បណ្តុះបណ្តាលគ្រូបង្រៀន

 

១. វត្ថុបំណង និងយុត្តិកម្ម

វត្ថុ​​បំណង​​ទី​មួយ គឺ​ធានា​ការ​ផ្តល់​​គ្រូបង្រៀន​គ្រប់​កម្រិត​សិក្សា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព  ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការពង្រីក​ប្រព័ន្ធ​អប់រំ​រួម​ទាំង​ការ​ពង្រីក​សមត្ថភាព​អ្នក​គ្រប់គ្រង​សាលា​គរុកោសល្យ និង​អ្នក​គ្រប់គ្រង​អប់រំ គ្រូឧទ្ទេស នាយកសាលារៀន និង​មន្ត្រី​អប់រំ​សំខាន់ៗ​ផ្សេង​ទៀត​ ។

 

វត្ថុ​បំណង​ទី៣​គឺ​កែ​លម្អ​គុណភាព​នៃ​ការ​បង្រៀន​តាមរយៈ​ការ​ពង្រីក​ការ​ធ្វើ​វិក្រឹត​ការ​គ្រូបង្រៀន​ ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

  • ធានាសនិទានកម្មបុគ្គលិកអប់រំសម្រាប់តំបន់ដាច់ស្រយាល និងជួបការលំបាក ។

សកម្មភាពគោលនយោបាយ

  • ផែន​ការ​សកម្មភាព​ក្នុង​ការ​បង្រៀន​ថ្នាក់​គួប​សម្រាប់​គ្រូ​នៅ​តំបន់​ព្រំដែន​ តំបន់​ដាច់​ស្រយាល និង​ឬ​តំបន់​ជនជាតិ​ភាគ​តិច​ត្រូវ​បាន​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំ​។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

  • លើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនទាំងការបណ្តុះបណ្តាល និងវិក្រឹតការ។

សកម្មភាពគោលនយោបាយ ៖

  • ផែនការសកម្មភាពសម្រាប់អភិវឌ្ឍសមត្ថភាពត្រូវបានរៀបចំតាមឆ្នាំនីមួយៗ។
  • របាយ​​ការណ៍​​​​ស្តី​​​ពីការ​​វិភាគ​តម្រូវ​ការ​បំប៉ន​និង​​ផែនការ​​​អភិវឌ្ឍ​​​សមត្ថភាព​​​​​គ្រូ​​​ឧទ្ទេស​​​​​ត្រូវ​​​​បាន​​​​បញ្ចប់​​​នៅ​​​ឆ្នាំ​​​​២០១០។
  • ផែនការគោលស្តីពី ការអភិវឌ្ឍគ្រូបង្រៀន ត្រូវបានបញ្ចប់នៅឆ្នាំ២០១០។
  • របាយការណ៍ស្តីពី ការវិភាគតម្រូវការសម្ភារៈរូបវ័ន្តនៅតាមសាលាគរុកោសល្យ ត្រូវបានបញ្ចប់ នៅឆ្នាំ ២០១០។
  • ផែន​ការ​លើក​កម្ពស់​សមត្ថភាព​គ្រូ​បង្រៀន​មធ្យម​សិក្សា​ដែល​សមត្ថភាព​នៅ​មាន​កម្រិត​ រៀបចំ​ ​បាន​នៅ​ឆ្នាំ ២០១១​។
  • ខ្លឹមសារឯកសារ ICT ក្នុងកម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀនត្រូវបានកែលម្អ នៅឆ្នាំ ២០១១។
  • ម៉ូឌុលស្តីពីការយល់ដឹងយេនឌ័រ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលជាផ្លូវការ នៅឆ្នាំ ២០១១។
  • កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ត្រូវបានបញ្ចប់ការកែលម្អ នៅឆ្នាំ២០១២។
  • ម៉ូឌុលស្តីពីការអប់រំបញ្ចូលគ្នា ក្នុងកម្មវិធីបណ្តុះបណ្តាលត្រូវ បានកែលម្អនៅឆ្នាំ ២០១២។

