មេរៀនសង្ខេបៈ               សរីរាង្គវិញ្ញាណ

-វិញ្ញាណទាំង៥ មានធ្មួលពិសេសអាចចាប់យករំញោចពីមជ្ឈដ្ឋានខាងក្រៅហើយបញ្ជូនពត៍មានទៅកាន់តំបន់

ខុសៗគ្នាទៅក្នុងខួរក្បាល។ខួរក្បាលបកស្រាយពត៍មានទាំងនោះទៅជាគំហើញ ឃ្លាន វេទនារម្មណ៍ផ្សេងៗ

-ភ្នែកតែឯងមិនអាចមើលឃើញរូបភាពទេ ព្រោះភ្នែកគ្រាន់តែជាសរីរាង្គមួយចាប់យករំញោចពន្លឺនិងបំប្លែងជាអ្នកបកស្រាយពត៍មាននេះទៅជាគំហើញ។

-ភ្នែកមាន ៣ ស្រទាប់៖

+ស្រទាប់ក្រៅៈ ក្លេរ៉ូទិចមានពណ៌សរឹង ក្រាស់ ស្វឹត។វាមាននាទីផ្តល់រូរាងឲ្យគ្រាប់ភ្នែក និង ការពារផ្នែកខាងក្នុងរបស់គ្រាប់ភ្នែក។

  • ករនេៈ​ ស្ថិតនៅផ្នែកខាងមុខនៃភ្នែក។ វាជាស្រទាប់ក្លេរ៉ូទិចដែលប៉ោងថ្លាមានរាងកោងជាងទំរង់​របស់ភ្នែកទាំងមូល។ លក្ខណៈកោងរបស់ករនែ​សំរាប់​​ពត់កាំរស្មីដែលចាំងចូលមកក្នុងភ្នែកឲ្យរួមជួបជាមួយ​គ្នានៅកន្លែងតែមួយលើរ៉េទីន។

+ស្រទាប់កណ្តាលៈ​ កូរ៉ូអ៊ីត ជាស្រទាប់ស្តើងមានពណ៌​​ត្នោតចាស់សំបូរសសៃឈាមដែលផ្គត់ផ្គង់សារធាតុ​ចិញ្ចឹម និងទ្រទ្រង់លំនឹងសីតុណ្ណភាពក្នុងភ្នែក។ ពណ៌​ត្នោតចាស់បង្ការមិនឲ្យពន្លឺជះត្រលប់មកវិញ និងធ្វើឲ្យ​ស្រទាប់កូរ៉ូអ៊ីតស្រូបយកកាំរស្មីពន្លឺដែលចាំងចូលមក​ក្នុងគ្រាប់ភ្នែក។

  • នៅផ្នែកខាងមូខកូរ៉ូអ៊ីត៖​ មានអង្គស៊ីលីយែ​ដែលជាសាច់ដុំរលីងស្ថិតនៅជុំវិញភ្នែក។ កែវភ្នែកត្រូវ​បានភ្ជាប់នឹងអង្គស៊ីលីយែដោយសសៃចំនង។អង្គស៊ីលីយែត្រួតពិនិត្យរូបរាង(ទំហំ) កែវភ្នែកសំរាប់        ​គំហើញជិត និងគំហើញឆ្ងាយ។
  • ប្រស្រីភ្នែក៖ កើតពីសាច់ដុំរលីង។ស្ថិតនៅ​ផ្នែកខាងមុខស្រទាប់កូរ៉ូអ៊ីតផ្ទុកជាតិពណ៌សម្រាប់ផ្តល់​ឲ្យ​ប្រស្រីភ្នែកមានពណ៌ត្នោតខៀវ ប្រផេះ បៃតង។​ប្រស្រីភ្នែកមាននាទីតំរូវទំហំនៃរន្ធប្រស្រីរីកតូចឬធំ។
  • រន្ធប្រស្រីៈ នៅចំកណ្តាលប្រស្រី។

*ពេលពន្លឺខ្សោយរន្ធប្រស្រីរីកធំអាចឲ្យពន្លឺចូលក្នុងភ្នែកបានច្រើន។

*ពេលពន្លឺខ្លាំងរន្ធប្រស្រីរួមតូចអាចឲ្យពន្លឺចាំងចូលតិច។សកម្មភាពនេះត្រួតពិនិត្យដោយប្រព័ន្ធ   ប្រសាទស្វ័យប្រវត្តិ។

