វិធីសាស្ត្រ​ក្នុង​ការ​យក​ខ្សាច់​ចេញពី​ភ្នែក​

 

sandការ​រស់​នៅ​ប្រចាំ​ថ្ងៃតែង​តែ​ជួ​ប​នូវ​បញ្ហា​ជា​ពិ​សេស​សុខភាព ពេល​ខ្លះ​យើង​មិន​ត្រូវ​ចាំ​តែ​រក​ពេទ្យ​នោះ​ទេ​ ព្រោះ​ពេទ្យ​នៅឆ្ងាយ​ដូច​នេះ​យើង​ត្រុវ​ចេះ​នូវ​វិធី​សាស្រ្ត​ងាយៗ​មួយ​ចំនួន​ពេល​ត្រុវ​ការ​បន្ទាន់​ខាង​ក្រោមនេះជា​ពិធី​សាស្រ្តយក​ខ្សាច់​ចេញ​ពីភ្នែក​ ។​ នៅពេល​ខ្សាច់​ចូលភ្នែក​បង្ក​ឱ្យ​មានការ​ឈឺចាប់​ដែល​អាច​បណ្តាល​ឱ្យ​ ឆ្កូត​កែវភ្នែក​ ឬ​ឆ្លង​មេរោគ​។​ ការ​ព្យាបាល​ជាបឋម​ឱ្យ​បាន​ត្រឹមត្រូវ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ គ្រោះថ្នាក់​នៃ​ការ​របួស​ភ្នែក​ ឬ​ឆ្លង​មេរោគ​។​ ពេល​ដែល​មាន​របស់​ប្លែក​ចូល​ទៅ​ក្នុង​ភ្នែក​ នឹង​អាច​ធ្វើ​ឱ្យ​មានការ​ឆ្កូត​ឬ​ដាច់​រហែក​ជា​ច្រើន​។​ ការ​ព្យាបាល​សម្រាប់​ករណី​ខ្សាច់​ចូល​ភ្នែក​គឺ​ដោយ​ការ​លាង​សម្អាត​ភ្នែក​។​ ហើយ​យើង​ត្រុវ​ការឧបករណ៍ដូចជា​ ពែង​ទឹក,​ ទឹកដប​ ឬ​ ទឹក​បើក​ពី​រ៉ូ​ប៊ី​ណេ​,​ សាប៊ូ​សម្លាប់​បាក់តេរី  ។ ហើយ​វិធីសាស្រ្តដែល​យើង​ត្រុវ​ប្រើ​រួមមាន​៖


១. ​ លាង​សម្អាត​ដៃ​របស់​អ្នក​ដោយ​ប្រើ​សាប៊ូ​សម្លាប់​បាក់តេរី​។​ បន្ទាប់​មក​លាង​សម្អាត​ពែង​ដោយ​ប្រើ​សាប៊ូ​សម្លាប់​មេរោគ​ ហើយ​លាង​ទឹក​ជម្រះ​ជាតិ​សាប៊ូ​ឱ្យ​ស្អាត​។​
២.​ ចាក់ទឹក​ឱ្យ​ពេញមាត់​កែវ​ដោយ​ប្រើ​ទឹកដប​ ប៉ុន្តែ​បើ​អ្នក​គ្មាន​ទឹកដប​ទេ​ អ្នក​អាច​ប្រើ​ទឹក​បើក​ពី​រ៉ូ​ប៊ី​ណេ​បាន​ ប៉ុន្តែ​ត្រូវ​បើកទឹក​ទុក​ឱ្យ​ហូរ​ចោល​រយៈពេល​ ១​ នាទី​ សិន​ មុន​នឹង​បង្ហូរ​ចូល​ពែង​ (​ដើម្បី​ជៀសវាង​ពី​ការ​ប្រើ​សារធាតុ​ផ្សេងៗ​ដែល​នៅ​ក្នុង​ទឹក​ដែល​ជាប់​មក​ ជាមួយ​ពេល​ទឹក​ដក់​ជាប់​នៅ​ក្នុង​បំពង់​)​។​
៣.​ ដាក់​ពែង​នោះ​លើ​កន្លែង​រាបស្មើ​។​ បន្ទាប់​មក​ឱន​ដាក់​ភ្នែក​របស់​អ្នក​ក្នុង​ទឹក​នោះ​។​
៤. ​ ព្រិច​ភ្នែក​របស់​អ្នក​ពេល​ដែល​អ្នក​ជ្រមុជ​វា​ក្នុង​ទឹក​ដើម្បី​ជួយ​យក​ ខ្សាច់​នោះ​ចេញ​។​ ជា​ធម្មតា​ វា​ចំនាយពេល​ពី​ ១០​ ទៅ​ ២០​ នាទី​ ដើម្បី​លាង​ជម្រះ​ខ្សាច់​ចេញ​អស់​ ប៉ុន្តែ​អ្នក​អាច​លាង​ភ្នែក​របស់​អ្នក​រហូត​ដល់​ ១៥​ នាទី​។​
៥.​ ពិនិត្យ​រក​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​រយៈពេល​ ៤៨​ ម៉ោង​ ក្រោយ​ពេល​យក​ខ្សាច់​ចេញពី​ក្នុង​ភ្នែក​។​ គ្រប់ពេល​ដែល​មាន​របស់​ប្លែក​អ្វីមួយ​ប៉ះ​ត្រូវ​នឹង​ភ្នែក​ ឱកាស​នៃ​ការ​ឆ្លង​នឹង​កើត​មាន​ឡើង​។​ សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ មាន​ដូច​ជា​ ភ្នែក​ឡើង​ក្រហម​,​ ហើម​,​ និង​ឈឺចាប់​។​

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s