករណ៍ អាហារូបត្ថម្ភ និង​កញ្ចប់​ថវិកា​សម្រាប់កែលម្អសាលារៀន​ ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ត្រីកោណ។
លើក​​​កម្ពស់​​ និងផ្សព្វផ្សាយជារៀងរាល់ឆ្នាំពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ និងអាជ្ញាធរ​ដែនដី ដើម្បី​ធានា​ការអភិវឌ្ឍ​ដែល​មាន​ការ​ចូល​រួម​នៅ​ថ្នាក់តំបន់ជាមួយនឹងចីរភាព​ និងភាព​ជាម្ចាស់។

៥. ការគ្រប់គ្រងកម្មវិធីនិងពិនិត្យតាមដាន

នាយក​ដ្ឋាន​បឋមសិក្សាគ្រប់គ្រងនិងពិនិត្យតាមដានផលសម្រេចរបស់កម្មវិធីនេះ។ ការពិនិត្យ តាម​​ដាន​​វឌ្ឍនភាព​​របស់​​កម្មវិធី​​ជា​​ការ​​ទទួល​ខុស​​ត្រូវ​​របស់​​ក្រុម​​គ្រូ​ឧទ្ទេស​បង្គោល​ថ្នាក់ជាតិ និងក្រុម បំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌស្របតាមផែនការការងារ និង​ផែនការ​អភិវឌ្ឍ​​សាលារៀន​​ ដែលបានឯកភាព។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ជាអ្នក​គ្រប់គ្រ​ង​ថវិការបស់ កម្មវិធីនេះ និង បើក​ផ្តល់​សាច់​ប្រាក់​ទៅ​ឱ្យ​សាលារៀន​។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំខែ​ជូន​ដល់​មន្ទីរអប់រំ​ យុវជន​ ​និង​​កីឡា​​រាជធានី​ ខេត្ត ​ស្តីពី​ សកម្មភាព​បច្ចេកទេស​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​កម្មវិធី​។
មន្ទីរអប់រំ​ យុវជន​ និងកីឡារាជធានី ខេត្ត ទទួល​ខុស​​ត្រូវ​ក្នុង​ការ​ពិនិត្យ​តាមដាន​ លទ្ធផល​និង​ការរីក​ចម្រើន​ទូទៅ​នៃ​សកម្មភាព​ផ្នែក​បច្ចេកទេស​ និង​​ការ​​ផ្តល់​​ហិរញ្ញ​ប្បទាន​របស់កម្មវិធីកែលម្អកំហុស ឆ្គងពេលចាំបាច់ និងធានាការបញ្ជូនរបាយការណ៍ប្រចាំខែទាន់ពេលវេលា។  មន្ទីរអប់រំ យុវជន​ និង កី​ឡារាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសជូននាយកដ្ឋានបឋមសិក្សា ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ។

៦.    ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព 2009 2010 2011 2012 2013
១. កម្មវិធីចរន្ត 45,038.1 43,775.4 44,330.9 54,269.5 60,456.2
– ថវិកាដំណើរការសាលារៀន 22,641.1 23,139.3 23,259.6 24,499.7 24,499.7
– ការពង្រឹងសកម្មភាពរៀន និងបង្រៀន 18,128.2 17,666.2 16,944.7 18,411.4 18,411.4
– ការពង្រឹងការពិនិត្យតាមដានកម្មវិធី ការកសាងសមត្ថភាពនិងលើកទឹកចិត្ត 4,268.8 2,969.9 4,126.6 11,358.4 17,545.1
២. កម្មវិធីមូលធន 4,268.8 2,969.9 4,126.6 11,358.4 17,545.1
ការវិនិយោគ 11.8 12.0 12.0 16.0 18.0
កិច្ចសហប្រតិបត្តិការបច្ចេកទេស 4,257.0 2,957.9 4,114.6 11,342.4 17,527.1
សរុបរួម 49,306.9 46,745.3 48,457.5 65,627.9 78,001.3
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s