+ស្រទាប់ក្នុងបង្អស់រ៉េទីនៈ​ លើរ៉េទីនមានធ្មួលរួសនឹងពន្លឺ(ប្រហែល១៣០លាន)ពីរបែបគឺ កោសិកាកោន(កោសិការួសនឹងពន្លឺខ្សោយអាចមើលឃើញពស៌ ស និង ខ្មៅ)។

-លើរ៉េទីនមានចំនុចគួរកត់សំគាល់គឺៈ

+ស្នាមលឿង(ផូវា)៖ ជាផ្នែករួសនឹងពន្លឺជាងគេអាចមើលឃើញពណ៌។

+ចំណុចខ្វាក់៖ ជាកន្លែងដែលសសៃឈាម និង សសៃប្រសាទអុបទិច ភ្ជាប់នឹងគ្រាប់ភ្នែក។វាគ្មានកោសិការួសនឹងពន្លឺទេ វាមិនអាចបញ្ជូនពត៌មានទៅខួរក្បាលទេ។

-ដំណើរការបង្កើតអាំងភ្លុចនៅក្នុងភ្នែក នៅលើកោសិកាកោន និង កោសិកាដំបង(រ៉េទីន)ម៉ូលេគុលប្រូតេអ៊ីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីនដែលបង្កើតបានម៉ូលេគុលរ៉ូដុបស៊ីន។នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និង កោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន។ការបំបែកនេះបង្កើតជាអាំងភ្លុចប្រសាទដែលធ្វើដំនើរចេញពីកោសិកាកោន និង កោសិកាដំបងតាមសសៃប្រសាទអុបទិចទៅកាន់ខួរក្បាល។ខួរក្បាលបកស្រាយទៅជាគំហើញ។

-រ៉ូដុបស៊ីនជាម៉ូលេគុលចំរុះដែលកើតពីប្រូតេអ៊ីនអុប​ស៊ីន និងម៉ូលេគុលស្រូបពន្លឺ(រេទីណាល់ឬជាតិពណ៌នៃ​ស្រទាប់ រេទីន) ដែលស្រលាយនៃវីតាមីនA។

-កង្វះជីវជាតិ A​បណ្តាលឲ្យកើតជំងឺខ្វាក់មាន់ព្រោះគំ​ហើញខ្មៅនិងពណ៌អាចកើតឡើងដោយសារមានជាតិ​ពណ៌(រ៉ូដុបស៊ីន)ដែលរួសនឹងពន្លឺនិងវត្តមានជីវជាតិA។ខ្វាក់មាន់មិនអាចមើលឃើញក្នុងពន្លឺខ្សោយទេ។

-កោសិកាកោនជាទូទៅស្ថិតនៅក្នុងតំបន់ស្នាមលឿង​និងធ្វើអោយសកម្មឡើងដោយពន្លឺភ្លឺ។

-គំហើញពណ៌អាស្រ័យទៅនឹងកោសិកាកោន៣ប្រភេទ​ខុសគ្នាដែលផ្ទុកជាតិពណ៌ខៀវ(B)បៃតង(G) និង​ក្រហម(R)។ ជាតិពណ៌នីមួយៗកើតឡើងដោយសារ​ប្រូតេអ៊ីនអុបស៊ីននិងម៉ូលេគុលស្រូបពន្លឺ។ដូចនេះ​គំហើញពណ៌នៃកោសិកាកោននិងដំបងដោយសារ​រ៉េដុបស៊ីន។

-ស្រទាប់រេទីនមាន៤ស្រទាប់៖

  • ស្រទាប់ក្នុងបង្អស់មានកោសិការួសនឹង​ពន្លឺ(កោន និងដំបង)។
  • ស្រទាប់កោសិកាទ្វេប៉ូល។
  • ស្រទាប់កោសិកាកង់គ្លីយ៉ុង។
  • ស្រទាប់សសៃប្រសាទអុបទិច។

កែវភ្នែក​កកើតពីសារធាតុទន់អន្ធិលស្ថិតនៅក្រោយ​ប្រស្រីភ្នែកដែលផ្នែកកណ្តាលក្រាស់នៅតាមគែមស្តើង​ហៅថាកែវប៉ោង។ កែវប៉ោងមាននាទីធ្វើអោយកាំរស្មីពន្លឺងាកប្រសព្វចូលគ្នាជាចំនុចមួយហៅថាចំនុចប្រ​សព្វគ្នានៃ

