-​ ក្រពេញ  ជាសរីរាង្គដែលមានឯកទេសកម្ម  ក្នុងការបញ្ចេញសារធាតុ  ចំាបាច់សម្រាប់សារពាង្គកាយ។                                                                        ​​                វាកើតពីកោសិកាអេពីតេល្យូម។

ក្រពេញមានពីរប្រភេទគឺ  ក្រពេញផលិតអរម៉ូន  និងក្រពេញអ៊ិចសូគ្រីន។

0 ក្រពេញអង់ដូគ្រីន  ជាក្រពេញអង់ផលិតអរម៉ូន  ហើយបញ្ចេញទៅក្នុងចរន្តឈាមផ្ទាល់។

ក្រពេញនេះគ្មានបំពង់នំាទេ។

0​ ក្រពេញអ៊ិចសូគ្រីន  ជាក្រពេញបញេ្ចញសារធាតុទៅក្រៅសារពាង្គកាយ(​ក្រពេញញើស)  រឺ  ទៅក្នុងសរីរាង្គក្នុង

(ទឹកមាត់ និង រសរំលាយអាហារ) គ្មានទំនាក់ទំនងឈាមទេ។ ក្រពេញនេះមានបំពង់នា។

0 ក្រពេញចំរុះ  ឧ/ លំពែង  បញ្ចេញអរម៉ូនអាំងស៊ុយលីនទៅក្នុងឈាម(​អង់ដូគ្រីន) និង បញ្ចេញរសរំលាយអាហារ

តាមបំពង់  ទៅពោះវៀន។

– ផលិតផល  របស់ក្រពេញអ៊ិចសូគ្រីន ភាគច្រើនជារសរំលាយអាហារ  (​មានរសក្រពះ  រសពោះវៀន  រសលំពែង)។

– ផលិតផល របស់ក្រពេញអង់ដូគ្រីន  គឺ អរម៉ូន។

អរម៉ូន  ជាសារធាតុគីមី  ដែលផលិតពីក្រពេញអង់ដូគ្រីន។ វា មានឥទ្ធិពលទៅលើមេតាប៉ូលីសរបស់។

-​ លក្ខណៈខុសគ្នារវាង ក្រពេញអង់ដូគ្រីន ​និង អ៊ិចសូគ្រីន

ក្រពេញអង់ដូគ្រីន                                                        ក្រពេញអ៊ិចសូគ្រីន

– គ្មានបំពង់នាំ                                                              – មានបំពង់នាំ

– ផលិតអរម៉ូន                                                              -​ ផលិតរស

– មានឥទ្ធិពលទៅកោសិកាគោលដៅ                           – មានអំពើទៅលើសារធាតុណាមួយក្នុងលំហ

– បញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់             – បញ្ចេញរសតាមបំពង់នាំ

 

– អរម៉ូន ដែលបញ្ចេញនៅកន្លែងណា  មិនមានឥទ្ធិពលនៅត្រង់កន្លែងនោះទេ  ហើយក៏មិនមានឥទិ្ធពលនៅលើសារពាង្គ

កាយ ទាំងមូលដែរ គឺ មានឥទ្ធិពលនៅកន្លែងណាមួយដែលត្រូវការវាប៉ុឮណ្ណោះ។  ឧ. ការជញ្ចក់ដោះម្តាយរបស់ទារក

ភ្ញោច ក្រពេញអ៊ីប៉ូភីសឲ្យបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន។  អរម៉ូននេះធ្វើដំណើរ  តាមចរន្តឈាមម្តាយ  ហើយភ្ញោចកោសិ

កាសាច់ដុំជុំវិញកោសិកាក្រពេញទឹកដោះ  ឲ្យកន្រ្តាក់  និង  បញ្ចេញទឹកដោះតាម  រន្ធតូចៗ នៅចុងនោះ។

– អរម៉ូន ទាំងអស់ធ្វើដំណើរទៅគ្រប់កោសិកាទាំងអស់  ប៉ុន្តែមានកោសិកាមួយចំនួនដែលអាចឆ្លើយតប នឹងអរម៉ូនយថា

ប្រភេទមួយ  ព្រោះនៅលើភា្នសកោសិកា  មានម៉ូលេគុលធ្មួលសម្រាប់ភ្ជាប់ជាមួយអរម៉ូនយថាប្រភេទ។

-​ អរម៉ូន  ភ្ញោចតែកោសិកាគោដៅ  ព្រោះកោសិកាគោលដៅមានធ្មួលនៅលើភ្នាសកោសិកា។  ធ្មួល  កោសិកាគោលដៅ

មានទម្រង់ត្រូវគ្នា  និង ទម្រង់សរបស់អរម៉ូនដែលបង្កើតបានជា  សារធាតុចំរុះធ្មួលអរម៉ូន។ សារធាតុ ដែលធ្វើឲ្យ

កោសិកាគោលដៅ  ឆ្លើយតមទៅ នឹងអំពើរបស់អរម៉ូន។

-​​ អរម៉ូន  ភ្ញោចកោសិកាគោលដៅឲ្យបង្កើនល្បឿន រឺ  បន្ថយល្បឿ  រឺ  ក៏បញ្ឈប់សកម្មភាពរបស់វា។ មិនដូចអង់ស៊ីមទេ

អរម៉ូន  មិនធ្វើអំពើផ្ទាល់លើសារធាតុប្រតិកម្ម។

– ដោយផ្អែក លើលទ្ធភាព  នៃការឆ្លងកាត់ភ្នាសកោសិកា  គេចែកអរម៉ូនជាពីក្រុម ២ គឺ អរម៉ូនស្តេរ៉ូអ៊ីត(មានអរម៉ូនផលិត

