ជម្ងឺរលាកទងសួត

ក្អក ផ្តាសាយជារោគសញ្ញានៃជម្ងឺរលាកទងសួត។ ជម្ងឺនេះកាចសាហាវបើមិនបានព្យាបាលជាបន្ទាន់ទេ អាចបណ្ដាលឲ្យអ្នកជម្ងឺស្លាប់បាន។ សមាជិកគ្រួសារ ជាពិសេសកុមារអាចចៀសផុតពីជម្ងឺរលាកទងសួតបាន បើសមាជិកគ្រួសារទាំងអស់យល់ដឹងពីវិធីបង្ការ ព្យាបាល ថែរក្សាអ្នកជម្ងឺរលាកទងសួតនេះ។ ការយល់ដឹងទាំងនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ទៅលើការព្យាបាលសមាជិកគ្រួសារ ដែលមានជម្ងឺនេះ ជាពិសេសទារក និងកុមារ។
អ្នកត្រូវអនុវត្តតាមពាក្យស្លោក “ការពារប្រសើរជាងព្យាបាល”។

រោគសញ្ញា និង គ្រោះថ្នាក់បណ្ដាលមកពីជម្ងឺរលាកទងសួត

រោគសញ្ញា

ជម្ងឺរលាកទងសួតមានរោគសញ្ញាដូចខាងក្រោម៖

  • ក្អក ផ្ដាសាយ។
  • ដកដង្ហើមញាប់ជាងធម្មតា (កុមារមានចំនួនដង្ហើម៥០ដង ឬលើសពីនេះក្នុងមួយនាទី ចំពោះទារកអាយុតិចជាង២ខែ មានចំនួនដង្ហើម ៦០ដងក្នុងមួយនាទី)។
  • ផ្នែកចុងដង្ហើមផតចូល នៅពេលដកដង្ហើមចូល (ពេលធម្មតាត្រូវប៉ោងឡើង)។
  • ពេលដកដង្ហើមឮសូរ។
  • មិនឃ្លានអ្វីទាំងអស់ (លែងបៅ)។

គ្រោះថ្នាក់

មនុស្សភាគច្រើនតែងតែកើតជម្ងឺក្អក ផ្តាសាយ។ អ្នកខ្លះក៏ជាទៅដោយឯកឯងៗ ផ្ទុយទៅវិញអ្នកខ្លះកាន់តែធ្ងន់ធ្ងរទៅៗ ឈានទៅដល់ជម្ងឺរលាកទងសួត ជាពិសេសកុមារ។
រលាកទងសួតជាជម្ងឺមួយកំពុងតែសម្លាប់កុមារពី២ទៅ ៣លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក (តួលេខនេះពុំបានរាប់បញ្ចូលចំនួនកុមារស្លាប់ ១លាននាក់ទៀតដោយជម្ងឺរលាកទងសួតបណ្តាលមកពីកញ្ជ្រឹល និងខាន់ស្លា ដែលជាជម្ងឺមានថ្នាំសម្រាប់ចាក់ការពារផង)។

ជំនួយសង្គ្រោះបឋម

បើកុមារម្នាក់មានជម្ងឺក្អក ផ្ដាសាយ អ្នកត្រូវធ្វើដូចខាងក្រោម៖

  1. ឲ្យផឹកទឹកច្រើនជាងធម្មតាក្រោយពេលបាយ។
  2. ធ្វើយ៉ាងណារក្សាកម្ដៅក្នុងខ្លួនអ្នកជម្ងឺឲ្យនៅក្ដៅឧណ្ហៗជាដរាប(តែមិនមែនក្ដៅពេកទេ)។
  3. សម្អាតរន្ធច្រមុះ (បើទារក អ្នកត្រូវដាក់ទឹកក្នុងមាត់អ្នក រួចបឺតរន្ធច្រមុះ) ព្រោះច្រមុះណែន ស្ទះធ្វើឲ្យពិបាកដកដង្ហើម ឬបៅ។
  4. ដាក់ខ្នើយកល់ក្រោមខ្នងកុមារឲ្យខ្ពស់បន្តិច នៅពេលវាដេកដើម្បីស្រួលដកដង្ហើម។
  5. កុំឲ្យអ្នកជម្ងឺនៅជិតផ្សែងភ្លើង ឬផ្សែងបារី។

 

