-ប្រព័ន្ឋប្រសាទ សត្វឆ្អឹងកងចែក ២ផែ្នកៈ

+មជ្ឈមណ្ឌលប្រសាទមានខួរក្បាល​( មាន៣​ ផ្នែកៈ ខូរធំ ខូរតូច ខូរកញ្ចឺងក) និង ខូរឆ្អឹង​ខ្នង។មាននាទី ទទួលពត៌មានវិភាគហើយឆ្លើយតបទៅនឹងសរីរាង្គពាក់ព័ន្ឋ។

+បរិមណ្ឌលប្រសាទមានសសៃប្រសាទទាំងអស់ក្នុងសារពាង្គកាយមាន២ក្រុមៈ

  • សរសៃប្រសាទវិញ្ញាណនាំៈ ទទួលយកពត៌មានពីធ្មួលទៅខូរក្បាល។
  • សរសៃប្រសាទវិញ្ញាណចលករៈ​ ទទួលពត៌មានពីខួរក្បាលទៅសរីរាង្គឆើ្លយតប។

-សរសៃប្រសាទចលករចែកជា៣ប្រព័ន្ឋគឺៈប្រព័ន្ឋប្រសាទឆន្ទៈ  ប្រព័ន្ឋប្រសាទអឆន្ទៈ និង ប្រព័ន្ឋណឺរ៉ូនអង់ដូគ្រីន ( ភោ្ញច ក្រពេញឲផលិតអរម៉ូន ) ។

-ធាតុបង្កតូចបំផុតនៅក្នុងសរសៃប្រសាទរឺផ្លូវប្រសាទជាភីបប្រសាទ។វាជាអាក់សូន រឺ ជួនកាលមានដង់ឌ្រីតរបស់ណឺរូន។

-ក្នុងមជ្ឈមណ្ឌលប្រសាទ បណ្តុំបាច់ប្រសាទ គឺ បំពង់ប្រសាទ។

-បណ្តុំភីបប្រសាទបង្កើតបាច់ប្រសាទ។ បណ្តុំបាច់ប្រសាទបង្កើតបានជាសរសៃប្រសាទ។

-ក្នុងបរិមណ្ឌលប្រសាទ បណ្តុំបាច់ប្រសាទគឺ សរសៃប្រសាទ។

សត្វឥតឆ្អឹងកង                                                            សត្វឆ្អឹងកង

+មានសរីរាង្គវិញ្ញាណតិច(កណ្តូប)             ​​                         +មានសរីរាង្គវិញ្ញាណច្រើន

+ខួរក្បាលមានទំហំតូចនិងលក្ខណៈសមញ្ញ                     +ខួរក្បាលមានទំហំធំ និងស្មុកស្មាញ

+ គ្មានអឌ្ឍគោលខួរ និងខួរតូចទេ                                        +មានអឌ្ឍគោលខួរជាកន្លែងទទួលបំណក​ស្រាយ

និងកំណត់តំណបទៅនឹងពត៍មានសរីរាង្គ។

_ប្រព័ន្ធប្រសាទមាននាទីៈ

+ការទទួលពត៌មានពីមជ្ឈដ្ឋាន

+វិភាគរួចឆ្លើយតបទៅនឹងពត៌មាន

+តំហែរក្សាលំនឹងដើម្បីបញ្ជាអោយសារពាង្គកាយឆ្លើយតបឲ្យបានសមស្រប។

-ប្រព័ន្ធប្រសាទផ្តុំឡើងពីកោសិកា (ឧទា៖ណឺរ៉ូន)   ជាលិកា (ឧទា៖សសៃប្រសាទ)   សរីរាង្គ(ឧទា៖​ ខួរក្បាល)។

-ណឺរ៉ូនជាកោសិកាប្រសាទ(មាននាទីបញ្ជូនពត៌មានទៅពាសពេញសារពាង្គកាយ)មាន៣ផ្នែក គឺៈ ដង់ឌ្រីត តួកោសិកា និង អាក់សូន។