ពីក្រពេញលើតំរងនោម(ករតិច) អូវែ និង ពងស្វាស(តេស្តូសេរ៉ូន) អូវែ (បូ្រសេស្តេរ៉ូន) អាចឆ្លងកាត់ភា្នសកោសិកា ជា

ម៉ូលេគុលលីពីតតូចៗ  ផលិតពីកូឡេស្តេរ៉ូល។  ឯអរម៉ូនប៉ិបទីត  (ដូចជាគ្លុយកាកុង និង ទីរ៉ុកស៊ីន) មិនអាចឆ្លង់កាត់

ភ្នាសកោសិកាបានទេ។

– អរម៉ូនប៉ិបទីត មានអំពើទៅលើកោសិកាគោលដៅ ដោយវាអាចភ្ចាប់ទៅនឹង​  ភ្នាស់កោសិកាគោលដៅដោយសារធ្មូល

នៅលើ​ភ្នាសមានទំរង់ត្រូវជាមួយនឹងអរម៉ូន។ ចំណងភ្ជាប់រវាងអម៉ូនធ្មួលធ្វើឲ្យអង់ស៊ីមដែលភ្ជាប់លើផ្ទៃខាងក្នុងរបស់

ភ្នាសកោសិកាសកម្មឡើង។ បន្ទាប់មកអង់ស៊ីម  អាដេនីលស៊ីក្លាសបំប្លែង ATP  ទៅជាវដ្ត  ម៉ូលេគុល AMP ។

វដ្តម៉ូលេគុល AMP សាយចេញពីភ្នាសកោសិកា  ចូលក្នុងស៊ីតូប្លាសកោសិកាគោលដៅ  ហើយចង់ភ្ជាប់ជាមួយអង់ស៊ីម

ផ្សែងៗ  ដែលធ្វើឲ្យអង់ស៊ីមទាំងនោះមានសកម្ម។    កាលណាអរម៉ូនទាំងនោះសកម្ម  វាទៅភ្ញោចឲ្យ  កោសិកាគោល

ដៅធ្វើសកម្មភាព  រឺ  បង្អាក់សកម្មភាពផ្សែងៗនៃកោសិកាគោលដៅ។  ឧ.ការ ភ្ជាប់ដ្រេណាលីនជាមួយធ្មួលនៅលើភ្នាស

កោសិកាថ្លើមបណ្តាលឲ្យ  មានកំនើនវដ្ត   AMP។ កំនើននេះធ្វើឲ្យ  អង់ស៊ីមសកម្មឡើង  ហើយបំបែកគ្លីនកូសែន

ឲ្យទៅជាគ្លុយកូស  រួចបញ្ចេញទៅក្នុងឈាម។

–  អរម៉ូនប៉ិបទីត   ត្រូវបានសំយោគដោយសែននៅក្នុងកោសិកានៃក្រពេញអង់ដូគ្រីន។   បន្ទាប់មកស្តុកទៅក្នុងថង់ប្រដាប់

កុលស៊ី  រួចត្រូវបញ្ចេញទៅភ្នាសកោសិកា។  ហើចាកចេញពីកោសិកាសរសៃឈាមដោយសារអរម៉ូននេះ  រលាយ

ក្នុងទឹងវា  ងាយស្រួលដឹកនាំតាមសារធាតុរាវ  ប្លាស្មានៃឈាមទៅគ្រប់កោសិកា។

–  អរម៉ូនស្តេរ៉ូអ៊ីត  ឆ្លងកាត់ភ្នាសកោសិកាបានព្រោះ  អរម៉ូននេះជាម៉ូលេគុលលីពីតតូចៗ  ដែលអាចរលាយនៅក្នុង

ស្រទាប់លីពីត  នៃភ្នាសកោសិកាគោលដៅ។

-​​  អរម៉ូនស្តរ៉ូអ៊ីត  ធ្វើសកម្មភាពលើកោសិកាគោលដៅ  គឺ  នៅពេលអរម៉ូននេះជា្របចូលទៅក្នុងកោសិកា  វាបានភ្ជាប់

ទៅនឹងធ្មួលដែលជាប្រូតេអ៊ីនក្នុងស៊ីតូប្លាសកោសិកា  ហើយបង្កើតបានជាសារធាតុចំរុះធ្មួលអរម៉ូន  បន្ទាប់មកម៉ូលេគុល

ចំរុះនេះក៏ជ្រាបចូលទៅក្នុងណ្វៃយ៉ូកោសិកាគោលដៅ។    នៅក្នុងណ្វៃយ៉ូម៉ូលេគុលចំរុះនេះ  បានភ្ញោចសែលយថាប្រ

ភេទមួយឲ្យចំលងក្រមជា ARNm។  ARNm ចេញពីណ្វៃយ៉ូទៅស៊ីតូប្លាស  ដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយ។

ឧ.អរម៉ូនស្តេរ៉ូអ៊ីតឈ្មោះតេស្តូសេ្តរ៉ូនភ្ញោចសែន   នៅក្នុងកោសិកាសាច់ដុំឲ្យសកម្មឡើង  ដើម្បីដឹកនំាការសំយោគ

