របៀបធ្វើក្រូចង៉ាំង៉ូវបែបងាយៗ

 

ក្រូចង៉ាំង៉ូវ​ជាអាហារ​​មួយ​​បែប​​ដែល​​អាច​​យក​​​មក​​ផ្សំ​​ធ្វើ​ជា​ម្ហូប​​ដ៏ឆ្ងាញ់​​ពិសា​​​ដូច​ជា​យក​វា​មក​ស្ងោរ​​ជា​មួយ​​​ជើងជ្រូក ឬ សាច់​មាន់​ជា​ដើម។ មិន​តែ​​ប៉ុណ្ណោះ​​គេក៏​​អាច​យក​​​វា​មក​​​ធ្វើ​ជា​​ភេសជ្ជះ​​បាន​​យ៉ាង​​​​ឆ្ងាញ់​​ពិសា​​​ថែម​​ទៀត​​ផង ដោយគ្រាន់​​តែ​ដាក់​​ប​​​ន្ថែម​​នូវ​​ស្ករ​សរ​​និង​​ទឹកកក​ប៉ុណ្ណោះ។

ខាងក្រោមនេះជាវិធីងាយៗម្យ៉ាង​​ក្នុងការ​ធ្វើ​ហើយ​ដែល​​ខ្ញុំធ្លាប់​អនុវត្ត​ហើយ​ទទួល​បាន​ជោគជ័យ

អ្វីដែលអ្នកត្រូវការ

  • ក្រឡកែវមួយ​ដែលមាន​គំរប​បិទ​ជិត​ល្អនិង​មិនជ្រៀបទឹក
  • ក្រូចឆ្មារទុំដែលមានសំបក​បៃតង​ក្នុង​ចំនួន​ដែលអាច​ដាក់ចូល​ពេញកែវ
  • អំបិល

វិធីធ្វើ

  1. យក​ក្រូច​ឆ្មារ​លាង​ទឹក​អោយ​ស្អាត បន្ទាប់មកទុក​អោយស្រស់​ទឹក
  2. លាងក្រឡអោយស្អាតហើយទុកអោយស្ងួតទឹក
  3. បន្ទាប់មកយក្រូច​ទាំងនោះ​មក​ច្របាច់ជា​មួយ​អំបិល​រហូត​ដល់​សំបក​ក្រូចឆ្មារ​មើលទៅ​​រាង​ប្រែ​បែកទឹក
  4. បន្ទាប់មកតំរៀបក្រូចដាក់ក្នុងក្រឡ​ជិតៗ​គ្នាមួយជាន់។ រួចរោយ​អំបិល​មួយ​ចំនួន​ច្រើនគួរ​សមទៅ​លើជាន់នោះ។ បន្ត​ធ្វើ​បែប​នេះ​មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត​រហូត​ដល់​​អស់ក្រូច។
  5. នៅជាន់​ខាង​លើ​បង្អស់​ត្រូវរោយ​អំបិល​អោយ​បាន​ច្រើន​ជាង​ជាន់​ធម្មតា។ បន្ទាប់​មក​បិទ​គំរប​ក្រឡ​នោះ​អោយបាន​ជិតល្អ។
  6. យក​ក្រឡនោះដាក់ចោល​អោយ​ត្រូវ​ចំកំដៅ​ថ្ងៃរយះ​ពេលមួយខែ។​ បន្ទាប់ពីនោះមកអ្នកនិងទទួលបានក្រូចង៉ាំង៉ូវដ៏ឆ្ងាញ់ពិសាមួយក្រឡ។
Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s