១.​ អ្វីទៅជាអង់ស៊ីម?  ជាកាតាលីករ​ជីវៈ ដែលជួយជំរុញលឿនប្រតិកម្មគីមីជីវៈ

-​  អង់ស៊ីមស្ទើរតែទាំងអស់ជាប្រូតេអ៊ីន។

-​  សកម្មភាពផ្សេងៗនៅក្នុងសារពាង្គកាយ  មិនអាចប្រព្រឹត្តទៅបានទេបើគ្មានអង់ស៊ីម។

-​  នាទីសំខាន់ជាងគេរបស់ប្រូតេអ៊ីនគឺអង់ស៊ីម។

–  ក្នុងបន្ទប់ពិសោធថាមពលដែលជំរុញប្រតិកម្មគឺ កំដៅ។ ឧទាហរណ៍ៈ

KCIO4 —————->កំដៅខ្លាំង   KCI + 2O2

ប៉ូតាស្យូមក្លរ៉ាត  ម៉ង់ហ្គាណែសអុកស៊ីត

-​  បើកម្តៅខ្សោយវារលាយ  ប៉ូតាស្យូមមិនបញ្ចេញ O2  ទេ។

-​  វិធីផ្សេងៗទៀតបង្កើនល្បឿនប្រតិកម្មគឺ បង្កើនកំហាប់ប្រតិករ។ ឧទាហរណ៍ៈ

បន្ថែមម៉ង់ហ្គាណែសអុកស៊ីតបន្តិចក្នុងសូដ្យូមក្លរ៉ាតរលាយ => ប្រតិកម្មបង្កើនល្បឿនរហ័ស។

ដូច្នេះម៉ង់កាណែសអុកស៊ីត  ជាកាតាលីករអសរីរាង្គ (=សម្រាប់ប្រើក្នុងបន្ទប់ពិសោធ)។ កាណាកំដៅខ្លាំងចលនានៃការ

ប៉ះទង្គិចរបស់​ ម៉ូលេគុលកាន់តែកើនឡើង ក្នុងសារពាង្គកាយរសមិនអាចប្រើកំដៅនិងកំហាប់ប្រតិករទេ។ ដូច្នេះក្នុង

សារពាង្គកាយ  ប្រតិកម្មគីមីប្រើប្រាសកាតាលីករសរីរាង្គ   ដែលផលិតពីប្រូតេអ៊ីន ហៅថាអង់ស៊ីម

២. ចំណែកថ្នាក់អង់ស៊ីម

-​ ​ឈ្មោះរបស់អង់ស៊ីម  តែងបញ្ជាក់ពីនាទីរបស់វានិង ត្រូវបញ្ចប់ដោយពាក្យ “ អាស” (ase) ទៅលើឈ្មោះរបស់ស៊ុបស្រ្តាត

(គឺជាសារធាតុដែលអង់ស៊ីមមានអំពើទៅលើនោះ) ។  ដូចនេះផ្តើមពីស៊ុបស្រ្តាត  បញ្ចប់ដោយពាក្យអាស

ឧៈ អាមីឡាសជាអង់ស៊ីមបំបែកអាមីដុង

គេធ្វើចំណែកថ្នាក់អាស្រ័យលើកាតាលីករ  ដែលជំរុញល្បឿនប្រតិកម្ម។

ចំណែកថ្នាក់អង់ស៊ីមមាន 6 ក្រុមធំៗ៖

.​ អុកស៊ីដូរេដុកតាស (Oxydor’edutases)

ជាអង់ស៊ីមដែលចូលក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម(ប្រតិកម្មរេដុ)។

ខ.ត្រង់ស្វ៊ែររ៉ាស (Transf’erases) (ដូចជាបណ្តុំអាមីន  បណ្តុំកាបុកស៊ីល មេនីល  ផូស្វ័ររឺស)

ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូលលេគុលពីបណ្តុំ១ទៅ១ទៀត។

គ. អ៊ីដូឡាស (Hydrolases)

ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមី  ដោយការភ្ជាប់អ៊ីយ៉ុង​​OHនិងអ៊ីយ៉ុងH+ ដែលបានមកពីម៉ូលេគុល

ទឹក (ប្រតិកម្មអ៊ីដ្រូលីស)។

ឃ. លីយ៉ាស (Lyases)

ជាអង់ស៊ីមបំបែកទឹក(H2O) កាបូនឌីអុកស៊ីត(CO2 និងអាម៉ូញាក់ (NH3)។

ង. អ៊ីសូមេរ៉ាស (Isom’erases)

ជាអង់ស៊ីមដែលជំរុញប្រតិកម្មក្នុងម៉ូលេគុលដើម្បីរៀបចំម៉ូលេគុលជាថ្មីឡើងវិញ។

ច. លីហ្គាស (Ligases)  ជាអង់ស៊ីមដែលចូលរួមប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងស៊ុបស្រ្តាតពីរ។