ប្រូតេអ៊ីនសាច់ដុំ។

–  ប្រៀបធៀបអរម៉ូនប៉ិបទីត និង  អរម៉ូនស្តេរ៉ូអ៊ីត

o  លក្ខណៈដូច

  • ភ្ជាប់ទៅនឹង  ធ្មូលកោសិកាគោលដៅ
  • មានឥទ្ធិពលទៅលើកោសិកាគោលដៅ
  • បម្លែងនាទី  របស់កោសិកាគោលដៅ

o  លក្ខណៈខុស

– អរម៉ូនប៉ិបទីត                                                         – អរម៉ូនស្តេរ៉ូអ៊ីត

-​ ម៉ូលេគុលប្រូតេអ៊ីនធំៗ

កើតពីច្រវ៉ាក់អាស៊ីតអាមីនេ                                         – ម៉ូលេគុលលីពីតតូចៗផលិតពីកូលេស្តេរ៉ុល

-​ រលាយក្នុងទឹក                                                       – មិនរលាយក្នុងទឹក តែរលាយក្នុងលីពីត

– មិនឆ្លងកាត់ភ្នាសកោសិកា                                        – ឆ្លងកាត់ភ្នាសកោសិកា

– សកម្មភាពកើតឡើងនៅក្នុងស៊ីតូប្លាស                         – សកម្មភាពកើតឡើង  នៅក្នុងណ្វៃយ៉ូ

បន្ទាន់មកក្នុងស៊ីតូប្លាស

– ធ្វើសកម្មភាពលឿន                                                – ធ្វើសកម្មភាពយឺត  សំយោគប្រូតេអ៊ីនថ្មី

– មានឥទ្ធិពលទៅលើ  កោសិកាគោលដៅ                     – មានឥទ្ធពលទៅលើ  កោសិកាគោលដៅ

រយៈពេលខ្លី                                                            រយៈពេលវែង

– មានប្រសិទ្ធិភាពខ្លីទៅលើ  មេតាប៉ូលីស                      – មានប្រសិទ្ធិភាពយូរទៅលើ  មេតាប៉ូលីស

របស់កោសិកា។                                                       របស់កោសិកា។

–  អរម៉ូន  ត្រូវបានសំយោគនៅពេលសារពាង្គកាយត្រូវការវា  ទើបក្រពេញអង់ដូគ្រីនសំយោគអរម៉ូន។

–  សារពាង្គកាយ  ត្រូវការបរិមាណអរម៉ូនតិច  តែកំណត់ត្រឹមត្រូវ។  ដូចនេះការរក្សាបរិមាណអរម៉ូនថេរលំនឹងក្នុងសារពាង្គ

ហៅថា  តំណបត្រលប់អវិជ្ជមាន

–  បរិមាណអរម៉ូនប្រែប្រូល  នៃបរិមាណអ៊ីយ៉ុង  រឺ  សារធាតុចិញ្ចឹមនៅក្នុងមជ្ឈដ្ឋានកោសិកា  ការបញ្ចេញពីប្រព័ន្ធប្រសាទ

និង  ពីអរម៉ូនផ្សេងៗទៀត។

–  តំណបត្រលប់វិជ្ជមាន   កើតឡើងនៅពេលកំនើនសារធាតុមួយ  (ឧ.អាំងស៊ុយលីន)  បង្អាក់ដំណើរការដែលដឹកនាំឲ្យ

មានកំនើននោះ (គ្លុយកូស)។ ឧ.ក្រោយពេលបរិភោគអាហារសំបូរគ្លុយស៊ីត។ គ្លុយស៊ីត  ត្រូវបានបំបែកជាគ្លុយកូស

ជ្រាបចូលក្នុងចរន្ត   ឈាមតាមភ្នាសពោះវៀន។  កំនើនកម្រិតស្ករគ្លុយកូសភ្ញោចកោសិកាបេតា (β) របស់លំពែងឲ្យ

បញ្ចេញអរម៉ូនអាំងស៊ុយលីន។  អាំងស៊ុយលីនភ្ញោចកោសិកា  គោលដៅឲ្យទទួលយកតែគ្លុយកូស  ដែលត្រូវប្រើប្រាស

ដើម្បីបង្កើតថាមពល  រឺ  ស្តុកទុក  ក្រោមទម្រងជា  គ្លីកូសែន ។ អត្រាគ្លុយកូសថយចុះ  នៅពេលដែលគ្លុយកូសចាក

ចេញពីចរន្តឈាមចូលក្នុងកោសិកា  ពេលនោះសំយោគ  អាំងស៊ុយលីនត្រូវបានបញ្ចប់។

–  អ៊ីប៉ូតាឡាមុស  ជាផ្នែកមួយនៃខួរក្បាល   ដែលមាននាទីត្រូតពិនិត្យការបញ្ចេញ  របស់ក្រពេញអ៊ីប៉ូភីស។   ប៉ុន្តែសកម្ម

ភាពអ៊ីប៉ូតាឡាមុស  ក៏ទទួលរងឥទ្ធិពលទៅតាមកម្រិតអរម៉ូនក្នុងឈាម  និង  អាំងភ្លុចដែលចូលក្នុងមជ្ឈមណ្ឌលប្រសាទ

–  នៅក្នុងអ៊ីប៉ូតាឡាមុស  មានកោសិកាណឺរ៉ូនបញ្ចេញ  ដែលផលិតអរម៉ូន ANH​​ (អង់ទីដ្យូរេទិច) និង អុកស៊ីតូស៊ីន។

ណឺរ៉ូន  នេះមានអាក់សូនលាតសន្ធឹង  ទៅក្នុងអ៊ីប៉ូភីសក្រោយ។   អរម៉ូន  ដែលបញ្ចេញពីកោសិកាណឺរ៉ូនបញ្ចេញ

