ក្រលាផ្ទៃត្រីកោណ

ត្រីកោណ និង កំពស់.svg
ក្រលាផ្ទៃត្រីកោណ.png

គេមានត្រីកោណ ABC មានកំពស់ AH = h រង្វាស់ជ្រុង a, b និង c (BC = a, AC = b, AB = c) និងមុំរៀងគ្នា A, B​ និង C ។ ដូចនេះក្រលាផ្ទៃនៃត្រីកោណ ABC អាចកំនត់តាមរូបមន្តខាងក្រោម៖

 1. S = \frac{1}{2}ah \,
 2. S = \frac{1}{2}ab \sin C       (ទ្រឹស្តីបទស៊ីនុស)
 3. S = \frac{a^2\sin B \sin C}{2\sin (B + C)}
 4. S = \sqrt{p(p-a)(p-b)(p-c)}      (រូបមន្តហេរុង)
  ដែល p=\frac{a+b+c}{2} \, (p ជាកន្លះបរិមាត្រ)
 5. S = \frac{f\times g}{2} - \frac{v\times w}{2}
  (f, g, v, w ជារង្វាស់ប្រវែងបង្ហាញដូចរូបខាងស្តាំ)
 6. S = \frac{1}{2}|(x_B\cdot y_A - x_A\cdot y_B) + (x_C\cdot y_B - x_B\cdot y_C) + (x_A\cdot y_C - x_C\cdot y_A)|
 7. ប្រសិនបើកំពូលត្រីកោណគឺជាចំនួនចំនុច (ចំនួនចំនុចជាចំនួនគត់) នៅលើផ្ទៃជាក្រលា នោះគេបានក្រលាផ្ទៃនៃត្រីកោណកំនត់ដោយ
  S = ចំនួនចំនុចដែលស្ថិតនៅក្នុងត្រីកោណ + កន្លះដងនៃចំនួនចំនុចនៅតាមគែមនៃជ្រុងត្រីកោណ − ១

សំរាយបញ្ជាក់

 • (១). ក្រលាផ្ទៃ = S = \frac{1}{2}ah \, (ពាក់កណ្តាលនៃកំពស់គុណនឹងបាត)
សំរាយបញ្ជាក់ក្រលាផ្ទៃ.png
 • សំរាយបញ្ជាក់ថា S = \frac{1}{2}ah \,

h \, ជាកំពស់នៃត្រីកោណ ដែលបាតមានរង្វាស់ស្មើ a \, (បាតជាជ្រុងឈមនឹងកំពស់)។

ចតុកោណកែងធំ (ចតុកោណ A'BCA'' \,)បង្កើតបានជាចតុកោណកែងតូចៗចំនួនពីរ (ចតុកោណ A'BHA \, និង AHCA''\, )ដែលមានក្រលាផ្ទៃ d\times h និង e\times h (ក្រលាផ្ទៃចតុកោណស្មើនឹង ទទឹងគុណបណ្តោយ) ។ ដូចនេះក្រលាផ្ទៃត្រីកោណធំ (ត្រីកោណ ABC ) បង្ហើតបានជាត្រីកោណកែងតូចចំនួនពីរ (ត្រីកោណ ABH និង AHC) ដែលក្រលាផ្ទៃរបស់វាស្មើនឹងកន្លះក្រលាផ្ទៃចតុកោណកែងតូច។ មានន័យថា

 • ក្រលាផ្ទៃត្រីកោណតូច (\triangle ABH \,) = កន្លះក្រលាផ្ទៃចតុកោណកែង(A'BHA \,) = \frac{1}{2}d \times h
S_{ABH} = \frac{1}{2}S_{A'BHA} = \frac{1}{2}dh
 • ក្រលាផ្ទៃត្រីកោណតូច (\triangle AHC) = កន្លះក្រលាផ្ទៃចតុកោណកែង(ABHA'' \,) = \frac{1}{2}e \times h
S_{AHC} = \frac{1}{2}S_{ABHA''} = \frac{1}{2}eh
 • ក្រលាផ្ទៃធំស្មើនឹងផលបូកនៃក្រលាផ្ទៃត្រីកោណតូចទាំងពីរ
S_{ABC} = S_{ABH} + S_{AHC} = \frac{1}{2}dh + \frac{1}{2}eh = \frac{1}{2}(d+e)h

