កន្លែង​បុរាណ​ទាំង​១០​ក្នុង​លោក


កន្លែង​បុរាណ​ទាំង​១០​ក្នុង​លោក 

 

ភពលោក ​ដែល​យើង​កំពុង​រស់​នៅ​គឺ​ពោរពេញ​ដោយ​ទស្សនីយភាព ​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​រំភើប។ ជា​ពិសេស​ នេះ​ជា​មោទនភាព​គួរ​ឲ្យ​ស្ងើចសរសើរ​ចំពោះ​ជាតិសាសន៍​ ទាំង​ឡាយ​ណា​ដែល​បាន​រស់​នៅ​លើ​ទឹក​ដី​ជាមួយ​នឹង​កន្លែង​បុរាណ​ក៏​កម្រ​ទាំង​នេះ។ ខាង​ក្រោម​នេះ​ ជា​​កន្លែង​បុរាណ​អស្ចារ្យ​ទាំង​១០​នៅ​ក្នុង​ពិភពលោក។

១. Teotihuacan
ស្នាដៃ​បុរាណ​មួយ​នេះ​មាន​ទីតាំង​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ីកូ ហើយ​រចនា​ឡើង​ស្រដៀង​ទៅ​នឹង​សំណង់​បុរាណ​ពីរ៉ាមីត​​។ កន្លែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​បង្កើត​ឡើង​ជាជួរ​ដូច​ផ្ទះ​របស់​ប្រជាជន ហើយ​គេ​ជឿ​ជាក់​ថា​កន្លែង​នោះ​​ធ្លាប់​ជា​ទីក្រុង​មួយ​ដែល​អាច​ផ្ទុក​មនុស្ស​ជាង​100 000នាក់។



២. Karnak Temple
ប្រាសាទ ​Karnak មាន​ទីតាំង​នៅ​ក្រុង ​Luxor ប្រទេស​អេហ្សីប​។ បុរាណ​វិទូ​ភាគ​ច្រើន​ជឿជាក់​ថា​ប្រាសាទ​នេះ​បាន​កសាង​ក្នុង​សតវត្ស​ទី​១៦​ដោយ​ពុំ​មាន​ជំនួយ​ពី​ផ្នែក​បច្ចេកវិទ្យា​នោះ​ទេ។

៣. Bagan Temple
ប្រាសាទ ​Bagan មាន​ទីតាំង​នៅ​ប្រទេស​ភូមា ។ ដើម​ឡើយ​​ Bagan ជា​ឈ្មោះ​ទី​ក្រុង​បុរាណ​របស់​ភូមា​។ ប្រាសាទ​Baganទាំងអស់​បាន​លាតសន្ធឹង​ផ្ទៃដី​ដល់​ទៅ​ ៤១គីឡូម៉ែត្រ​ការ៉េ។ ភាគ​ច្រើន​នៃ​ប្រាសាទ​ត្រូវ​បាន​សាងសង់​​យក​ម៉ូដ​តាម​សាសនា​ក្នុង​ប្រទេស​ ឥណ្ឌា និង​កសាង​នៅ ​ចន្លោះ​សតវត្ស​ទី​១១ដល់​ទី​១៣នៅ​ពេល ​​Bagan ជា​រាជធានី​នៃ​ចក្រភព​ភូមា​ទី​មួយ។ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ នៅ​ឆ្នាំ​១៩៧៥ ក្នុង​ចំណោម​ប្រាសាទ​៥០០០ នៅ​សល់​ត្រឹម​តែ​២២១៧ប៉ុណ្ណោះ។


៤. Forbidden
Forbidden មាន​ទី​តាំង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ នៅ​ទី​នោះ ​ជា​ទី​ក្រុង​បុរាណ​ដែល​មាន​សំណង់​អាគារ​ប្រហែល​ជាង​៩០០។

៥. Angkor Wat

ជា​ស្នាដៃ​ដ៏​អស្ចារ្យ​ របស់​ព្រះបាទ​សូរ្យវរ្ម័នទី២​ (១១១៣-១១៥០) ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះវិស្ណុ ក្នុង​ព្រហ្មញ្ញ​សាសនា។ ​អង្គរ​វត្ត​​បង្កប់​ដោយ​រចនា​បទ​ល្អ​វិចិត្រ និង​បង្ហាញ​​ពី​​សិល្បៈ​​ខ្មែរ​​​ក្នុង​យុគសម័យ​មាស។ ​អង្គរ​វត្ត​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​​ប្រវែង​ប្រហែល​១៦គ.ម ចំណែក​​​តួ​ប្រាសាទ​​មាន​បណ្ដោយ​ប្រវែង​១៥០០ម៉ែត្រ​ ទទឹង​១៣០០​ម៉ែត្រ​។ ផ្លូវ​ធំ​ដើរ​ចូល​ពី​ទិស​ខាងលិច​ទៅ​ដល់​ប្រាសាទ​កណ្ដាល​មាន​ប្រវែង​ ២៥០ម៉ែត្រ​​។​ ឯ​កំពូល​កណ្ដាល​ខ្ពស់​ជាង​គេ​មាន​កម្ពស់​៦៥​ម៉ែត្រ​។ ​​ប្រាសាទ​អង្គរ​មាន​ប្រាង្គ​ចំនួន​៥​ តំណាង​ឲ្យ​កំពូល​ភ្នំ​ព្រះ​សុមេរុ​ដែល​ជា​ជាយ​ផែនដី​ និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​​ប្រាសាទ​តំណាង​ឲ្យ​សមុទ្រ​ព័ទ្ធ​​ជុំ​វិញ​ផែន​ដី​ ។ ​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​យូណេស្កូ​​កាល​ពី​​ឆ្នាំ​​១៩៩២។