បញ្ចូនពីអ៊ីប៉ូតាឡាមុសតាមអាក់សូន។   ចុងអាក់សូនប៉ះផ្ទាល់ទៅ  នឹងសរសៃប្តូរនៃអ៊ីប៉ូភីសក្រោយ។  នៅពេលកោសិ

កាណឺរ៉ូនបញ្ចេញត្រូវបានភ្ញោច  ថង់នៅផ្នែក ខាងចុង នៃអាក់សូន  ក៏បញ្ចេញ ADH និងអុកស៊ីតូស៊ីនទៅក្នុងឈាម។

–   អ៊ីប៉ូភីស  ជាក្រពេញតូចមួយ  ដែលស្ថិតនៅក្នុងខួរក្បាល  ខាងក្រោមអ៊ីប៉ូតាឡាមុស។  អ៊ីប៉ូភីសចែកជា ២ផ្នែក  គឺ

អ៊ីប៉ូភីសមុខ  និង  អ៊ីប៉ូភីសក្រោយ។

–  ​ អ៊ីប៉ូភីសក្រោយ   មិនផលិតអរម៉ូនទេ។

–   អរម៉ូន ADH  ភ្ញោចតម្រងនោម  ធ្វើឲ្យមានជម្រាបទឹកចេញពី  បំពង់នេប្រុង។  នៅពេលឈាមខាប់ពេក  ADH ត្រូវបាន

បញ្ចេញទៅក្នុងចរន្តឈាម។  ពេលឈាមត្រលប់ជារាវវិញ  អរម៉ូននេះមិនបញ្ចេញទៀតទេ។

– ​ អរម៉ូនអុកស៊ីតូស៊ីន

  • ភ្ញោចការកន្ត្រាក់  នៃសាច់ដុំរបស់ស្បូន  ដែលជួយជំរុញទារកឲ្យចេញពីស្បូនម្តាយ ពេលសម្រាលកូន។
  • ភ្ញោចក្រពេញ ដោះឲ្យបញ្ចេញទឹកដោះ  នៅពេលបំបៅកូន។

-​  បកស្រាយសកម្មភាព  តំណបត្រលប់អវិជ្ជមានរបស់អរម៉ូន ADH

  • សកម្មភាពរបស់ ADH ទំនាក់ទំនងទៅ  នឹងកំហាប់ឈាម។  នៅពេលឈាមខាប់កោសិកាប្រសាទ  ដែល

រួសនឹងសម្ពាធអូស្មួសភ្ញោចឲ្យបញ្ចេញ ADH ពីផ្នែកចុងអាក់សូន  ក្នុងអ៊ីប៉ូភីសក្រោយ  ទៅក្នុងចរន្តឈាម

ADH  ភ្ញោចតម្រងនោម  ឲ្យមានជំរាបទឹកចេញពីបំពង់ប្រមូលផ្តុំ។  នៅពេលឈាមត្រលប់ជារាវវិញ

អរម៉ូនត្រូវបានបញ្ឈប់  មិនបញ្ចេញទៀតទេ។

-​  អ៊ីប៉ូភីសមុខ ផលិតអរម៉ូន ៦ ប្រភេទ។  អរម៉ូ  និមួយៗផលិតចេញពី  កោសិកាប្រភេទផ្សេងៗដែលស្ថិតក្នុងអ៊ីប៉ូភីសមុខ

  • អរម៉ូនលូតលាស់ រឺ  អរម៉ូនសូម៉ាក្រូពីន (GH) មានឥទ្ធិពល  ទៅលើការលូតលាស់ឆ្អឹង  និង  ឆ្អឹងខ្ចី(កំពស់)

ក្នុងវ័យកុមារភាព​​  បើផលិត GH​  តិចពេក  កុមារនោះក្លាយជាមនុស្សក្រិន  បើផលិតច្រើនពេកក្លាយជា

មនុស្សដំឡោក។  ជា  ពិសេស  GH មានឥទ្ធិពលផ្ទាល់លើ  មេតាប៉ូលីសប្រូតេអ៊ីនគ្លុយស៊ីត និង លីពីត។

  • អរម៉ូនប្រូឡាក់ទិន​(PRL) ត្រូវបានផលិតក្រោយពេលសម្រាលកូន។ វាធ្វើឲ្យក្រពេញេទឹកដោះលូតលាស់

និង  ផលិតទឹកដោះ។  វា  មាននាទីក្នុងមេតាប៉ូលីសខ្លាញ់  និង  គ្លុយស៊ីតផងដែរ។

  • អរម៉ូនមេឡាណូស៊ីតស្ទីម៉ុយឡង់(MSH) ∶ ភ្ញោចកោសិកាមាឡាណូស៊ីតរបស់ស្បែកឲ្យផលិតជាតិ

ពណ៌មេឡានីន។

  • អរម៉ូនទីរ៉េអូស្ទីមុយលីន (TSH)  ភ្ញោចក្រពេញទីរ៉ូអ៊ីត  ឲ្យផលិតអរម៉ូនទីរ៉ុកស៊ីន។
  • អរម៉ូនអាដ្រេណូករទីកូត្រូប  (ACTH)   ភ្ញោចក្រពេញករតិច  លើតម្រងនោមឲ្យផលិតអរម៉ូនកទីសូល។
  • អរម៉ូនកូណាដូស្ទីមុយលីន  (FSH  និង  LH)  ភ្ញោចសរីរាង្គភេទ  (ពងស្វាស  អូវែ)  ឲ្យបញ្ចេញអរម៉ូនភេទ។