+ដង់ឌ្រីតជាសរសៃឆ្មាខ្លីៗចេញពីតួកោសិកាមាននាទីទទួលអាំងភ្លុចប្រសាទបញ្ជូនទៅតួកោសិកា។

+តួកោសិកាផ្ទុកណ្វៃយ៉ូ មីតូកុងឌ្រី បណ្តាញរ៉េទីគុយឡូមអង់ដូប្លាស…………..។មាននាទីត្រួតពិនិត្យសកម្មភាពមេតាបូលីសនៃកោសិកានិងបញ្ជូនអាំងភ្លុចប្រសាទទៅអាក់សូន។

+អាក់សូន ជាពន្លយស៊ីតូប្លាសមួយធំវែងចេញពីតួកោសិកា។វាទទួលសារធាតុចិញ្ចិម និង កិច្ចការពារពីតួកោសិកា បញ្ជូនអាំងភ្លុចទៅណឺរ៉ូនឯទៀត។

-ពាក់ព័ន្ធនឹងដង់ឌ្រីត(តាមទំរង់)គេចែកណឺរ៉ូនជា៣ប្រភេទៈ

+ណឺរ៉ូនឯកប៉ូលៈមានពន្លយខ្លីមួយចេញពីតួកោសិកា

+ណឺរ៉ូនទ្វេប៉ូលៈមានពន្លយពីរចេញពីតួកោសិកាគឺមួយជាដង់ឌ្រីត និង​ មួយទៀតជាអាក់សូន។

+ណឺរ៉ូនពហុប៉ូលៈមានពន្លយច្រើនចេញពីតួកោសិកា(ដង់ឌ្រីត)និង មានពន្លយមួយធំវែងគឺអាក់សូន។

-ពាក់ព័ន្ធនឹងនាទីគេចែកណឺរ៉ូន៣ប្រភេទៈ

+ណឺរ៉ូនវិញ្ញាណនាំៈ ជាណឺរ៉ូនឯកប៉ូលមាននាទីដឹកនាំពត៌មានចេញពីធ្មួលទៅកាន់មជ្ឈមណ្ឌល​ប្រសាទ។តួកោសិកាស្ថិតនៅតាមបណ្តោយសរសៃប្រសាទ ផ្តុំគ្នាក្នុងកន្លែងមួយបង្កើតជាកំពកលើសរសៃប្រសាទគឺ កង់គ្លីយ៉ុង។

+ណឺរ៉ូនចលករៈ ជាណឺរ៉ូនពហុប៉ូល។មាននាទីដឹកនាំពត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម (ដូចជាសាច់ដុំ ឬ ក្រពេញ)។

+ណឺរ៉ូនភ្ជាប់ ឬ អន្តរណឺរ៉ូនៈ ភាគច្រើនជាណឺរ៉ូនទ្វេប៉ូល បញ្ជូនពត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត(ពីវិញ្ញាណនាំទៅវិញ្ញាណចលករ)។មានក្នុងមជ្ឈមណ្ឌលប្រសាទ ស្ថិតនៅចន្លោះណឺរ៉ូនវីញ្ញាណនាំ និង​ ណឺរ៉ូនចលករ។

-អាំងភ្លុចប្រសាទជាពត៌មានដែលណឺរ៉ូនដឹកនាំ។  វាធ្វើដំណើរចាប់ផ្តើមពីដង់ឌ្រីតមួយទៅតួកោសិការហូតដល់ចុងអាក់សូនល្បឿន​១២០m/s ។