ពន្លឺ។

-កែវភ្នែកមាននាទីផ្តោតាំរស្មីពន្លឺទៅលើរេទីននាំអោយ​កែវភ្នែកមាននាទីរៀបចំកាំរស្មីទាំងនេះអោយទៅជារូប​ភាព។រូបភាពទាំងនោះមានលក្ខណៈត្រឡប់ចុះក្រោម។​បន្ទាប់មកខួរក្បាលត្រឡប់រូបភាពនោះមកភាពដូចដើម​វិញ។

-កែវភ្នែកឡើងក្រាស់នៅពេលមើលវត្ថុមួយនៅជិតពេល​នោះអង្គស៊ីលីយែកន្រ្តាក់រួមតូចសសៃចំនងរលុងធ្វើឲ្យ​កែវភ្នែកឡើងក្រាស់។

-កែវភ្នែកឡើងស្តើងនៅពេលមើលវត្ថុមួយនៅឆ្ងាយ​ពេលនោះអង្គស៊ីលីយែបន្ធូរសសៃចំនងឡើងតឹងធ្វើឲ្យ​កែវភ្នែកស្តើង។

-ភ្នែកម្ញ៉ូបមើលវត្ថុនៅឆ្ងាយមិនច្បាស់បណ្តាលពីរូបភាព​កើតឡើងនៅខាងមុខរេទីនគឺប្រព័ន្ធអុបទិចភ្នែកបង្រួម​ខ្លាំងពេកប្រើវ៉ែនតាឡង់ទីពង្រីក។

-ភ្នែកអ៊ីពែមេត្រូបមើលវត្ថុជិតមិនច្បាស់គឺរូបភាពកើត​ឡើងនៅខាងក្រោយរ៉េទីនព្រោះប្រព័ន្ធអុបទិចបង្រួម​តិច​ប្រើវ៉ែនតាឡង់ទីបង្រួម។

-ឃ្លប់នៃគ្រាប់ភ្នែកមាន៣ផ្នែក៖

+ផ្នែកទី១ ៖ ចន្លោះរវាងករនេ និងប្រស្រី

+ផ្នែកទី២​ ៖ ចន្លោះរវាងប្រស្រី និងកែវភ្នែក។ផ្នែកទាំង​ពីរមានអ៊ុយម័រទឹកដែលមាននាទីរក្សាលំនឹងនៅក្នុង​ឃ្លប់គ្រាប់ភ្នែក។

+ផ្នែកទី៣ ៖ ជាលំហនៅខាងក្រោយកែវភ្នែកមានអ៊ុយ​ម័រខន់(ទឹកកញ្ចក់ភ្នែក)ដែលមាននាទីផ្តល់នូវទំរង់មាំ​ដល់គ្រាប់ភ្នែកនិងបង្កាភ្នែកពីសម្ពាធខាងក្រៅ។

-ផ្នែកខាងមុខគ្រាប់ភ្នែកមានករនេ ប្រស្រី និងរន្ធប្រស្រី

-អ៊ុយម័រទឹកនិងអ៊ុយម័ខន់ផលិតដោយអង្គស៊ីលីយែ​និង​ផ្តល់សារធាតុចិញ្ចឹមបន្ថែមសំរាប់ការពារកែវភ្នែកនិង

ស្រ​ទាប់រេទីន។

-គ្រាប់ភ្នែកធ្វើចលនាដោយសារសាច់ដុំគ្រាប់ភ្នែក៦គូ (សាច់ដុំលើ សាច់ដុំលើបញ្ឆិត សាច់ដុំកណ្តាល សាច់ដុំក្រោម សាច់ដុំក្រោមបញ្ឆិត និងសាច់ដុំចំហៀង)

-សរីរាង្គឧបសម្ព័ន្ធរបស់ភ្នែក(សរីរាង្គការពារ)មានៈ

+សាច់ដុំគ្រាប់ភ្នែក

+រោមភ្នែកៈ ជាសំណាញ់ការពារធូលី

+ត្របកៈ ការពារភ្នែកកុំអោយធូលីហុយចូល

+ប្រឡង់ភ្នែកៈ ការពារទល់នឹកការប៉ះទង្កិចពីខាងក្រៅ

+ក្រពេញទឹកភ្នែកៈ បញ្ចេញទឹកភ្នែកធ្វើអោយភ្នែកសើម​ជានិច្ច។

ទឹកភ្នែកកើតពីទឹក អំបិល លីសូសូម និង​សមាសធាតុសរីរាង្គផ្សេងៗទៀតដែលផលិតពីភ្នាសស្លេស្ម។