-​  អ៊ីប៉ូភីសមុខ  ផលិតអរម៉ូនមួយចំនួន​(ក្រុមទី១) ដែលឥទ្ធិពលទៅលើការ  បញ្ចេញអរម៉ូនរបស់ក្រពេញអង់ដូគ្រីន

ផ្សេងៗទៀតគឺៈ

  • អរម៉ូនទីរ៉េអូស្ទីមុយលីន ​(TSH) ជាអរម៉ូនដែលភ្ញោចក្រពេញទីរ៉ូអ៊ីត  ឲ្យផលិតអរម៉ូនទីរ៉ុកស៊ីន។
  • អរម៉ូនអាដ្រេណូករទីកូត្រូប (ACTH) ភ្ញោចក្រពេញករតិចលើតំរងនោមឲ្យផលិតអរម៉ូនករទីសូល។
  • អរម៉ូនកូណាដូស្ទីមុយលីន (FSH និង LH ) ភ្ញោចសរីរាង្គភេទឲ្យបញ្ចេញអរម៉ូនភេទ។

-​​  អ៊ីប៉ូភីសមុខផលិតអរម៉ូន ១ ចំនួនទៀត (ក្រុមទី២)  មានអរម៉ូនដែលមានឥទ្ធិពលផ្ទាល់ទៅលើសារពាង្គកាយ គឺ  អរម៉ូន

លូតលាស់ប្រឡាក់ទិន  និង  អរម៉ូន  MSH  (មេឡាណូស៊ីតស្ទីមុយឡង់)។

-​  ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក   ពីក្រោមបំពង់សំលេង  និង  ខាងមុខបំពង់ខ្យល់ ផលិតអរម៉ូនទីរ៉ុកស៊ីន។  អរម៉ូននេះ

មាននាទីបង្កើតអត្រាប៉ូលីសប្រូតេអ៊ីនគ្លុយស៊ីត   និង  ខ្លាញ់ ។

–  អរម៉ូនទីរ៉ុកស៊ីន បង្កឡើងពីអាស៊ីតអាមីនេ ដោយមានភ្ជាប់អាតូមអ៊ីយ៉ូត ចំនួន៤។

–  នៅពេលកម្រិតទីរ៉ុកស៊ីនទាបក្នុងឈាម អ៊ីប៉ូភីសមុខត្រូវបានភ្ញោចឲ្យផលិតអរម៉ូន TSH ។ ហើយ TSH ភ្ញោចក្រពេញទីរ៉ូ

អ៊ីត ឲ្យផលិតទីរ៉ុកស៊ីន។

–  បរិមាណទីរ៉ុកស៊ីនតិចពេក នៅពេលពេញវ័យ កើតជម្ងឺមីសឺឌែម ( រោគសញ្ញា ឡើងទម្ងន់ ជ្រុះសក់ ជីពចរលោតយឺត

សីតុណ្ហភាពថយចុះ )។

–  បរិមាណទីរ៉ុកស៊ីនច្រើនពេក ក្រពេញទីរ៉ូអ៊ីតរីកធំ ហើយសកម្ម កំនើនសីតុណ្ហភាព កំនើនអត្រាចង្វាក់បេះដូង និង មេតា

ប៉ូលីស កំនើនសម្ពាធឈាម ស្រកទម្ងន់។

–  ក្រៅពីនេះទីរ៉ូអ៊ីត ផលិតអរម៉ូនកាល់ស៊ីតូនីន ដែលមាននាទីតំរូវកម្រិតកាល់ស្យូមក្នុងឈាម។ ឧ. ពេលកាល់ស្យូម កើន

ឡើងក្នុងឈាម កាល់ស៊ីតូនីនចាប់កាល់ស្យូមស្តុកទុកក្នុងឆ្អឹង។ ពេលកាល់ស្យួមក្នុងឈាមទាបជាងធម្មតា PTH ធ្វើឲ្យ

មានការបញ្ចេញកាល់ស្យូម​ ពីឆ្អឹងទៅប្លាស្មា។

–  ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ជាក្រពេញតូចៗ ចំនួន ៤ ដែលបង្កប់ក្នុងផ្នែកក្រោយ នៃក្រពេញទីរ៉ូអ៊ីត។ វាបញ្ចេញអរម៉ូនប៉ារ៉ាទីរ៉ូ

អ៊ីត PTH សម្រាប់តំរូវមេតាបូលីសកាល់ស្យូម និង ផូស្វាត។

–  កាល់ស្យូមចំបាច់ សម្រាប់ការលូតលាស់ ធ្មេញ និង ឆ្អឹង កំនកឈាម លំនាំប្រសាទ និង ការកន្រ្តាក់សាច់ដុំ។

–  កង្វះ PTH បណ្តាលឲ្យកម្រិត Ca++  ក្នុងឈាមទាប នាំឲ្យសាច់ដុំជាប់ឆ្អឹងកន្ត្រាក់យ៉ាងខ្លាំង ( តេតាណូស )។

–  ការបញ្ចេញ​ PTH ច្រើនបណ្តាលឲ្យ កំនែន Ca++  ពីឆ្អឹង នាំឲ្យឆ្អឹងស្រួយឆាប់បាក់។

–  ជាទូទៅកាល់ស្យូម ក្នុងឈាមមាន 0.1mg/ml ។ នៅពេលកំរិតកាល់ស្យូមក្នុងឈាមធ្លាក់ចុះ PTH ធ្វើឲ្យមានការបញ្ចេញ

