អាហារ​សំខាន់​៦ប្រភេទ​ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់

 

១- ស្ពៃ​ប្រ៊ូខូលី៖

ស្ពៃ​ប្រ៊ូខូលី​មិន​គ្រាន់​តែ​មាន​រសជាតិ​ឆ្ងាញ់​ពិសាទទួលទាន​មិន​ចេះ​ធុញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​មួយ​ចំនួន​ដែល​មនុស្ស​សម័យ​ថ្មី​មិន​គួរ​មើល​រំលង​អត្ថប្រយោជន៍​របស់​ប្រ៊ូខូលី​គឺ៖
សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី៖ ជួយ​ការពារ​ជំងឺ​មហារីក។
ការពារ​ភ្នែក​ឡើង​បាយ៖ ស្ពៃ​ប្រ៊ូខូលី​សម្បូរ​ទៅ​ដោយ​សារធាតុ​លូទីន​ដែល​ជា​មិត្ត​ដ៏​ល្អ​របស់​ភ្នែក​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់​ល្អ ជំនួយ​ប្រសាទ​ភ្នែក និង​ការពារ​ធាតុ​នានា​ដែល​មក​រំខាន​សុខភាព​ភ្នែក។
សម្បូរ​ទៅ​ដោយ​សារធាតុ​គ្លូថាថៃអន៖ សារធាតុ​នេះ​ជួយ​កាត់បន្ថយ​ឱកាស​កើត​រោគ​រលាក​សន្លាក់ រោគ​ទឹកនោម​ផ្អែម និង​រោគ​បេះដូង។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ កាត់បន្ថយ​កូឡេស្ដេរ៉ូល និង​ជួយ​សម្រួល​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ឲ្យ​នៅ​ប្រក្រតី។
សម្បូរ​ទៅ​ដោយ​វីតាមីន C សារធាតុ​អង់ទីអុកស៊ីដង់៖ ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី ធ្វើ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​ស្អាត ខ្លាំង រំលាយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ការពារ​រោគ​ចេញ​ឈាម​តាម​ជើង​ធ្មេញ រោគ​ផ្ដាសាយ ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ជួយ​ឲ្យ​ស្បែក​ស្អាត ភ្លឺ​ថ្លា គ្មាន​អាចម៍រុយ ស្នាម​ជាំ​ខ្មៅ។

* តម្រូវការ​រាងកាយ៖ ទទួលទាន​ស្ពៃ​ប្រ៊ូខូលី មួយ​សប្ដាហ៍​កន្លះ​កូន​ចាន​ក៏​ជា​ការ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​សុខភាព​ល្អ​បាន​ពេញ​មួយ​សប្ដាហ៍។

២- ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប៖


ទឹកដោះគោ​គឺ​ជា​កំពូល​អាហារ​មួយ​មុខ​ដែល​មនុស្ស​គ្រប់​វ័យ​គួរតែ​ផឹក ពីព្រោះ​វា​មិន​គ្រាន់តែ​មាន​សារធាតុ​អាហារ​ស្ទើរ​គ្រប់​ក្រុម​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​ប្រសិទ្ធភាព​ជួយ​យើង​ជាច្រើន​ទៀត ដូចជា ជំនួយ​ឆ្អឹង ជំនួយ​ខួរក្បាល ធ្វើ​ឲ្យ​ការ​ចងចាំ​ល្អ ប៉ះប៉ូវ​រាងកាយ​ផ្នែក​ដែល​របួស សម្រួល​តុល្យភាព​អ័រម៉ូន​ក្នុង​ខួរក្បាល ជួយ​ការពារ​រោគ​ស្រងូតស្រងាត់ និង​កាត់បន្ថយ​សម្ពាធ​ឈាម។

* តម្រូវការ​រាងកាយ៖ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប មួយ​ថ្ងៃ​១.០០០មិល្លីក្រាម ជា​បរិមាណ​ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ផឹក។

៣- សណ្ដែក​ក្រហម៖


សណ្ដែក​ក្រហម​មាន​ជាតិ​សរសៃ​អាហារ​ខ្ពស់​ណាស់​មាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​កូឡេស្ដេរ៉ូល ការពារ​ការ​ប្រេះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​រោគ​មហារីក​ពោះវៀន​ធំ​បាន​យ៉ាង​ប្រសើរ។ ម៉្យាងទៀត​វា​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ហ្វូលីក ដែល​ជួយ​ឈាម ការពារ​រោគ​បេះដូង។