៣. លក្ខណៈរបស់អង់ស៊ីម

-​  អង់ស៊ីមមួយចំនួនតូចអាចបង្កើនប្រតិកម្មគីមីបានមួយចំនួនធំ។

ឧទាហរណ៍ៈ កាតាឡាសបំបែកម៉ូលេគុលអ៊ីដ្រូសែនពែរអុកស៊ីត

-​  អង់ស៊ីមបង្កើនល្បឿនប្រតិកម្មគីមី

-​  អង់ស៊ីមជាប្រតិអ៊ីនយថាប្រភេទនៃអំពើរបស់វា។ឧៈ អាមីឡាសមាអំពើតែលើអាមីដុង ​ប្រូតេអាសមានអំពើលើប្រូតេអ៊ីន

លីប៉ាសមានអំពើលើលីពីត។

ក. ឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីម

សីតុណ្ហភាពក៏មានឥទ្ធិពលប្រតិកម្មរបស់អង់ស៊ីមដែរ។ អង់ស៊ីមមានដំណើរការប្រសើរបំផុតនៅពេលសីតុណ្ហភាពខ្ពស់។

-​  អង់ស៊ីមភាគច្រើនមានសីតុណ្ហភាពចន្លោះពី 40oC ទៅ 45oC ជាសីតុណ្ហភាពដែលអង់ស៊ីមមានសកម្មភាពខ្លាំងក្លាបំផុត

-​  សកម្មភាពរបស់អង់ស៊ីមត្រូវបានបំផ្លាញនៅពេលសីតុណ្ហភាពខ្ពស់ពេក (>45oC ) ឬ ទាបពេក(OoC)។

-​  អង់ស៊ីមច្រើនបាត់បង់គុណភាពព្រោះអង់ស៊ីមជាប្រតិអ៊ីន។  បើសីតុណ្ហភាពកើឡើង ប្រូតេអ៊ីនត្រូវផ្លាស់ប្តូរទំរង់

គឺចំណង់ប៉ិបទីតត្រូវរលាយ។

-​  អាស៊ីត និងអាល់កាឡាំងធ្វើឲ្យបាត់បង់គុណភាពរបស់ប្រូតេអ៊ីន។

ខ. ឥទ្ធិពល pH ទៅលើអង់ស៊ីម

-​  អង់ស៊ីមមួយចំនួនត្រូវការសូលុយស្យុងអាស៊ីតខ្សោយនិងមួយចំនួនទៀតត្រូវការសូលុយស្យុងបាសខ្សោយ

(ឧៈ​ អង់ស៊ីមក្នុងពោះវៀន) ។ កាលណាអាស៊ីតខ្លាំងឬបាសខ្លាំងបណ្តាលឲ្យអង់ស៊ីមបាត់បង់គុណភាព។

-​  ក្នុងករណីសូលុស្យុងអាស៊ីត (pH<7 ពី 7      4,5 ឬបាស pH >7 ពី 7     9) ។សកម្មភាពរបស់អង់ស៊ីមថយចុះ

គ. ឥទ្ធិពលស៊ុបស្រ្តាតនិង​ កំហាប់អង់ស៊ីមទៅលើប្រតិកម្មៈ  កាលណាកំហាប់ស៊ុបស្រ្តាតឬកំហាប់អង់ស៊ីមកាន់តែឆាប់

ល្បឿនប្រតិកម្មគីមីកាន់តែ លឿនឡើង។

ឃ. អង់ស៊ីមត្រូវការកូអង់ស៊ីមដើម្បីធ្វើសកម្មភាពៈ  ពេលខ្លះអង់ស៊ីមក៏ត្រូវការកូអង់ស៊ីម(មិនមែនប្រូតេអ៊ីន) ដើម្បីជួយក្នុង

ប្រតិកម្មគីមីដែរ។  កូអង់ស៊ីមភាគច្រើន  ជាវីតាមីន។

ង. អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្រ្ចាស  ព្រោះវាអាចបំប្លែងទៅជាសារធាតុថ្មី  ហើយសារធាតុថ្មីនោះក៏អាច

ប្រែប្រូលមកសារធាតុដើមវិញ។ សកម្មភាពរបស់អង់ស៊ីមក្នុងសារពាង្គកាយ  សុទ្ធតែបញ្ច្រាសទៅវិញទៅមក។

A  +  B   ( —> <—– )   C  +  D

-​  ក្នុងស/ក មានប្រតិកម្មគីមីជីវៈជាច្រើន  ហើយប្រតិកម្មជីវៈទាំងនោះត្រូវការកំដៅ រឺ កំហាប់ប្រតិករដើម្បី  បង្កើនល្បឿន

ប្រតិកម្មគីមីទាំងនោះ។  ប៉ុន្តែក្នុងស/ក  គ្មានកំហាប់ប្រតិករ  រឺ  កំដៅទេ  ដូចនេះ  ត្រូវការអង់ស៊ីមទើបដំនើរការអាច

ប្រព្រឹត្តទៅបាន។

-​  អ៊ីដ្រូលីស  ជាប្រតិកម្មគីមីដែលម៉ូលេគុលធំមួយ  ត្រូវបានបំបែកជាម៉ូលេគុលតូចៗពីរ ដោយការបន្ថែមទឹក1​​ម៉ូលេគុល។

-​  កូអង់ស៊ីម  ជាម៉ូលេគុលសរីរាង្គមិនមែនជាប្រូតេអ៊ីនដែលចូលរួមជាមួយអង់ស៊ីមដើម្បីជួយជំរុញល្បឿនប្រតិកម្មគីមី។

ឧៈ វិតាមីន បេកុំផ្លិច។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s