កាល់ស្យូមពីឆ្អឹងទៅប្លាស្មា។ នៅពេលកំហាប់កាល់ស្យូមក្នុងឈាមកើនឡើងលើស១កំរិតច្បាស់លាស់ អរម៉ូនកាល់ស៊ី

តូនីន ភ្ញោចឲ្យមានកាចាប់យកកាល់ស្យូមលើសពីក្នុងឈាមទៅក្នុងឆ្អឹងវិញ។ នៅពេលកំរិតកាល់ស្យូមធម្មតាប៉ារ៉ាទីរ៉ូអ៊ីត

ឈប់ផលិត PTH ។

–  នៅផ្នែកខាងលើតម្រងនោម មានក្រពេញលើតម្រងនោម ដែលសំបូរសរសៃឈាម។ ក្រពេញនីមួយៗ បង្កឡើងដោយ

ជាលិកា ២ ប្រភេទខុសគ្នា ដូចនេះក្រពេញលើតម្រងនោម ចែកជាពីរផ្នែក គឺ ផ្នែកខាងក្រៅ ជាក្រពេញករតិចលើតម្រង

និង ផ្នែកខាងក្នុង ជាក្រពេញខូរលើតម្រងនោម។

–  ក្រពេញខូរលើតម្រងនោម ផលិតអរម៉ូន ២ គឺៈ អេពីណេព្រីន ឬ អាដ្រេណាលីន និង ណូអេពីណេព្រីន។

  • អាដ្រេណាលីន បង្កើនអត្រាចង្វាក់បេះដូង កំនើនកំហាប់គ្លុយកូស សម្ពាធឈាម និង អត្រាកំនកឈាម។

វា ក៏បណ្តាលឲ្យរន្ធប្រស្រីភ្នែករីកធំ និង បង្រួមសរសៃឈាមក្រោមស្បែក ឲ្យឡើងស្លាំង និង បណ្តាលឲ្យ

ញ័រ។ ឧ. ពេលឆ្កែព្រុសរកខាំ នាំឲ្យភ័យ => បេះដូងលោតញាប់ ហើយស្ថិតក្នុង សភាពប្រុងប្រយ័ត្ន រត់គេចចេញ ។ នេះតម្រូវលើអរម៉ូន លើតំរងនោម ជាពិសេសអាដ្រេណាលីន។

  • ណូអេពីណេព្រីន ត្រូវបានសំយោគចេញពី តួកោសិកាណឺរ៉ូន ហើយសកម្មក្នុងការដឹកនាំអាំងភ្លុច ទៅកោ

សិកាក្បែរៗវា នឹងមានឥទ្ធិពលលើការកន្រាក់រួមតូចនៃសរសៃវ៉ែនផងដែរ។

–  ក្រពេញករតិចលើតំរង់នោម ផលិតអរម៉ូន ២ សំខាន់គឺ អរម៉ូនករទីសូល និង​ អរម៉ូនអាល់ដូស្តេរ៉ូន។

  • អរម៉ូនករទីសូល ជួយជំរុញអ៊ីដ្រូលីសប្រូតេអ៊ីន សាច់ដុំឲ្យទៅជាអាស៊ីតអាមីនេ ដែលចូលក្នុងឈាម។

បង្កើនកម្រិតគ្លុយកូស ក្នុងករណីថ្លើមបម្លែងអាស៊ីតអាមីនេទាំងនោះជាគ្លុយកូស។ ចូលរួមមេតាបូលីសអា

ស៊ីតខ្លាញ់។ ដូចនេះ វាបង្កើតកម្រិតគ្លុយកូសក្នុងឈាម។

  • អរម៉ូនអាល់ដូស្តេរ៉ូន តំរូវកំរិតអ៊ីយ៉ុង Na+​ និង K+ ក្នុងឈាមនៅត្រង់តំរងនោម។

–  ការបញ្ចេញអរម៉ូនករទីសូល ស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អរម៉ូន នៃអ៊ីប៉ូភីសមុខ ACTH ។ អ៊ីប៉ូតាឡាមុស ផលិត

អរម៉ូនបញ្ចេញ ( CRH ) ដែលទៅភ្ញោចអ៊ីប៉ូភីសមុខ ឲ្យបញ្ចេញអរម៉ូន ATCH ។ បន្ទាប់មក ATCH ក៏ទៅភ្ញោចក្រពេញករ

តិចលើតំរងនោម ឲ្យបញ្ចេញអរម៉ូនករទីសូល។

–  ការបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូន មិនស្ថិតនៅក្រោមការបញ្ជា នៃក្រពេញអ៊ីប៉ូភីសមុខទេ ប៉ុន្តែកំហាប់សូដ្យូមក្នុងឈាម

តំរូវឲ្យមានការបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូន។

-​  កម្រិតអ៊ីយ៉ុង Na+ មានសារៈសំខាន់សំរាប់រក្សាសម្ពាធឈាម   ឲ្យនៅថេរក្នុងសារពាង្គកាយ។

–  បកស្រាយដំណើរតម្រូវកម្រិត  សូដ្យូមក្នុងឈាម។ ​ នៅពេលកម្រិរតសូដ្យូម  ក្នុងឈាមទាបតម្រងនោមផលិតអរម៉ូន

រេណាំង  ដែលជាអង់ស៊ីមផ្លាសអង់ស៊ីមយូតង់ស៊ីណូសែន   (ប្រូតេអ៊ីនប្លាស្មា)  ឲ្យទៅជាអង់ស៊ីមយូតង់ស៊ីន I និង II