៣. សូចនាករ និងចំណុចដៅ

  • គរុសិស្ស​-​គរុនិស្សិត​ថ្មី​ចំនួន ៥០០០នាក់ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​ជ្រើសរើស​ចូល​រៀន​នៅ​សាលា​គរុកោសល្យ​ដែល​ក្នុង​នោះ​យ៉ាង​តិច​៤០% ​មក​ពី​តំបន់​ជនបទ​ ​តំបន់​ជួប​ការ​លំបាក​ តំបន់ដាច់ ស្រយាល និងក្រុមជនជាតិភាគតិច។
  • គ្រូ​បឋម​សិក្សា​ចំនួន ៣០០០នាក់ ត្រូវ​បាន​បង្កើន​សមត្ថភាព​ឱ្យ​ក្លាយ​ជា​គ្រូបង្រៀន​កម្រិត​អប់រំ​ ​មូលដ្ឋាន​តាមរយៈ​ការ​បំប៉ន​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង ៦ នៅ​ត្រឹម​ឆ្នាំសិក្សា ២០១៣-២០១៤។
  • អធិការ​បឋម​សិក្សា​ចំនួន​ ៩០​នាក់​ ​និង​អធិការ​មធ្យមសិក្សា​ចំនួន ១២០នាក់ ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​​ការ​​បណ្តុះ​បណ្តាល​​នៅ​​វិទ្យាស្ថានជាតិអប់រំ​​ត្រឹម​​ឆ្នាំសិក្សា​​ ២០១៣-២០១៤។
  • គរុសិស្ស​-​គរុនិស្សិត​ចំនួន ១,៥០០​នាក់​ត្រូវ​បាន​ជ្រើសរើស​ជា​រៀងរាល់​ឆ្នាំ ពី​តំបន់​ជួប​ការលំបាក​ហើយ​​ពួក​​គេ​​ត្រូវ​​បាន​​ចាត់​​តាំង​​ឲ្យ​​ទៅ​​បម្រើ​ការ​​នៅ​​តំបន់​​នោះ​​វិញ​​​ក្រោយ​​ពី​​បញ្ចប់​ ការ​​បណ្តុះបណ្តាល​ ​។

៤. សកម្មភាព និងកម្មវិធីចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)

១- ថវិកាដំណើរការសាលាគរុកោសល្យទាំង ២៥

  • ផ្តល់​ថវិកា​ដំណើរ​ការ​ប្រចាំឆ្នាំ ដល់​សាលា​មធ្យម​សិក្សា​គរុកោសល្យ​មត្តេយ្យមជ្ឈិម​សាលា​គរុកោសល្យ ​​និង​​​វិក្រឹត​​ការ​​​​រាជធានី​​-​​​ខេត្ត​​ទាំង​​​​១៨​​ ​មជ្ឈម​ណ្ឌល​​​គរុ​​កោសល្យ​​ ភូមិភាគ​ទាំង​៦ និង​មជ្ឈមណ្ឌល​ធន​ធាន​ចំនួន​៦​ សំដៅ​កែ​លម្អ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​កម្មវិធី​បណ្តុះ​បណ្តាល​និងវិក្រឹតការគ្រូបង្រៀន។ អាទិភាពមួយ សម្រាប់សាលាគរុកោសល្យ គឺ​ការ​បណ្តុះ​បណ្តាល​​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ ដើម្បី​ឆ្លើយ​​តប​​ប្រកប​​ដោ​យ​ភាព​ទន់ភ្លន់​ទៅ​នឹង​ការ​ប្រែប្រួល​ការ​ចូល​រៀន​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​នេះ​។

២- កម្មវិធីអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអប់រំ

  • ផ្តល់ឱ្យនាយកសាលាបឋមសិក្សា និងមធ្យមសិក្សានូវជំនាញនានា ដើម្បីអនុវត្ត ការ​ដឹកនាំ​ឱ្យ​បាន​សកម្ម​​និង​​ទទួល​​ខុស​​ត្រូវ​ក្នុង​ការ​អនុវត្ត​វិធាន​​ការ​នានា​ និង​គ្រប់គ្រង​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​គុណភាព​តាមរយៈ​កម្មវិធី​បំប៉ន​សមត្ថភាព​គ្រប់​គ្រង​អប់រំ​។