-កែវភ្នែកចាប់យករូបភាពបានដោយសារកោសិការួស និង ពន្លឺនៅលើរ៉េទីន។

-សសៃចំណងមាននាទីធ្វើឲ្យកាំរស្មីចាំងចូលទៅក្នុងនាំឲ្យរូបភាពច្បាស់អាចកើតមាននៅលើរេទីនដូចនេះអង់ស៊ីលីយែនិងសសៃចំនងជួយកែវភ្នែកដើម្បីបង្កើតរូបភាពច្បាស់ល្អ។

ត្រចៀក

-សរីរាង្គបកស្រាយសូរសំលេងមិនមែនត្រចៀកទេ គឺ​ខួរក្បាល ឯត្រចៀកគ្រាន់តែជាធ្មូលវិញ្ញាណសម្រាប់​ទទួលរលកសូរប៉ុណ្ណោះ។

-ត្រចៀកក្រៅៈមានស្លឹកត្រចៀកនិងបំពង់សោតវិញ្ញាណ​មាននាទីប្រមូលផ្តុំរលកសូរ បញ្ជូនតាមរន្ធត្រចៀកទៅ​ក្រដាសត្រចៀក។

  • នៅតាមបំពង់សោតវិញ្ញាណមានក្រពេញផលិតសារធាតុដូចក្រមួនការពារមិនឲ្យវត្ថុផ្សេងៗចូលក្នុង     ត្រចៀក។នៅមាត់ច្រកបំពង់មានរោមល្អិតសម្រាប់ច្រោះធូលី​ និង បំណែករឹង។

-ត្រចៀកកណ្តាលៈ មានក្រដាសត្រចៀកឆ្អឹងតូចៗបី និង បង្អួចរាងពងក្រពើ។វាមាននាទីចាប់យកសំលេងហើយបំពងសំលេងឲ្យខ្លាំង។

-ត្រចៀកក្នុងៈ មានបំពងគូទខ្យង ( សរីរាង្គល្បីពេញដោយធាតុរាវ ) និង បំពង់រាងពាក់កណ្តាលរង្វង់(ជួយឲ្យសារពាង្គកាយមានលំនឹងពេញដោយធាតុរាវ)។

-ត្រចៀកកណ្តាលទាក់ទងនឹងត្រចៀកក្នុងដោយសារបង្អួចរាងពងក្រពើ។

-មេរោគនៅក្នុងច្រមុះ និង បំពង់កអាចចំលងជំងឺដល់ត្រចៀកបានដោយសារប្រមោយអឺស្តាស។

-រលកសូរកើតឡើងពេលសំលេងនីមួយៗធ្វើឲ្យខ្យល់ដែលនៅជុំវិញប្រភពសំលេងញ័រ។លំញ័រនេះបង្កើតជារលកសូរ។

-ល្បឺកើតឡើងនៅពេលរលកសូរធ្វើដំនើរឆ្លងកាត់ត្រចៀកក្នុង។

-បកស្រាយរលកសូរៈ លំញ័រឆ្លងកាត់ក្រដាសត្រចៀកតាមឆ្អឹងតូចៗបីធ្វើឲ្យសារធាតុរាវនៃបំពង់រាងគូទខ្យងញ័រ =>រោមល្អិតញ័រ។កោសិកាធ្មួលដែលមានរោមល្អិតៗប្តូរលំញ័រទៅជាអាំងភ្លុចដឹកនាំតាមសសៃប្រសាទសោតវិញ្ញាណទៅសំបកខួរហើយបកប្រែជាសំលេង។

-ត្រចៀកក្នុង និង ខួរតូចសហការគ្នាដើម្បីរក្សាលំនឹងរបស់សារពាង្គកាយព្រោះនៅពេលយើងបង្វិលខ្លួនសារធាតុរាវ និង រោមញ័រនៅក្នុងបំពង់ពាក់កណ្តាលរង្វង់ធ្វើចលនាបង្កើតជាអាំងភ្លុចប្រសាទ។អាំងភ្លុចធ្វើដំនើរតាមសសៃប្រសាទសោតវិញ្ញាណទៅខួរតូច។ខួរតូចបកស្រាយទិសដៅរបស់ចលនាហើយបញ្ជូនទៅខួរធំ។នៅទីនោះអាំង ភ្លុចដែលចេញពីណឺរូនចលករភ្ញោចសាច់ដុំផ្នែកក្បាល និង កអោយរក្សាទីតាំងរបស់ក្បាល។