ដោយ d + e = a \, គេបាន

\color{blue}S_{ABC} = \frac{1}{2}ah
 • (២). ក្រលាផ្ទៃ = S= \frac{1}{2}ab\sin C
ត្រីកោណ និង កំពស់.svg

AHC ជាត្រីកោណកែង នោះគេបានកំពស់ AH = h = b\cdot sin C ។​ ដោយប្រើលទ្ធផលសំរាយបញ្ជាក់ខាងលើ គេបានក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ

S_{ABC} = \frac{1}{2}ah = \frac{1}{2}ab\sin C

ដូចគ្នាដែរ បើ h_b\, ជាកំពស់គូសចេញពីកំពូល B \, និង h_c \, ជាកំពស់គូសចេញពីកំពូល C \, គេបានក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ

S_{ABC} = \frac{1}{2}bh_b = \frac{1}{2}ac\sin B
S_{ABC} = \frac{1}{2}ch_c = \frac{1}{2}bc\sin A

ដូចនេះ ក្រលាផ្ទៃនៃត្រីកោណ ABC ក្នុងករណីគេស្គាល់រង្វាស់ជ្រុងពីរ និង មុំមួយនៃត្រីកោណ កំនត់ដោយ

\color{blue}S_{ABC} = \frac{1}{2}bc\sin A = \frac{1}{2}ac\sin B = \frac{1}{2}ab\sin C
 • (៣). ក្រលាផ្ទៃ = S = \frac{a^2\sin B \sin C}{2\sin (B + C)}

ក្នុងលទ្ធផលនៃសំរាយបញ្ជាក់ (២) ខាងលើ មិនមានករណីពិសេសអំពីមុំនិងបន្ទាត់ជាប់មុំត្រូវបានប្រើប្រាស់ទេ។ តាមសំរាយបញ្ជាក់ (២) ខាងលើ ក្រលាផ្ទៃនៃត្រីកោណ ABC កំនត់

S_{ABC}= \frac{1}{2}bc\sin A = \frac{1}{2}ac\sin B = \frac{1}{2}ab\sin C
\Rightarrow \frac{abc}{2S_{ABC}} = \frac{a}{\sin A} = \frac{b}{\sin B} = \frac{c}{\sin C}        (ទ្រឹស្តីបទស៊ីនុស)

ដូចនេះយើងអាចប្រើ b = \frac{a\sin B}{\sin A} \, គេបានក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ S_{ABC} = \frac{a^2\sin B \sin C}{2\sin A} \qquad (i)\,

ដោយផលបូករង្វាស់មុំទាំងបីនៃត្រីកោណស្មើនឹង ១៨០ \Rightarrow A + B + C = \pi \qquad \Rightarrow A = \pi - B - C និង \sin (\pi - \alpha) = \sin \alpha \, គេបាន \sin A=\sin (B+C) \qquad (ii)\,

ជំនួស (ii) ក្នុង (i) គេបាន

S_{ABC}= \frac{a^2\sin B \sin C}{2\sin (B + C)}

ដូចគ្នាដែរ

S_{ABC}= \frac{b^2\sin A \sin C}{2\sin (A + C)}
S_{ABC}= \frac{c^2\sin A \sin B}{2\sin (A + B)}

ហេតុនេះ

\color{blue}S_{ABC}= \frac{a^2\sin B \sin C}{2\sin (B + C)} = \frac{b^2\sin A \sin C}{2\sin (A + C)} = \frac{c^2\sin A \sin B}{2\sin (A + B)}
 • (៤). ក្រលាផ្ទៃ = S = \sqrt{p(p-a)(p-b)(p-c)}

ដែលp=\frac{a+b+c}{2} \, (p ជាកន្លះបរិមាត្រ)

ចំពោះសំរាយបញ្ជាក់រូបមន្តនេះ សូមមើលរូបមន្តហេរុង!!!