៦. Bali
Bali ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ប្រវត្តិសាស្ត្រ​ឥណ្ឌូណេស៊ី ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ទូទាំង​ពិភពលោក។


៧. Machu Picchu
សំណង់​បុរាណ​នេះ​មាន​ទីតាំង​នៅ​ប្រទេស​ប៉េរូ​ ហើយ​គេ​ជឿជាក់​ថា​បាន​កសាង​ដោយ​កុលសម្ព័ន្ធ​Inca។ Machu Picchuជា​កន្លែង​បញ្ចេញ​អំណាច​របស់​​មេដឹកនាំ​កុលសម្ព័ន្ធ​ប្រហែល​ជា​១០០ឆ្នាំ។ ហើយ​នៅ​ពេល​ដែល​ក្រុម​កុលសម្ព័ន្ធ​ដួល​រំលំ​ កន្លែង​បុរាណ​នេះ​ត្រូវ​បោះបង់​ចោល​រហូត​ឆ្នាំ​១៩១១។

 

៨. Taj Mahal (តាមាហាល) 
វិមាន​នេះ​បាន​កសាង​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ម្ចាស់​អាណាចក្រ​Shah Jahan Taj Mahal។ ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន​ទៅ​ឥណ្ឌា​ដើម្បី​ឃើញ​សំណង់​ដ៏​អស្ចារ្យ​ដែល​ម្ចាស់​អាណាចក្រ​សង់​ឲ្យ​ភរិយា​របស់​ខ្លួន។

៩. Great Wall (មហា​កំផែង​ចិន) 
មហា​កំផែង​ចិន​​ភាគ​ច្រើន​បាន​កសាង​នៅ​សតវត្ស​ទី ៥មុន​គ្រិស្តសករាជ​មក​ម្ល៉េះ​ហើយ​ក៏​ត្រូវ​បាន​កសាង​ជា​បន្ត​និង​ជួសជុល​ឡើង​វិញ​រហូត​ដល់​សតវត្ស​ទី​១៦។ការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បាន​កំណត់​ថា មហា​កំផែង​ទាំង​មូល​រួម​ទាំង​ដៃ​ផ្សេង​ទៀត​របស់​វា មាន​ប្រវែង​សរុប​ដល់​ទៅ​៨៨៥១.៨គីឡូម៉ែត្រ។ ក្នុង​នោះ​បើ​គិត​តែ​កំផែង​សុទ្ធ​មាន​ប្រវែង​៦២៥៩.៦គីឡូម៉ែត្រ រន្ធ​ចូល​ទៅ​ក្នុង​ដី​មាន​ប្រវែង​៣៥៩.៧គីឡូម៉ែត្រ​ និង​របាំង​ធម្មជាតិ​ដូច​ជា​ទួល​ឬ​ទន្លេ​មាន​ប្រវែង​២២៣២.៥គីឡូម៉ែត្រ។មហា​កំផែង​ទាំង​អស់​មាន​កម្ពស់​និង​ទទឹង​ផ្សេងៗ​គ្នា​ តែ​ភាគ​ច្រើន​មាន​កម្ពស់​ពី​៥ទៅ​៨ម៉ែត្រនិង​ទទឹង​៥ម៉ែត្រ។

១០. Giza Pyramid
ពីរ៉ាមីត​ស្ថិត​ក្នុង​ប្រទេស​​អេហ្ស៊ីប​ ជា​អច្ឆរិយ​វត្ថុ​​​​មួយ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​ប្រាំ​ពីរ​របស់​ ពិភពលោក​ ​។ កំពូល​ធំៗ​របស់​​ ពីរ៉ាមីត ត្រូវ​បាន​​គេ​ធ្វើ​ការ​សិក្សា​ជា​ច្រើន​លើក​មក​ហើយ​ ពី​សំណាក់​​បុរាណ​វិទូ​ជាតិ​អេហ្ស៊ីប​ ប៉ុន្តែ​ដើម​កំណើត​ដំបូង​ស្ថិត​នៅ​ក្នុង​ការ​ទស្សន៍ទាយ​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​គឺ​ថា ​ពីរ៉ាមីត​ត្រូវ​បាន​កសាង​​ឡើង​ដោយ​​ព្រះ​អង្គ​ Pharaoh Khufu ហើយ ​ការ​សាង​សង់​នេះ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​ស្ថាបត្យករ​ Hemiunu ជាប់​សាច់​សាលោហិត​ជា​មួយ​​ព្រះអង្គ​ Khufu ដែល ​បាន​​ចាប់​ផ្ដើម​កសាង​​​ប្រហែល​ក្នុង​ឆ្នាំ២៥៨០មុន​គ.ស។

អត្តបទដើម៖ Sabay 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s