៣- កម្មវិធីបន្តការអភិវឌ្ឍ/វិក្រឹតការគ្រូបង្រៀន

  • បង្កើនសមត្ថភាពបុគ្គលិក នៅសាលាគរុកោសល្យទាំងអស់ រួមមានការបំប៉នគ្រូ ឧទ្ទេស តាមរយៈ​កម្មវិធី​អភិវឌ្ឍ​បុគ្គលិក​នៅ​សាលា​គរុកោសល្យ​។
  • ផ្តោតការយកចិត្តទុកដាក់ទៅលើការបង្រៀនថ្នាក់គួប ជាពិសេសសម្រាប់ សាលា​រៀន​ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​ដាច់​ស្រយាល​និង​សាលា​រៀន​មិន​គ្រប់កម្រិត ថ្នាក់។ អាទិភាពត្រូវផ្តល់ឱ្យគ្រូបង្រៀន ដែលបច្ចុប្បន្នកំពុងបង្រៀនថ្នាក់គួប។
  • បង្កើន​សមត្ថភាព​គ្រូបឋមសិក្សាឱ្យទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​សិស្ស​ចូល​រៀន​នៅ​មធ្យម​សិក្សា​បឋមភូមិ​។
  • បំប៉ន​សមត្ថភាព ស្តីពីការប្រើប្រាស់កម្មវិធីសិក្សា ស្តង់ដាកម្មវិធីសិក្សា និងអប់រំ​បញ្ចូល​គ្នា​ជូន​ដល់​គ្រួបង្រៀន​នៅ​គ្រប់​កម្រិត​សិក្សា​។
  • ផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានសារគមនាគមន៍ ដល់​គ្រូឧទ្ទេស និង​គ្រូមធ្យម​សិក្សា​ទាំងអស់​។
  • បំប៉នសមត្ថភាព ស្តីពីការបញ្ជ្រាបយេនឌ័រជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
៤.២. កម្មវិធីមូលធន

ការវិនិយោគ ៖

  • លទ្ធកម្មបំពាក់ឧបករណ៍ ICT នៅសាលាគរុកោសល្យត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១១។

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

  • ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់អ្នកដឹកនាំ នៅគ្រប់សាលាគរុកោសល្យ។
  • ពង្រឹងសមត្ថភាពគ្រូឧទ្ទេស នៅសាលាគរុកោសល្យទាំងអស់អំពីវិធីសាស្ត្របង្រៀន ដូចជា ការសិក្សា ស្រាវជ្រាវមេរៀន និង​ការ​សិក្សា​តាម​បែប​រិៈរក(Lesson Study and Inquiry Base Learning)។
  • បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការអភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេស។
  • បំប៉នគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ស្តីពីការប្រើប្រាស់ឧបករណ៍ពិសោធន៍។
  • ពង្រឹងសមត្ថភាពមន្ត្រីនាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ ដើម្បី​កំណត់​សកម្មភាព​​ជា​​អាទិភាព​​សំដៅ​​ធ្វើ​​ឱ្យ​​ការ​​ផ្តល់​សេវា​​​កាន់​​​​តែ​​​មាន​​​ប្រសិទ្ធ​​ភាព​​តាម​រយៈ​​សកម្មភាព​ដូច​ខាង​ក្រោម​ ៖
    • រៀបចំ​ផែន​ការ​សកម្មភាព​សម្រាប់​បណ្តុះ​បណ្តាល​ ​និង​វិក្រឹតការ​គ្រូបង្រៀន​ ដើម្បី​ ពង្រាយ​ទៅ​កាន់​សាលារៀន​នៅ​តំបន់​ជនបទ តំបន់​ដាច់​ស្រយាល​ និង​តំបន់​ជួប​ការ​លំបាក​ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក​។
    • អភិវឌ្ឍ​ផែនការ​សកម្មភាព​សម្រាប់​ពង្រឹង​និង​ពង្រីក​ការ​ធ្វើ​វិក្រឹត​ការ​គ្រូបង្រៀន​។
    • វាយ​តម្លៃ​កម្មវិធី​បណ្តុះ​បណ្តាល​ ​និង​វិក្រឹតការ​គ្រូបង្រៀន រួម​មាន​ផល​ប៉ះពាល់​នៃ​កម្មវិធី​បណ្តុះ​បណ្តាល​គ្រូ​សម្រាប់​​​តំបន់​ជនបទ តំបន់​ដាច់​ស្រយាល និង​តំបន់​ជួប​ការ​លំបាក​។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