-ក្រោយពីក្រវីក្បាលញាប់ចប់យើងមានអារម្មណ៍ដូចនៅធ្វើចលនានៅឡើយព្រោះសារធាតុរាវក្នុងបំពាក់កណ្តាលរង្វង់នៅមានចលនា និង​ភ្ញោចចុងភីបប្រសាទឲ្យបញ្ជូនអាំងភ្លុចទៅកាន់ខួរក្បាល។

-រោគសញ្ញានៃជំងឺឆ្លងរបស់ត្រចៀកមាន ការឈឺចាប់នៅក្នុងត្រចៀក ហឹងត្រចៀក រម៉ាសក្នុងត្រចៀក ត្រចៀកមានអារម្មណ៍ក្តៅ មានអារម្មណ៍ថាមានធាតុរាវក្នុងត្រចៀក។ជំងឺឆ្លងមួយចំនួនអាចឲ្យក្រដាសត្រចៀកធ្លុះធ្លាយ។

ជីវ្ហាវិញ្ញាណ

-រសជាតិជាសារធាតុគីមីនៅក្នុងអាហារ បន្លែ…។

-អញ្ច្រាញជាកន្ទួលតូចៗដែលមានបង្កប់ពន្លកជីវ្ហាវិញ្ញាណ។ពន្លកជិវ្ហាវិញ្ញាណជាធ្មួលវិញ្ញាណ រសជាតិស្ថិតនៅលើផ្ទៃអណ្តាតក្រអូមមាត់ ដើមក និង កន្លើត។

-ពន្លកជីវ្ហាវិញ្ញាណកើតពីកោសិការាងទ្រវែង កោសិកាទ្រទ្រង់និងកោសិកាពន្លកជីវ្ហាវិញ្ញាណដែលបញ្ចប់ដោយរន្ធល្អិតៗបែកចំហទៅផ្នែកនៃអណ្តាតនៅក្នុងរន្ធរសជាតិមួយ។កោសិកាពន្លកជីវ្ហាវិញ្ញាណមានណឺរូនវិញ្ញាណមួយឬច្រើនផ្តុំគ្នាជាសសៃប្រសាទវិញ្ញាណនាំ។

-នៅពេលពន្លកជីវ្ហាវិញ្ញាណត្រូវបានភ្ញោច កោសិកាវិញ្ញាណរសជាតិក៏បង្កើតអាំងភ្លុចដែលត្រូវបានបញ្ជូនទៅកាន់ខួរក្បាលត្រង់កំពកសៀតផ្កាតាមសសៃប្រសាទវិញ្ញាណនាំ។បន្ទាប់មកសំបកខួរអាំងភ្លុចនេះទៅជារសជាតិ។

-ពន្លកជីវ្ហាវិញ្ញាណរួសទៅនឹងសារធាតុសូលុយស្យុងព្រោះសារធាតុសូលុយស្យុងងាយជ្រាបចូល និង អាចភ្ញោចពន្លកជីវ្ហាវិញ្ញាណ។

-អណ្តាមានរសជាតិ ប្រៃ ផ្អែម ជូរ ល្វីង ។

ឃានវិញ្ញាណ

-កោសិកាធ្មួលខានវិញ្ញាណស្ថិតនៅក្នុងប្រហោងច្រមុះមានប្រហែល១០Cm2

-តំបន់ឃានវិញ្ញាណជាស្រទាវ់សើមកើតឡើងពីកោសិកា ៣ ស្រទាប់។

+ស្រទាប់កោសិកាទ្រទង់ៈផ្តល់សារធាតុចិញ្ចឹមដល់កោសិកាឃានវិញ្ញាណ និង ធ្វើឲ្យស្លេស្មក្នុងរន្ធច្រមុះមានពណ៌លឿងភ្លាវ។