– ស៊ីណាប់ជាលំហនៅចន្លោះអាក់សូនរបស់ណឺរ៉ូនមួយជាមួយនឹងដង់ឌ្រីតរបស់ណឹរ៉ូនមួយទៀត។

-អាំងភ្លុចប្រសាទអាចឆ្លងកាត់ស៊ីណាប់បានដោយនៅចុងអាក់សូនមានថង់តូចៗជាច្រើនផ្ទុកសារធាតុគីមីមួយប្រភេទមានសភាពជាពពុះតូចៗ។ពេលអាំងភ្លុចទៅដល់ចុងអាក់សូនថង់ទាំងនោះផ្ទុះបែកបញ្ចេញណឺរ៉ូនបញ្ជូនសារធាតុគីមីហើយឆ្លងកាត់ស៊ីណាប់។នៅចុងម្ខាងទៀតសារធាតុគីមីបង្កើតអាំងភ្លុចប្រសាទមួយថ្មី នៅក្នុងដង់ឌ្រីតរបស់ណឺរ៉ូនមួយទៀតរួចបញ្ជូនទៅតួកោសិការហូតអាក់សូន។

-ខួរក្បាលការពារដោយឆ្អឹងលលាដ៏ក្បាល។នៅក្រោមលលាដ៏ក្បាលស្រោបដោយជាលិកាសន្ធានបីស្រទាប់ គឺ ស្រោមខួរ។នៅចន្លោះរវាងស្រទាប់ក្នុងបង្អស់ និង ស្រទាប់ក្រៅបង្អស់មានស្រទាប់កណ្តាលដែលពេញដោយទឹកខួរ។

-ទឹកខួរមាននាទីៈ

+ជាកំនល់ការពារខួរក្បាលពីការប៉ះទង្គិច

+ទាញយកអុកស៊ីសែន គ្លុយកូស គោលិកាស និងអរម៉ូនពីសរសៃឈាមទៅចិញ្ចឹមកោសិកាប្រសាទ។

-ខួរធំៈស្រទាប់ក្រៅឬសំបកខួរមានផ្នត់ជាច្រើន(ស្ថិតនៅខាងក្រោមស្រោមខួរ)ជាផ្នែកសំខាន់ជាងគេបង្កឡើងពីសារធាតុប្រផេះកើតពីតួកោសិកានៃណឺរ៉ូន

ចលករ និង ណឺរ៉ូនភ្ជាប់។ស្រទាប់ក្នុងជាសារធាតុស ដែលកើតពីភីបប្រសាទ(អាក់សូន និង ស្រទាប់មីញ៉េលីន)។

-ផ្នត់ជាច្រើនបង្កើនផ្ទៃតំបន់សារធាតុប្រផេះ និង បង្កើនបំណិនគិតផងដែរ។

-សំបកខួរមាននាទីត្រួតពិនិត្យ សតិ បញ្ញា ប្រឌិតញ្ញាណ ពិចារណា វាទទួលពត៌មានពីសរីរាង្គវិញ្ញាណទាំង ៥​ ។

-ខួរធំចែកជាអឌ្ឈគោលខួរស្តាំ និង ឆ្វេងហើយមានទំនាក់ទំនងដោយបាច់ប្រសាទហើយមានកំពកបួនៈកំពកថ្ងាស កំពកសៀតផ្កា កំពកចំហៀង និងកំពកពយ។

+កំពកខាងមុខឬកំពកថ្ងាសកំនត់សកម្មភាពនិយាយគិតនិងចលនាសារពាង្គកា(ចលនាឆន្ទៈ)។

+កំពកចំហៀង ទំនាក់ទំនងកាយវិញ្ញាណ បំនះទង្គិច។

+កំពកសៀតផ្កា កំនត់ផ្នែករសជាតិ ក្លិន ល្បឺ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និង សោតវិញ្ញាណ។

+កំពកពយ ឬ កំពកខាងក្រោយ កំនត់គំហើញទំនាក់ទំនងចក្ខុវិញ្ញាណ។

-អឌ្ឈគោលខួរស្តាំត្រួតពិនិត្យចលនានៃសារពាង្គកាយចំហៀងខាងឆ្វេង ឬ អឌ្ឈគោលខួរខាងឆ្វេងទទួលពត៌មានដែលចេញពីសារពាង្គកាយចំហៀងខាងស្តាំ។