  • អ្នកអាចផលិតឱសថនៅផ្ទះសម្រាប់ព្យាបាលជម្ងឺក្អក ផ្ដាសាយតាមចំណូលចិត្តដោយប្រើថ្នាំបុរាណដែលផ្សំពីវត្ថុធាតុក្នុងស្រុក។

ឧទាហរណ៍៖ ទឹកឃ្មុំមួយស្លាបព្រា ទឹកក្រូចឆ្មារ១ចំណិតធំ ទឹកក្ដៅឧណ្ហៗ កន្លះកែវតូចចាក់ចូលគ្នាកូរឲ្យសព្វ ឲ្យអ្នកជម្ងឺផឹកព្រឹកម្ដង ល្ងាចម្ដង។

កុំប្រើថ្នាំក្អក ឬ ស៊ីរ៉ូ វាថ្លៃ ហើយមានគ្រោះថ្នាក់
ផង។ ត្រូវប្រើឱសថណាដែលផ្តល់ដោយគ្រូពេទ្យ។

បើកុមារមានជម្ងឺរលាកទងសួត អ្នកត្រូវធ្វើដូចខាងក្រោម៖

  1. ផ្តល់ជំនួយសង្គ្រោះបឋមខាងលើ។
  2. រកជំនួយពីគ្រូពេទ្យជាបន្ទាន់។

 

ការព្យាបាលដោយថ្នាំ ជាការសំខាន់ណាស់សម្រាប់ជម្ងឺ
រលាកទងសួត ដែលគំរាមកំហែងអាយុជីវិតកុមារ។

 

គ្រោះថ្នាក់ និង ការបញ្ជូន

បើអ្នកពិនិត្យឃើញកុមារមានជម្ងឺក្អក ផ្ដាសាយ និងរលាកទងសួតមានសញ្ញាគ្រោះថ្នាក់ដូចខាងក្រោម អ្នកត្រូវបញ្ជូនគេទៅមណ្ឌលសុខភាពជាបន្ទាន់។

  1. កុមារដែលមានជម្ងឺក្អក៖
  • ក្អកកាន់តែខ្លាំង
  • ចាប់ផ្ដើមដកដង្ហើមកាន់តែពិបាក
  • មិនចង់ហូបអ្វីទាំងអស់ បើទារកវិញ វាឈប់បៅដោះម្ដាយ។
  1. កុមារមានជម្ងឺរលាកទងសួត៖
  • ដកដង្ហើមញាប់ៗ
  • ចុងដង្ហើមផតចូលក្នុង កាលណាអ្នកជម្ងឺខំដកដង្ហើម
  • ដកដង្ហើមពិបាក ហើយឮសូរ
  • មិនឃ្លានសោះ។

វិធីបង្ការ

គ្រួសារទាំងឡាយអាចជួយការពារកុមារឲ្យចៀសវាងផុតពីជម្ងឺរលាកទងសួតបានដោយ៖

  • បំបៅដោះទារកឲ្យបានយ៉ាងតិច៦ខែ (ឲ្យតែទឹកដោះម្ដាយ គ្មានអាហារផ្សេងទៀតទេ) ហើយបន្តការបំបៅឲ្យបាន២ឆ្នាំយ៉ាងតិច។
  • បន្ថែមអាហារឲ្យកុមារចាប់ពីអាយុ ៦ខែឡើងទៅ។
  • ប្រើទឹកដែលបានមកពីប្រភពទឹកស្អាត។
  • ត្រូវនាំកុមារទៅចាក់ថ្នាំការពារមុនអាយុបាន១ខួប។
  • ត្រូវមានអនាម័យជានិច្ច។
  • ខ្លួនទារកត្រូវក្តៅឧណ្ហៗជានិច្ច ពិសេសទារកអាយុតិចជាង២ខែ។ ត្រូវប្ដូរសម្លៀកបំពាក់ និងកំណាត់រុំពោះជានិច្ច។
  • នៅពេលយប់ ចៀសវាងការមុជទឹក ឬទុកឲ្យកុមារទទឹកខ្លួនយូរ។
  • កុំឲ្យកុមារនៅជិតផ្សែង។ ត្រូវរស់នៅកន្លែងដែលមានខ្យល់បរិសុទ្ធ។

 

ជម្ងឺរលាកទងសួតអាចធ្វើឲ្យស្លាប់បាន។ កុមារដែល
ត្រូវការចាំបាច់ ការព្យាបាលពីគ្រូពេទ្យ។
Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s