ក្រលាផ្ទៃត្រីកោណ.png
 • (៥). ក្រលាផ្ទៃ = S = \frac{f\times g}{2} - \frac{v \times w}{2}

ក្រលាផ្ទៃនៃត្រីកោណ ABC ស្មើនឹងក្រលាផ្ទៃនៃចតុកោណកែងដែលហ៊ុំព័ទ្ធត្រីកោណ ABC ដកនឹងក្រលាផ្ទៃនៃត្រីកោណកែងទាំងបីនៅតាមជ្រុងនៃចតុកោណចេញ។ ហេតុនេះក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ

\begin{align}S_{ABC} &= f\cdot g - \frac{f\cdot (g-w)}{2} - \frac{(f-v)\cdot g}{2} - \frac{(f-v)\cdot (g-w)}{2}\\ &=\frac{f\cdot g}{2} - \frac{v\cdot w}{2} \end{align}

វា​ជា​ករណី​ដ៏​ស្មុគស្មាញ​ប្រសិន​កំពូល​នៃ​ត្រីកោណ​មិន​ស្ថិត​នៅ​លើ​ជ្រុង​នៃ​ចតុកោណកែងដែល​ហ៊ុំព័ទ្ធ​ត្រីកោណ​នោះទេ (ដោយសារមានមុំមួយជាមុំទាល)។ ប៉ុន្តែលទ្ធផលរក្សាតំលៃដដែលក្នុងករណីនេះ ដែលរង្វាស់ជ្រុងនៃចតុកោណកែងដែលហ៊ុំព័ទ្ធទៅជា f+v និង g+w ហើយរង្វាស់ជ្រុងមួយនៃត្រីកោណក្លាយជាអង្កត់ទ្រួងនៃចតុកោណកែង។

 • (៦). ក្រលាផ្ទៃ = S = \frac{1}{2}|(x_B\cdot y_A - x_A\cdot y_B) + (x_C\cdot y_B - x_B\cdot y_C) + (x_A\cdot y_C - x_C\cdot y_A)|
ក្រលាផ្ទៃត្រីកោណ.png

តាមរយៈរូបខាងស្តាំ f=x_B-x_C,\quad g=y_A-y_C,\quad v=x_A-x_C និង w=y_B-y_C \, ។

តាមរូបមន្តទី(៥) ខាងលើ គេបានក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ

S_{ABC} = = \frac{f\times g}{2} - \frac{v \times w}{2} = \frac{(x_B-x_C)\cdot (y_A-y_C)}{2}-\frac{(x_A-x_C\cdot (y_B-y_C)}{2}

ប៉ុន្តែលទ្ធផលនៃការគណនារូបមន្តខាងលើអាចអវិជ្ជមាន អាស្រ័យនឹងទិសដៅនៃមុំដែលត្រូវកំនត់យក។ ហេតុនេះចាំបាត់ត្រូវបំបាត់តំលៃដាច់ខាត គេបានក្រលាផ្ទៃនៃត្រីកោណកំនត់ដោយ

\frac{1}{2}|(x_B\cdot y_A-x_A\cdot y_B)+(x_C\cdot y_B-x_B\cdot y_C)+(x_A\cdot y_C-x_C\cdot y_A))|

ដោយបូកត្រីកោណទាំងអស់បញ្ចូលគ្នា គេទទួលបានពហុកោណសាមញ្ញមួយ។

 • (៧). ក្រលាផ្ទៃ = S = ចំនួនចំនុចដែលស្ថិតនៅក្នុងត្រីកោណ + ពាក់កណ្តាលនៃចំនួនចំនុចនៅតាមគែមនៃជ្រុងត្រីកោណ − ១

ចំពោះចតុកោណកែងដែលគែមរបស់វាមានប្រវែង x និង y ស្ថិតនៅតាមក្រលា នោះក្រលាផ្ទៃនៃចតុកោណកែងគឺ x y \, ។ ចំនួននៃចំនុចស្ថិតនៅចំផ្នែកក្នុងដោយមិនលំអៀងនៃចតុកោណកែងគឺ (x-1) (y-1) \, ខណៈដែលចំនួនចំនុចនៅលើគែមនៃចតុកោណកែងគឺ 2x+2y \, ។

ពីព្រោះ (x-1) (y-1)+(2 x+2 y)-1=x y \, ជាលទ្ធផលត្រឹមត្រូវចំពោះចតុកោណកែងនៃទំរង់នេះ។