+កោសិមូលដ្ឋានៈ ជាស្រទាប់បាតសំរាប់ទ្រទ្រង់ផ្នែកដែលពាក់ព័ន្ធ និង ឃានវិញ្ញាណ។

+ស្រទាប់កោសិកាឃានវិញ្ញាណៈ ជាណឺរ៉ូនដែលស្ថិតនៅចន្លោះកោសិកាទ្រទ្រង់។អាក់សូនរបស់វាភ្ជាប់ជាមួយសសៃប្រសាទឃានវិញ្ញាណ។ឯដង់ឌ្រីតមានរោមញ័រដែលលយចេញ ទៅក្នុងស្រទាប់ស្លេស្មនៃប្រហោងច្រមុះ។

-ម៉ូលេគុលក្លិនត្រូវបានស្រូបពេលនោះរោមញ័រនៃកោសិកាឃានវិញ្ញាណត្រូវបានភ្ញោចដោយសារធាតុគីមីរលាយនេះហើយបង្កើតបានជាអាំងភ្លុចប្រសាទត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសសៃប្រសាទឃាណវិញ្ញាណទៅមជ្ឈមណ្ឌលឃាណវិញ្ញាណដែលស្ថិតនៅក្នុងកំពកសៀតផ្កា។

កាយវិញ្ញាណ

*ស្បែក

-ស្បែកមាន២ស្រទាប់គឺៈ

+អេពីឌែមៈ ស្រទាប់ក្រៅជាសិកាអេពីតេល្យូមងាប់ផ្ទុកកេរ៉ាទីន(ប៉ូលីប៉ិបទីត)។កោសិកាមេឡាណូស៊ីតផលិត  មេឡានីនផ្តល់ពណ៌ឲ្យស្បែក។អេពីឌែមមាននាទីការពារសារពាង្គកាយប្រឆាំងនឹងភ្ជាក់ងារមេរោគផ្សេងៗការពារគ្រោះថ្នាក់រូប និង គីមី។

+ឌែមៈ ស្រទាប់ក្នុងកើតពីជាលិកាសន្ធានសសៃយឺតនិង កូឡាសែន(សសៃប្រតេអ៊ីន)។សំបូរសសៃឈាម និង ចុងភីបប្រសាទដែលភ្ជាប់ធ្មួលវិញ្ញាណ។សសៃឈាមផ្តល់សារធាតុចិញ្ចឹមដល់កោសិកានិងចូលរួមតំរូវសីតុណ្ហភាពរបស់ស្បែក។ ក្រៅពីនេះមានសាច់ដុំរលីងភ្ជាប់នឹងឬសរោមនីមួយៗ ក្រពេញញើស ក្រពេញសេបូម ធ្មួលប៉ះទង្គិច នេងសសៃទឹករងៃ សសៃប្រសាទសាំប៉ាទិច។

  • ក្រពេញសេបូមមានគ្រប់ទីកន្លែងនៃសារពាង្គកាយលើកលែងបាតដៃ​ និង បាតជើង។វាបញ្ចេញសេបូម(ជាល្បាយរូបធាតុខ្លាញ់ និង កំទេចកំទិនៅក្នុងឬសរោម)មាននាទីជារបាំងទម់ទល់នឹងភ្នាក់ងារបង្កជំងឺបាក់តេរី និង ផ្សិត។
  • ក្រពេញញើសមានគ្រប់ទិកន្លែងទាំងអស់នៅក្នុងស្បែក។ញើសមាននាទីតំរូវសីតុណ្ហភាពនសារពាង្គកាយតាមរំហួតញើស។ញើសបង្កឡើងពីទឹកសារធាតុខនិជ អ៊ុយរ៉េ និង សារធាតុផ្សេងៗទៀត។

+ក្រពេញញើសមួយប្រភេទគឺក្រពេញអាប៉ូគ្រីនបញ្ចេញក្លិនអាក្រក់មាននៅត្រង់ក្លៀក ក្រលៀន និង ជុំវិញចុងដោះ។ឆ្កែគ្មានក្រពេញញើសនៅក្នុងស្បែកទេមានតែនៅក្នុងអណ្តាត។

-ធ្មួលកាយវិញ្ញាណស្ថិតនៅស្រទាប់ឌែម។ធ្មួលវិញ្ញាណនីមួយៗមានទម្រង់ខុសគ្នាដែរ ហើយធ្មួលនីមួយៗរួសនឹងរំញោចមួយប្រភេទ។ដូចនេះរំញោចនៅកន្លែងខុសគ្នា តំណបនឹងប្រតិកម្មខុសគ្នាដែរ។