-មនុស្សភាគច្រើនលក្ខណៈនៃសារពាង្គកាយចំហៀងខាងស្តាំលុបលើខាងឆ្វេងដូចនេះអឌ្ឈគោលខួរឆ្វេង លប់លើខាងស្តាំ។

-ខួរក្បាលមានទម្ងន់ប្រហែល ១២០០­g -> ១៣៥០g(ចំពោះមនុស្សប្រុស)និង ពី ១០០០g->១២៥០g​(ចំពោះមនុស្សស្រី)និង មានផ្ទៃក្រលា ២០០០->២១០០Cm2  មានណឺរ៉ុនប្រហែល១០០ពាន់លាន។

-ខួរកញ្ចឹងក ត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើម និង ការកន្ត្រាក់របស់បេះដូង។

ខួរកញ្ចឹងក កើតឡើងពីភីបប្រសាទដែលភ្ជាប់ខួរឆ្អឹងខ្នងទៅផ្នែកផ្សេងៗនៃខួរក្បាល។

-តាឡាមុស៖ ជាសរីរាង្គមានរាងដូចស៊ុតមួយគូស្ថិតនៅផ្នែកបាតនៃខួរធំដែលកើតពីសារធាតុប្រផេះ។

វាជាស្ថានីយ៍បញ្ជូនបន្តនិងមាននាទីចាប់យកអាំងភ្លុចពីណឺរ៉ូនវិញ្ញាណនាំដែលចូលទៅក្នុងខួរក្បាលហើយបញ្ជូនទៅគ្រប់ផ្នែកត្រឹមត្រូវនៃសំបកខួរដែលនឹងត្រូវបកស្រាយ។ ក្រៅពីនេះវាមាននាទីជ្រើសរើសពត៌មានមួយចំនួនដែលអាចទប់ស្កាត់មិនឲ្យរំភើបខ្លាំងពេក។

-អ៊ីប៉ូតាឡាមុស ស្ថិតនៅក្រោមតាឡាមុស។វាមាននាទីត្រួតពិនិត្យ  ការស្រេកឃ្លាន  តំហែរក្សា

សីតុណ្ហភាព តុល្យភាពទឹក និង សម្ពាធឈាម លើសពីនេះមាននាទីយ៉ាងសំខាន់បង្កើត  ឬ ភ្ញោចការបញ្ចេញអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស។

-ខួរតូចស្ថិតផ្នែកនៅខាងក្រោយខាងក្រោមខួរធំ។

-ខួរតូចមាននាទីរក្សានូវតុល្យាភាពរបស់សារពាង្គកាយ(លំនឹង) ដូចនេះអាំភ្លុចប្រសាទបញ្ជូនទៅខួរតូច អាំងភ្លុចនេះផ្តល់ពត៌មានពីទីតាំង និងអត្រានៃការកន្រាក់សាច់ដុំ។បន្ទាប់មកខួរតូចបញ្ជូនអាំងភ្លុចទៅសំបកខួរ ដើម្បីឲ្យខួរក្បាលកែលំអរ និង សំរបសំរួលចលននៃសាច់ដុំ។ដូចនេះសំបកខួរនិងខួរតូចធ្វើការរួមគ្នាដើម្បីបង្កើតចលនាឆន្ទៈមួយមានសណ្តាប់ធ្នាប់និង​រលូន។

-ខួរតូចត្រួតពិនិត្យចលនាឆន្ទៈ និង អឆន្ទៈមួយចំនួន។

-ខួរតូចចែកជា២អឌ្ឈគោល។ស្រទាប់ខាងក្រៅជាសារធាតុប្រផេះមានផ្នត់ខ្ពស់ៗ ហើយស្រទាប់ក្នុងជាសារធាតុស។បើខួរតូចខូចខាតនាំឲ្យសារពាង្គកាយបាត់បង់តុល្យភាព ឬ មានចលនាកន្រ្តាក់ញ័រ ឧទា៖ ពេលស្រវឹងស្រាខ្លាំង ដំណើរទ្រេតទ្រោត ដៃកាន់វត្ថុញ័រ ព្រោះខួរតូចបាត់បង់នាទីត្រួតពិនិត្យលំនឹងនាំឲ្យវាមិនបានកែលំអ និង សំរបសំរួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា។