ចំពោះត្រីកោណកែងដែលគែមដែលខ្លីមានប្រវែង x និង y ស្ថិតនៅតាមផ្ទៃនៃក្រលា នោះក្រលាផ្ទៃនៃត្រីកោណកែងគឺ \frac{1}{2}x y \, ពីព្រោះវា និង រង្វិលរបស់វាប៉ុនគ្នា ហើយរួមគ្នាបង្កើតបាន​ចតុកោណកែង​មួយដែលពុះច្រៀក​ដោយ​អង្កត់ទ្រួងនៃចតុកោណកែងនោះ។ ចំនួននៃចំនុចដែលស្ថិតនៅចំផ្នែកក្នុងត្រីកោណកែងឥតល្អៀងគឺ \frac{(x-1) (y-1)}{2}-\frac{z}{2} ដែល z ជាចំនួនចំនុចស្ថិតនៅលើអង្កត់ទ្រូង (ប៉ុន្តែមិនស្ថិតនៅលើកំពូលទេ) ខណៈដែលចំនួនចំនុចស្ថិតនៅលើគែមគឺ x+y+z+1 \, ។

ពីព្រោះ (x-1) \frac{(y-1)}{2}-\frac{z}{2}+(x+y+z+1)-1=\frac{x y}{2} \, គឺជាលទួ្ធផលត្រឹមត្រូវចំពោះត្រីកោណកែងនៃទំរង់នេះ។

យើងអាចប្រើបច្ចេកទេសពុះបំបែកនេះដើម្បីដកចំនួននៃត្រីកោណកែងណាមួយចេញពីចតុកោណកែង ដោយមិន​ចាំបាច់​មាន​កន្លះចតុកោណកែង ពីព្រោះ​ក្រលាផ្ទៃ​នៃ​ទ្រង់ទ្រាយ​ដែលនៅសល់ បូកនឹងក្រលាផ្ទៃត្រីកោណកែងនោះ​គឺជាក្រលាផ្ទៃនៃចតុកោណកែងដើម។ ចំនួនចំនុចដែល​ស្ថិតនៅ​លើគែម​នៃ​ទ្រង់ទ្រាយ​ដែល​នៅសល់ និង ចំនួនចំនុច នៅលើគែម​នៃ​ត្រីកោណកែង​ គឺស្មើនឹងផលបូកនៃចំនួនចំនុចនៅលើគែមនៃចតុកោណកែង ជាមួយនឹងពីរដងនៃចំនួនចំនុចនៅលើគែម និងជាមួយនឹង ពីរដងនៃចំនួនចំនុចស្ថិតនៅលើត្រីកោណកែង។ ចំនួន​ចំនុច​​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​នៃទ្រង់ទ្រាយ​ដែល​នៅសល់ និង ផ្នែកខាងក្នុងនៃត្រីកោណកែង​គឺស្មើនឹង​ចំនួនចំនុចស្ថិតនៅផ្នែកខាងក្នុងនៃ​ចតុកោណកែង​ដែល​តិចជាង​ចំនួនចំនុច​ស្ថិតនៅ​លើ​គែមមួយ។ ហេតុនេះ​ចំពោះ​ទ្រង់ទ្រាយ​ដែល​នៅសល់​ដែលករណីនេះ​ជាករណីត្រីកោណទូទៅ​ លទ្ធផលគឺថាក្រលាផ្ទៃនៃត្រីកោណគឺជា​ចំនួនចំនុច​ស្ថិតនៅផ្នែកខាងក្នុងនៃ​ត្រីកោណ​បូកនឹង​កន្លះដងនៃចំនួនចំនុចនៅលើគែម ដកនឹង ១ ចេញ។

ដោយដាក់ត្រីកោណបញ្ចូលរួមគ្នា គេអាចទទួលបានលទ្ធផលទូទៅ​ចំពោះពហុកោណសាមញ្ញផងដែរជាមួយនឹងកំពូលត្រង់ចំនុចដែល​ជាចំនួនគត់នៅលើផ្ទៃនៃក្រលា។​

ក្រលាផ្ទៃត្រីកោណ (៧).png
Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s