ដែលអង់ស៊ីយូតង់ស៊ីន II  ភ្ញោចករតិចលើតំរងនោម  ឲ្យបញ្ចេញអាល់ដូស្តេរ៉ូន។  អាល់ដូស្តេរ៉ូន ធ្វើឲ្យមានជំរាប

ចេញនៃសូដ្យូមពីតំរងនោម។  នៅពេលកម្រិតសូដ្យូម​  ក្នុងឈាមកើនឡើង  ទឹកត្រូនបានាជា្របចេញ  ហើយសម្ពាធ

និង  មាឌឈាមត្រូវបានរក្សាលំនឹង។

–  លំពែង ជាក្រពេញអង់គ្រីនផង  និង  ជាក្រពេញអ៊ិចសូគ្រីនផង។

  • លំពែង  ជាក្រពេញអ៊ិចសូគ្រីនព្រោះ  រសរំលាយអាហារ  ទៅក្នុងបំពង់លំពែង។
  • លំពែង  ជាក្រពេញអង់ដូគ្រីនព្រោះ
    • វា បញ្ចេញអរម៉ូណទៅក្នុងឈាម ដោយផ្ទាល់។
    • កើតឡើងពីកោសិកាមួយក្រុម ហៅថា  អ៊ឺឡូឡង់សេរ៉ង់។  អ៊ឺឡូនិមួយៗកើតពីកោសិកា ២ ប្រភេទ គឺ

កោសិកាអាល់ហ្វា (a)  បញ្ចេញគ្លុយកាកុង និង កោសិកាបេតា(β)  បញ្ចេញអរម៉ូនអាំងស៊ុយលីន។

អរម៉ូនទាំងពីរ  តំរូវមេតាប៉លីសគ្លុយកូសនៅក្នុងឈាម។

-​  ក្រោយពេលបរិភោគអាហាររួច  កម្រិតគ្លុយកូសក្នុងឈាមកើនឡើងខ្ពស់។  លំពែងបញ្ចេញអរម៉ូនអាំងស៊ុយលីន

ភ្ញោចកោសិកាគោលដៅ​ (កោសិកាថ្លើម  កោសិកាសាច់ដុំ  និង  ជាលិកាខ្លាញ់)  ឲ្យចាប់គ្លុយកូសសម្រាប់ស្តុកទុក

ក្រោមទម្រង់ជាគ្លីកូសែន  នៅក្នុងថ្លើម  រឺ​  នៅកោសិកាសាច់ដុំ  រឺ  គ្លុយកូសលើសត្រូវបានប្លែងជាខ្លាញ់

ហើយស្តុកទុកក្នុងជាលិកាខ្លាញ់។   ដូចនេះ  អាំងស៊ុយលីន  បង្កាកំនើនកម្រិតគ្លុយកូសក្នុងឈាម។

-​​   លំពែង  ផលិតអរម៉ូនគ្លុយកាកុង។  នៅពេលកំរិតគ្លុយកូស  ក្នុងឈាមធ្លាក់ចុះក្រោម   កម្រិតកំណត់  លំពែងបញ្ចេញ

គ្លុយកាកុង  ដើម្បីតំលើងបរិមាណគ្លុយកាកូស  ក្នុងឈាមឲ្យដល់កំរិតកំណត់វិញ។

-​  សកម្មភាពរបស់គ្លុយកាកុងៈ  ការបន្ថយកំហាប់គ្លុយកូស  ក្រោមកម្រិតកំណត់បាន  ភ្ញោចលំពែង  ឲ្យបញ្ចេញគ្លុយ

កាកុង​​ទៅក្នុងចរន្តឈាម។  ដើម្បីបង្កើនកំហាប់គ្លុយកូស  ឲ្យដល់កម្រិតកំណត់   គ្លុយកាកុងបានភ្ញោចកោសិកាគោល

ដៅ   ឲ្យផលិតគ្លុយកូស។  នៅក្នុងថ្លើមគ្លុយកាកុង  បំប្លែង គ្លីកូសែន ​(ស្ករក្នុងថ្លើម  សាច់ដុំ)  ទៅជាគ្លុយកុស(ឈាម)

បន្ទាប់មកគ្លុយកូសសាយចេញ  ពីថ្លើមចូលទៅក្នុងចរន្តឈាម។  នៅពេលគ្លីកូសែន  ក្នុងថ្លើមបញ្ចេញអស់

គ្លុយកាកុងធ្វើឲ្យអាស៊ីតអាមីនេ  និង អាស៊ីតខ្លាញ់ប្លែងជាគ្លុយកូសវិញ។

-​ នៅពេលគ្លុយស៊ីត  ក្នុងសារពាង្គកាយមិនគ្រប់គ្រាន់  ខ្លាញ់​ និង  ប្រូតេអ៊ីន  ត្រូវបានសបំបែក ដើម្បីផ្តល់ជាគ្លុយកូស

សម្រាប់តម្រូវការថាមពល  របស់សារពាង្គកាយ។

-​  នៅពេលអ៊ីឡូសេរ៉ង់  ផលិតអរម៉ូនមិនបានគ្រប់គ្រាន់  បរិមាណគ្លុយកូសក្នុងឈាម កើនឡើង  ហើយតម្រងនោម

មិនអាចស្រូបយកគ្លុយកូស  ទាំងអស់ឡើយវិញបាន  ធ្វើឲ្យគ្លុយកូសលើសត្រូវបានបញ្ចេញ  ទៅក្នុងទឹកនោម