គោលបំណងនៃកម្មវិធីនេះ គឺធ្វើវិមជ្ឈការការពិនិត្យតាមដាន និងការវាយតម្លៃដល់សាលា គរុកោសល្យ​ពី​មជ្ឈការ​កសាង​ផែនការ​និង​ត្រួតពិនិត្យ ទៅជាការពិនិត្យតាមដាន​និង​ការ​គាំទ្រ​ពី​ប្រព័ន្ធ​ ​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​។ ​វត្ថុ​​បំណង​​ជា​​យុទ្ធសាស្ត្រ​​នេះ​ ​គឺ​​បង្ក​​​លទ្ធភាព​​ផ្ទេរ​​សិទ្ធិ​​ទទួល​​ខុស​​ត្រូវ​​ និង​ស្វ័យភាព​ប្រតិបត្តិ​កាន់​តែ​ធំធេង​ដល់​សាលា​គរុកោសល្យ។​ ថវិកា​សម្រាប់​​​​ដំណើ​រ​​ការ​​​គ្រឹះស្ថាន​​នីមួយៗ​​​ត្រូវ​​​បាន​​​ផ្តល់​​​ជូន​​​តាមរយៈ​​​មន្ទីរអប់រំ​ យុវជន និង​កីឡា រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​បណ្តុះ​បណ្តាល​និង​វិក្រឹតការ​។ នាយកដ្ឋាន​បណ្តុះ​បណ្តាល​ និងវិក្រឹតការ ត្រូវទទួលខុសត្រូវចំពោះការពិនិត្យតាមដាន និងការធានាគុណភាព។ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ កសាង​ផែនការនិងពិនិត្យតាមដានទូទៅ រួមមានការបែង ចែក​ថវិកា​ទៅ​តាម​សេចក្តី​ណែនាំ​ដែល​បាន​ឯកភាពគ្នារួចហើយ។ សាលា​គរុកោសល្យ​នីមួយ​ៗ​ ត្រូវ រៀបចំផែនការអភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ និង​របាយការណ៍​រីក​ចម្រើន​ប្រចាំ​ត្រីមាស​រៀងរាល់​ឆ្នាំ។
ការ​​បែង​ចែក​មូលនិធិ​ទៅ​ដល់​សាលា​គរុកោសល្យ​ ត្រូវ​គ្រប់គ្រង​ដោយ​មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត។ មន្ទីរអប់រំ ​យុវជន និង​ កីឡា​រាជធានី ខេត្តត្រូវរៀបចំផែនការបែងចែកថវិកា និងទទួលខុសត្រូវធ្វើរបាយ​ការណ៍​កិច្ច​បញ្ជី​ការ​គណនេយ្យ។ គណៈកម្មការ​ប្រើប្រាស់​មូលនិធិ​របស់​ សាលាគរុកោសល្យ រួមមាននាយក នាយករង តំណាងបុគ្គលិក ២រូប និង តំណាងគរុសិស្ស គរុនិស្សិត ​២​រូប​។
នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះសកម្មភាពពិនិត្យតាមដានកម្មវិធី ដោយ​គិត​ទាំង​ការ​ពិនិត្យ​តាម​ដាន​ហិរញ្ញវត្ថុ​។ នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការទទួលខុសត្រូវ ចំពោះការគ្រោង និង​ការ​តាម​ដាន​ត្រួត​ពិនិត្យ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ថវិការ​បស់ អនុកម្មវិធីនេះ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវ​ធ្វើ​របាយការណ៍​ពិនិត្យ​តាម​ដាន​ការ​ រីកចម្រើ​ន​ ។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព ២០០៩ ២០១០ ២០១១ ២០១២ ២០១៣
១. កម្មវិធីចរន្ត 3898.0 4030.2 4538.0 4996.3 5565.9
ថវិកាដំណើរការសម្រាប់ សាលាគរុកោល្យ 1704.5 1743.5 1963.2 2161.5 2407.9
កម្មវិធីអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអប់រំ 496.7 414.3 466.0 513.1 571.6
កម្មវិធីបន្តការអភិវឌ្ឍ/ វិក្រឹតការគ្រូបង្រៀន 1552.4 1752.4 1973.6 2172.8 2420.5
ការពិនិត្យតាមដាន និង ការវាយតម្លៃ 144.4 120.0 135.2 148.9 165.9
២.កម្មវិធីមូលធន 3235.2 3200.0 3056.0 1600.0 0
១). កិច្ចសហប្រតិបត្តិការបច្ចេកទេស 3235.2 3200.0 3056.0 1600.0 0
ធនធានសរុប 7133.2 7230.2 7594 6596.3 5565

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s