-ខួរកញ្ចឹងកស្ថិតនៅក្រោមខួរក្បាលនិងភ្ជាប់ទៅនឹងខួរឆ្អឹងខ្នងនៅខាងមុខខួរតូច។ ស្រទាប់ក្រៅជាសារធាតុស ស្រទាប់ក្នុងជាសារធាតុប្រផេះ។

-ខួរឆ្អឹងខ្នងបន្តចេញពីខួរក្បាលនិងចេញពីផ្នែកលំហនៃបាតលលាដ៏។

-ខួរឆ្អឹងខ្នងស្ថិតក្នុងប្រហោងឆ្អឹងកងខ្នង។ការពារដោយឆ្អឹងខ្នងស្រោមខួរ នឹង ទឹកខួរ។

-ខួរឆ្អឹងខ្នងមានទំនាក់ទំនងជាមួយខួរក្បាលៈ

+ដោយសរសៃប្រសាទវិញញាណនាំ និង ចលករទាំងអស់ដែលស្ថិតក្រោមកញ្ចឹងកត្រូវឆ្លងកាត់តាមខួរឆ្អឹងខ្ខងទៅកាន់ខួរក្បាល ឬ ទៅកាន់សរីរាង្គផ្សេង។

+ពត៌មានផ្នែកវិញ្ញាណនិងចលករឆ្លងកាត់ពីខួរក្បាលទៅគ្រប់ផ្នែកសារពាង្គកាយតាមរយៈខួរឆ្អឹងខ្នង។

-ខួរឆ្អឹងខ្នងកើតពីសារធាតុស(កើតពីភីបរបស់អាក់សូនដែលដឹកនាំអាំងភ្លុចរវាងផ្នែកទាំងអស់នៃសារពាង្គកាយជាមួយខួរឆ្អឹងខ្នងនឹងខួរក្បាល។)នៅស្រទាប់ក្រៅ

និងស្រទាប់ក្នុងជាសារធាតុប្រផេះ(កើតពីណឺរ៉ូនភ្ជាប់និងតួកោសិកាណឺរ៉ូនចលករ)។

-ខួរឆ្អឹងខ្នងមានសារៈសំខាន់ៈ

+ភ្ជាប់សសៃប្រសាទនៃបរិមណ្ឌប្រសាទទៅនឹងខួរក្បាលគឺៈ

  • អាំងភ្លុចចេញពីណឺរ៉ូនវិញ្ញាណនាំធ្វើចលនាតាមខួរឆ្អឹងខ្នងដោយឆ្លងកាត់ណឺរ៉ូនភ្ជាប់ទៅកាន់ខួរក្បាល។
  • អាំងភ្លុចចេញពីខួរក្បាលចុះតាមខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូនទៅកាន់ណឺរ៉ូនចលករ។ធ្វើដំនើតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំ រឺ ក្រពេញ។

+ខួរឆ្អឹងខ្នងត្រួតពិនិត្យរ៉េផ្លិចខ្លះៗដែលជាតំណបស្វ័យប្រវត្តិ។

-បរិមណ្ឌលប្រសាទរួមមានៈ

+គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធប្រសាទលើកលែងខួរក្បាលនិងខួរឆ្អឹងខ្នង។

+សរសៃប្រសាទលលាដ៏ក្បាល១២គូបែកចេញពីខួរក្បាល។១ភាគធំវាភ្ជាប់ទៅនឹងតំបន់ផ្សេងៗនៅក្នុងក្បាលនឹងផ្ទៃមុខ ដូចជាសាច់ដុំធ្វើឲ្យភ្នែកនិងអណ្តាតមានចលនា។