ហៅថា   ជម្ងឺទឹកនោមផ្អែម។  មានរោគសញ្ញាស្រកទំងន់   ស្រេកទឹកខ្លាំង  និង​ ការចុះខ្សោយ។

-​  ការព្យាបាល  របបអាហារត្រឹមត្រូវលេប  ‍ឧសថទៀងទាត់  និង​ ចាក់អាំងស៊ុយលីន លំហាត់ប្រាណទៀងទាត់។

-​  អរម៉ូន LH  និង FSH  ភ្ញោចការបញ្ចេញអរម៉ូនពីអូវែ និង  ពងស្វាស។

–  អូវែ  ផលិតអរម៉ូនអឺស្រ្តូសែន  និង​ ប្រូសេស្តេរ៉ូន (ក្រពេញអង់ដូគ្រីន)។

  • អឺស្រ្តូសែន  ផលិតពីកោសិកាផូលីគុលដោយឆ្លើយតប  ទៅនឹងការភ្ញោចរបស់ FSH ។  វា ​មាននាទីធ្វើឲ្យ

ស្រទាប់ភ្នាសសើមស្បូន  ឡើងក្រាស់ មានឥទ្ធិពលទៅលើលក្ខណៈភេទបន្ទាប់។  ក្នុងរយៈពេលមាន

ផ្ទៃពោះ  សុកជាអ្នកបញ្ចេញអរម៉ូននេះ។

  • ប្រូសេស្តេរ៉ូន  ការភ្ញោច LH  បណា្តលឲ្យផុលីគុល  ដឺក្រាប ផ្ទុះបែក  និង  បញ្ចេញអរម៉ូនមកក្រៅ។

ផូលីគុលផ្ទុះបែកក្លាយជាអង្គលឿង  បញ្ចេញអរម៉ូនប្រូសេស្តេរ៉ូន និង  អឺស្រ្តូសែនផងដែរ។

អរម៉ូននេះភ្ញោចភ្នាសសើមស្បូនឲ្យឡើងក្រាស់  ត្រៀមការកាច់សំបុក  ថែរក្សាគភ៌ ដោយឲ្យសាច់ដុំ

ស្បូនសម្រាក់  លូតលាស់ក្រពេញទឹកដោះ។

-​  ពងស្វាស  ផលិតអរម៉ូនអងដូ្រសែន។  អង់ដ្រូសែន  សំខាន់ជាងគេ គឺ តេស្តូស្តេរ៉ូន។ តេស្តូស្តេរ៉ូន  រូមជាមួយ

LH  និង   FSH  ភ្ញោចការផលិតស្ពែម៉ាតូសូអ៊ីត  និង​ ការលូតលាស់លក្ខណៈភេទបន្ទាប់​ (សម្លេង  ពុកមាត់….) ។

-​  ក្រពេញទីមុស ស្ថិតនៅផ្នែកខាងលើ  នៃទ្រូងក្បែរបេះដូង  វាមានទំហំធំ  ក្នុងវ័យកុមារ  ហើយរូញតូចក្រោយពេល

គ្រប់ការ។  វា  ផលិតអរម៉ូនទីម៉ូស៊ីន។  ឡាំផូស៊ីតដែលឆ្លងកាត់  ក្រពេញនេះ​​នឹងក្លាយជាឡាំផូស៊ីត T ​ ។  ឡាំផូស៊ីត T

នេះក៏អាចផលិតឡាំផូស៊ីត T  ថ្មី។ នៅពេលដែលត្រូវ  ភ្ញោចដោយទីម៉ូស៊ីន។

-​  កោសិកាពិសេស  ក្នុងភ្នាសក្រពះ  បញ្ចេញអរម៉ូនកាស្រ្ទីន  ដែលភ្ញោចឲ្យមានការហូរ នៃ​​ រសក្រពះ។

-​  កោសិកា  នៃភ្នាសពោះវៀនបញ្ចេញអរម៉ូនសេក្រេទីន  ដែលភ្ញោចឲ្យមានលំហូរ  នៃរសលំពែង។

សង្ខេបសកម្មភាពអរម៉ូនស្តេរ៉ូអ៊ីត

-​  អរម៉ូនស្តេរ៉ូនអ៊ីត      =>     ក្នុងស៊ីតូប្លាសកោសិកា    =>      ម៉ូលេគុលចំរុះអរម៉ូនធ្មូល  =>        AND    =>       ARNm   =>        សំយោគ

ប្រតេអ៊ីន(​ក្នុងស៊ីតូប្លាស)   =>       បំប្លែងនាទីកោសិកាគោលដៅ។

សង្ខេបសកម្មភាពអរម៉ូនប៉ិបទីត

-​  អរម៉ូនប៉ិបទីត(អ្នកនាំសារទី១) =>  ធ្មូល(លើភ្នាសកោសិកាគោលដៅ)  =>       អរម៉ូនធ្មួលចំរុះ     =>    ATP (ក្នុងស៊ីតូប្លាស)

=> វដ្ត AMP (អ្នកនាំសារទី២)  =>       អង់ស៊ីម(សកម្ម)     =>       បម្លែងនាទីកោសិកាគោលដៅ។

-​  ក្រពេញសំខាន់ៗ  របស់មនុស្សមាន  អ៊ីប៉ូតាឡាមុស  អ៊ីប៉ូភីស  ទីរ៉ូអ៊ីត  ប៉ារ៉ាទីរ៉ូអ៊ីត  ទីមុស​​ ក្រពេញលើតម្រងនោម  លំពែង​ ក្រពេញភេទ ក្រពះ  និង​ ពោះវៀនតូច។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s