ប្រាសាទក្រវាន់

ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
Prasat Kravan.jpg
ឈ្មោះ: ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
អ្នកកសាង: មន្ត្រីកាត់​ក្តី​ជាន់ខ្ពស់​របស់​ព្រះបាទហស៌វរ្ម័នទី ១
កាលបរិច្ឆេទកសាង: គ.ស. ៩២១
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ (ព្រះ​នារាយណ៍)
ស្ថាបត្យកម្ម: ដើមសម័យអង្គរ
ទីតាំង: តំបន់អង្គរខាងត្បូងប្រាសាទបន្ទាយក្តី

ប្រាសាទក្រវាន់​មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​​ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបី​ជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូចតែចម្លាក់នៅ ឥដ្ឋ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ។ ប្រាសាទ​នេះ​មាន​តួរ​ប៉ម​ប្រាំ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។

អំពីឈ្មោះប្រាសាទ

ឈ្មោះ​នៃ​ប្រាសាទ​ក្រវាន់​នេះ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ថា ​តើ​ឈ្មោះ​ដើម​វា​មក​ពី​ប្រភព​ណា? តាម​ការសរសេរ​នៅ​ក្នុង​សៀវភៅ​បរទេស ភាគ​ច្រើន​ដែល​ស្តាប់ ប្រជាជន​អាន​មិន​ច្បាស់​ទៅ​ជា​សរសេរ ក្រវាញ តែ​តាម​ការពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវ៉ាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ក្រវាន់នេះ ជា​ឈ្មោះ​ផ្កា​ដែល​នៅ​ម្តុំ​នេះ​សម្បូរ។ ក្រវាន់​ជា​ឈ្មោះ​ផ្កា​មួយ​បែប​ក្រអូប មាន​ផ្កា​ស្រដៀង​នឹង​រំដួល ប៉ុន្តែ​វា​តូចៗ​ជាង​ផ្ការំដួល។

ប្រភពឯកសារ

សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ព​ឆ្នាំ ២០០៥​ ដោយលោក កែវ ភួង

រូបភាព

  • Prasat Kravan1.JPG
  • ផ្តែរ​ទ្វារ​ប្រាសាទ

  • ព្រះវិស្ណុដៃ៨

  • ព្រះវិស្ណុ​​

  • ព្រះវិស្ណុ​​ជិះ​លើ​គ្រុឌ

  • ព្រះមហេសីព្រះវិស្ណុ

ចំនាត់ថ្នាក់ក្រុម៖ ប្រាសាទ

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s