+សរសៃប្រសាទឆ្អឹងខ្នងចំនួន ៣១គូបែកចេញពីខួរឆ្អឹងខ្នង។ មុននិងចូលទៅក្នុងខួរឆ្អឹងខ្នងសរសៃប្រសាទឆ្អឹងខ្នងនីមួយៗបែកខ្នែង។ខ្នែងខាងវិញ្ញាណនាំចូលតាមផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង។ចំនែកខ្នែងចលករនៃសសៃប្រសាទឆ្អឹងខ្ខងនីមួយៗផ្តើមចេញពីផ្នែកពោះនៃសារធាតុប្រផេះ។

-រ៉េផ្លិចជាតំណបស្វ័យប្រវត្តិទៅនឹងរំញោច។  វាមានទម្រង់ដែលទាក់ទងជាមួយធ្មួលវិញ្ញាណណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករ និង សរីរាង្គប្រតិកម្ម(ឆ្លើយតប)។គ្មានទំនាក់ទំនងជាមួយខួរក្បាលទេ។

-ណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទមាន ២ ក្រុមប្រព័ន្ធប្រសាទសូម៉ាទិច និង ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ។

-ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទសូម៉ាទិចភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំឆ្នូត រឺ សាច់ដុំ។វាត្រួតពិនិត្យនិងសំរបសំរួលសកម្មភាពឆន្ទៈ ឧ៖ ការរត់  ការសរសេរ ……….។ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទស្វ័យប្រវត្តិភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំរលីង និង សាច់ដុំបេះដូង។

-ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកជា២ផ្នែកគឺៈប្រព័ន្ធប្រសាទសាំប៉ាទិច និង ប្រព័ន្ធប៉ារ៉ាសាំប៉ាទិច។

+ប្រព័ន្ធប្រសាទសាំប៉ាទិចមានសកម្មភាពនៅពេលមានភាពតានតឹង។  ឧទា៖ពេលមានអាសន្ន=>

បេះដូងដើរលឿន=>សំពោធឈាមខ្ពស់=>កំរិតស្ករខ្ពស់=>ផ្តល់ថាមពលច្រើន=>អាចជួយឲ្យយើងមានចលនាលឿន។

+ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិចមានសកម្មភាពផ្ទុយពីប្រព័ន្ធប្រសាទសាំប៉ាទិច។គឺធ្វើឲ្យសារពាង្គកាយមានសភាពដូចធម្មតាវិញ។

-សារធាតុដែលពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទៈ

+អាល់កុលៈវាធ្វើឲ្យការវិនិច្ឆ័យ ពិចារណា សតិ ការប្រមូលផ្តុំអារម្មណ៍ត្រូវថយចុះ បំផ្លាញកោសិកាខួរក្បាល និង ថ្លើម។

-សារធាតុដែលពន្លឿនសកម្មភាពមជ្ឈមណ្ឌលប្រសាទៈ

+កាផេអ៊ីនៈបង្កើនអត្រាចង្វាក់បេះដូង រសាប់រសល់ ដេកមិនលក់

+នីកូទីនៈបង្កើនការបញ្ចេញអរម៉ូនអេពីណេព្រីនបង្កើនអត្រាចង្វាក់បេះដូង សម្ពាធឈាម អត្រាដង្ហើម និងការបញ្ចេញជាតិអាស៊ីតនៅក្នុងក្រពះ។

+សរីរាង្គសំខាន់ជាងគេនៃប្រព័ន្ធប្រសាទគឺខួរក្បាលព្រោះខួរក្បាលប្រមូលផ្តុំនូវណឺរ៉ូនរាប់ពាន់លាន(១០០ពាន់លាន)និងជាកន្លែងទទួលពត៍មានបកស្រាយ និង បញ្ជាទៅគ្រប់ផ្នែកសារពាង្គកាយឲ្យមានចលនា។

-សសៃប្រសាទលលាដ៏ក្បាលជាសសៃប្រសាទសំខាន់នៅក្នុងប្រព័ន្ធប៉ារ៉ាសាំប៉ាទិច។

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s