ទឹកជំនន់​នៅ​បាង​កក ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​

 

bangkok floodនាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ថៃ គឺលោក​ស្រី យីងទ្បាក់ បាន​មាន​​ថ្លែងកាលពី​ម្សិល​មិញ​​​ថា ទឹក​ជំនន់​នៅ​ប្រទេស​ថៃ ជាពិសេស​នៅ​ក្នុង​ទី​ក្រុង​បាង​កក​នឹង​ស្រក​ទៅ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ។​

កាលពី​លើក​មុន​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​ថៃ​គឺ​លោក ស្រី​យីង​ទ្បាក់ បាន​ផ្តល់ពត៌​មាន​មក​ថា ទឹកជំនន់​ដ៏​កាច​សាហាវ​នេះ​ អាច​នឹង​នៅបន្ត​ក្នុង​រយៈពេល ពីរ ទៅ​បី​សប្តាហ៍​​​ទៀត។

តែ​ថ្មី​ៗ​នេះ បន្ទាប់ពី​ការ​ខិត​ខំ​ធ្វើ​ការ​ជីក​ប្រទ្បាយ​​សម្រាប់​បង្ហូរទឹក​ចេញ​ពី​ទីក្រុង​បាង​កក​ដ៏​មមាញីក​កន្លង​មក​នេះ នាយក​រដ្ឋ​មន្ត្រី​ថៃ​រូប​នេះ​បាន​ ​​ប្រកាស​ថា ទឹក​នៅ​ក្រុង​បាង​កក​អាច​ទឹក​ឆាប់​ស្រក​ ប្រសិន​បើ​យើង​ខិត​ខំ​ជីក​ប្រទ្បាយ​ឲ្យ​ទឹក​ឆាប់​ហូរ​អស់​នោះ។ គាត់​បានបញ្ជាក់ថា ទឹកអាច​នឹង​ហូរ​ទៅ​អស់ នៅ​ក្នុង​សបា្តហ៍​ទី​មួយ នៃ​ខែ វិច្ឆិការ​ខាង​មុខ​នេះ។

ហើយ​បន្ទាប់​មក​ទៀត​នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​បញ្ជាក់​ម្តង​ទៀត​ថា ស្ថាន​ភាព​ទឹក​អាច​នឹង​ល្អ​ប្រសើរជាង​មុន ក្នុង​រយៈពេល ២ ទោ​បី​ថ្ងៃ​ទៀត​នេះ ព្រោះ​ថា​ទឹក​កំពុង​តែ​ហូរ​ទៅ​កាន់ ប្រទ្បាយ​ដែល​យើង​កំពុង​តែ​ជីក។

ទោះបីជាទីក្រុង​បាង​កក អាច​នឹង​គេច​ផុត​ពីទឹកជន់​លិច ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​ក៏​ដោយ ក៏​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀតរបស់​ថៃ​នៅតែទទួល​រង​ការ​ប៉ះ​ពាល់ខ្លាំង​នៅទ្បើយ ដោយ​សារ​តែ​កំពស់ទឹក​នៅ​ខ្ពស់​។

បើ​តាម​ពត៌​មាន​ដែលទទួលបាន គេ​បាន​ប៉ាន់​ប្រមាណថា ការ​ខូច​ខាត​នៃ​ទឺកជំនន់​ដ៏​អាក្រក់​មួយ​នេះ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់ ហើយ​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ និង​ជាពិសេស​ធ្វើ​ឲ្យ​​ប្រទេស​ថៃ​​ខាត​ទឺក​ប្រាក់ ប្រហែលជាច្រើន​ជាង​ ១០ ពាន់លាន​ដុល្លារ។

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s