ប្រព័ន្ធទឹករងៃ

 

នាទីរបស់ប្រព័ន្ធទឹករងៃ

ប្រព័ន្ធទឹករងៃមាននាទី៖

  • រក្សាតុល្យភាពធាតុរាវក្នុងសព៌ាង្គកាយ
  • ជួយការពាររាងកាយប្រឆាំងនឹងភ្នាក់ងារបង្កជម្ងឺ។

សរីរាង្គនៃប្រព័ន្ធទឹករងៃ

សរីរាង្គនៃប្រព័ន្ធទឹករងៃរួមមាន សរសៃទឹករងៃ ទឹករងៃ ក្រពេញទឹករងៃ និងគោលិកាស៖

សរសៃទឹករងៃ

សរសៃទឹករងៃគឺជាបំពង់សម្រាប់បង្ហូរទឹករងៃ។

ទឹករងៃ

ទឹករងៃគឺជាធាតុរាវពណ៌លឿង និងក្នុងសរសៃទឹករងៃ ដែលមានប្លាស្មា និងគោលិកាស។
យើងអាចហៅទឹករងៃម្យ៉ាងទៀតថា ឈាមគ្មានគោលិកាក្រហម

ក្រពេញទឹករងៃ

ក្រពេញទឹករងៃគឺជាម៉ាសជាលិកា សម្រាប់ច្រោះទឹករងៃ មុនវាចូលមកប្រព័ន្ធឈាមវិញ។
វាចែកចេញជា៖

  • ក្រពេញអាមីដាល មានមុខងារការពារជម្ងឺ និងប្រឆាំងមេរោគផ្នែកក្បាល។
  • ក្រពេញទីមុស ស្ថិតនៅត្រង់ បោះដៃផុតផ្នែកក្រោយខាងខ្នង។ នៅក្មេង វាបង្កើតឡាំផូស៊ីត ការពារឲ្យរាងកាយលូតលាស់។
  • ក្រពេញផាល ស្ថិតនៅក្នុងពោះយ៉ាងជ្រៅ វាបន្សាបជាតិពុលរបស់ឈាម។

គោលិកាស

គោលិកាសមានពីរប្រភេទ៖

  • គោលិកាសប្រភេទB មាននាទីបង្កើតអង់ទីករ
  • គោលិកាសប្រភេទT មាននាទីបញ្ជាឲ្យគោលិកាសប្រភេទB បង្កើតអង់ទីករ។

ជម្ងឺប្រព័ន្ធទឹករងៃ

ជម្ងឺប្រព័ន្ធទឹករងៃមានរោគសញ្ញាដូចជា ឡើងប៉ោង នៅក្លៀក ក្រលៀន និងនៅត្រង់ក។
មូលហេតុនៃរោគសញ្ញាដូចនេះដោយសារមានមេរោគចូលក្នុងផ្នែកណាមួយនៃរាងកាយ នាំឲ្យវាផលិតអង់ទីករខ្លាំង។

វីរុសហ៊ីវ

វីរុសហ៊ីវ (HIV)៖

  • H: មនុស្ស
  • I: ប្រព័ន្ធស៊ាំមនុស្សចុះខ្សោយ
  • V: វីរុស

វីរុសហ៊ីវ គឺជាវីរុសម្យ៉ាងដែលបំផ្លាញប្រព័ន្ធស៊ាំមនុស្សឲ្យចុះខ្សោយ ហើយទីបំផុតត្រូវស្លាប់។ អ្នកផ្ទុកវីរុសហ៊ីវចេះតែចុះខ្សោយទៅៗ ជាលំដាប់ខាងសុខភាព ហើយព្យាបាល ឬប្រើថ្នាំមិនត្រូវដូចអ្នកផ្ទុកវីរុសហ៊ីវនោះទេ។ លើសពីនេះទៀតថែមទាំងមានជម្ងឺឱកាសនិយមផ្សេងៗទៀតដូចជា ជម្ងឺរាក ជម្ងឺរលាកសួត ជម្ងឺខួរក្បាល ជម្ងឺរបេង … ហើយអាចនឹងស្លាប់ដោយសារជម្ងឺឱកាសនិយមទាំងនេះ៕

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s