* តម្រូវការ​រាងកាយ៖ គួរ​ទទួលទាន​សណ្ដែក​ក្រហម​មួយ​ថ្ងៃ​មួយ​កូន​ចាន​ឲ្យ​បាន​ជា​ប្រចាំ។

៤- ខ្ទឹមស៖


ខ្ទឹមស​មិន​គ្រាន់តែ​ជួយ​បំបាត់​ក្លិន​ឆ្អាប​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ពេល​វា​ធ្លាក់​ទៅ​ដល់​ក្នុង​ពោះ​មនុស្ស​យើង វា​នឹង​ប្រែក្លាយ​ជា​ឱសថ​ជួយ​ឲ្យ​ឈាម​មិន​កក​ជា​ដុំ ជួយ​សម្លាប់​មេរោគ កាត់បន្ថយ​អាការ​ឆ្លង​មេរោគ​ក្នុង​ចរន្ត​ឈាម ធ្វើ​ឲ្យ​បេះដូង​ខ្លាំង​ទប់ស្កាត់​រោគ​មហារីក​ពោះវៀន​ធំ ព្យាបាល​អាការ​ឈឺ-ក។ ម្យ៉ាងទៀត​អ្វី​ដែល​ស្ត្រី​មិន​គួរ​ខកខាន​ទទួលទាន​ខ្ទឹមស​នោះ​គឺ​ខ្ទឹមស​ជា​ឱសថ​សាមញ្ញ​ប្រចាំ​គ្រួសារ​ដែល​ជួយ​ការពារ​ជំងឺ​មហារីក​សុដន់។

* តម្រូវការ​សុខភាព៖ ទទួលទាន​ខ្ទឹមស​មួយ​ថ្ងៃ​មួយ​កំពឹស​អាច​ការពារ​រោគ​បេះដូង។

៥- ប៉េងប៉ោះ៖


ប៉េងប៉ោះ​ជា​ឱសថ​ក្បែរ​ខ្លួន ដែល​ជួយ​ការពារ​រោគ​បាន​ជាច្រើន​ប្រភេទ​ដូចជា រោគ​មហារីក​ពោះវៀន​ធំ រោគ​មហារីក​បំពង់​អាហារ និង​រោគ​មហារីក​ក្រពះ ជំនួយ​ស្បែក ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​ខ្លាំង មាន​វីតាមីន C ដែល​ជួយ​ការពារ​រោគ​ផ្ដាសាយ មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ធ្វើ​ឲ្យ​ខ្លាញ់​មិន​កក​ផ្ដុំ​ក្នុង​សរសៃ​ឈាម ជំនួយ​អ័រម៉ូន ជួយ​ធ្វើ​ឲ្យ​ស្បែក​ខ្លាំង​អាច​ទប់ស្កាត់​កាំរស្មី​យូវី​បាន​ល្អ និង​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ។

* តម្រូវការ​រាងកាយ៖ ទទួលទាន​យ៉ាង​ហោច​មួយ​ថ្ងៃ​មួយ​ផ្លែ ប៉ុន្តែ​ចង់​ទទួលទាន​ច្រើន​ជាង​នេះ​រាងកាយ​ក៏​មិន​ថា​អី​ដែរ។

៦- ត្រី​សាលម៉ុន៖ 


ត្រី​សមុទ្រ​ទឹក​ជ្រៅ​មួយ​ប្រភេទ​នេះ​គឺ​ជា​កំពូល​អាហារ​សម្រាប់​អ្នក​ចង់​បាន​សុខភាព​ល្អ។ ត្រី​សាលម៉ុន​មាន​អាស៊ីដ​ខ្លាញ់​ប្រភេទ​ល្អ​ដែល​មាន​ឈ្មោះ​ថា អូមេហ្គា៣ យ៉ាង​ច្រើន វា​ជួយ​ការពារ​រោគ​បេះដូង ការពារ​រោគ​រលាក​សន្លាក់​ជំនួយ​ខួរក្បាល ការពារ​រោគ​មហារីក ជួយ​កាត់បន្ថយ​ដំណើរ​ឈឺ​ចាប់​នៅ​ពេល​មាន​រដូវ និង​សម្រួល​តុល្យភាព​អ័រម៉ូន កាត់បន្ថយ​អាការ​មួម៉ៅ​ស្រងូតស្រងាត់​នៅ​ពេល​មាន​រដូវ។

* តម្រូវការ​រាងកាយ៖ ទទួលទាន​មួយ​សប្ដាហ៍​៣អោន (Ounce)៕

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s