Ex.    -ធ្មួលវិញ្ញាណបំនះទង្គិចៈ សំបូរនៅចុងម្រាមដៃ ត្របកភ្នែក បបូរមាត់…..។

-ធ្មួលវិញ្ញាណសម្ពាធៈ មាននៅសន្លាក់ ជាលិកាសាច់ដុំ ម្រាមដៃ បាតជើង។

-ធ្មួលវិញ្ញាណឈឺចាប់ៈ លាតសន្ធឹងក្នុងស្រទាប់ក្រៅ។

-ធ្មួលវិញ្ញាណកម្តៅៈ នៅក្នុងស្រទាប់ជ្រៅនៃឌែម។

-ធ្មួលវិញ្ញាណត្រជាក់ៈ ស្ថិតនៅជិតស្បែក។

*រោម៖

-សសៃរោមកើតពិកោសិកាអេពីតេល្យូមរឹង និង ងាប់។ឬសរោមដែលស្ថិតនៅក្នុងគល់រោមនៃស្រទាប់ឌែមជាកោសិកាមានជីវិត។

-ពណ៌រោមត្រូវបាតកំណត់ដោយជាតិពណ៌មេឡានីនផលិតដោយកោសិកាមេឡាណូស៊ីតនៃស្រទាប់អេពីឌែម នៅផ្នែកបាតនៃគល់រោម។

-សក់បាត់បង់ជាតិពណ៌ទាក់ទងនឹងអាយុ ឬ ភាពតាតឹងអារម្មណ៍ជាមូលហេតុធ្វើឲ្យការផលិតមេឡានីនធ្លាក់ចុះ។

*ក្រចក៖

-មានសន្ទះក្រចក និង គល់ក្រចក។

-សន្ទះក្រចកកើតពីកោសិកាអេពីតេល្យូមស្បែក។

-គល់ក្រចកកោសិកាអេពីតេល្យូមធ្វើចំនែកយ៉ាងសកម្មក្រោយមកកោសិកាទាំងនោះភ្ជោកដោយជាតិកេរ៉ាទីនហើយក្លាយជាក្រិន។

*នាទីរបស់ស្បែក

-ការពារសារពាង្គកាយពីឥទ្ធិពលរូប-គីមីពីមជ្ឈដ្ឋានក្រៅ បង្កាពីការជ្រៀតចូលនែមេរោគ ពីកាបាត់បង់ទឹកពីកាំរស្មីស្វាយអ៊ុលត្រា។

-បណ្តូរឧស្ម័ន បញ្ចេញកាកសំនល់មេតាបូលីសតាមញើសបញ្ចេញជាតិខ្លាញ់ស្រូបយកសារធាតុ(ឪសថ)ឲ្យសារពាង្គកាយសើមជានិច្ច ទទួលរំញោចផ្សេងៗ។

ផ្នែកផ្សេងៗនៃគ្រាប់ភ្នែក នាទីនៃផ្នែកនីមួយៗ
-កែវភ្នែក-ប្រស្រភ្នែក

-រន្ធប្រស្រី

-កូរ៉ូអ៊ីត

-ក្លេរ៉ូទិច

-ករនេ

-អង្គស៊ីលីយែ

-រេទីន

-កោសិកាដំបង

-កោសិកាកោន

-សសៃប្រសាទអុបទិច

-ស្នាមលឿង(ផូវា)

-ធ្វើឲ្យកាំរស្មីពន្លឺងាកនិងប្រសព្វចូលគ្នា-តំរូវការចូលមកនៃពន្លឺ

-អនុញ្ញាត្តិឲ្យពន្លឺចូល

-ស្រូបយកកាំរស្មីនៃពន្លឺ

-ការពារគ្រាប់ភ្នែក

-ធ្វើឲ្យកាំរស្មីងាក(ពត់កាំរស្មីពន្លឺ)

-ទប់កែវភ្នែកឲ្យនៅចំកន្លែង

-មានផ្ទុកធ្មួលពន្លឺ

-បង្កើតឲ្យមានគំហើញស និង ខ្មៅ(ពន្លឺខ្សោយ)

-បង្កើតឲ្យមានគំហើញពណ៌(ពន្លឺខ្លាំង)

-បញ្ជូនអាំងភ្លុចប្រសាទទៅកាន់ខួរក្បាល

-បង្កើតឲ្យមានគំហើញច្បាស់។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s