កោះ​រ៉ូមែនទិក​ទាំង​១០​ក្នុង​លោក


កោះ​រ៉ូមែនទិក​ទាំង​១០​ក្នុង​លោក

 

មាត់​សមុទ្រ​ជា​ទី​រមណីយដ្ឋាន​​បរមសុខ​របស់​មនុស្ស​លោក។​ អនុស្សាវរីយ៍​ ដ៏​ផ្អែមល្ហែម​ ​​​សកម្មភាព​កម្សាន្ត​នានា ​អាហារ​សមុទ្រ​ដ៏​សំបូរ​បែប​ ឆ្នេរ​ និង​ដែន​កោះ​ ដ៏​ស្រស់​សោភា​ធ្វើ​ឲ្យ​​ដែន​សមុទ្រ​​ក្លាយ ​ជា​កន្លែង​ដែល​អ្នក​មិន​អាច​​ភ្លេច​បាន។​ ទន្ទឹម​នឹង​​​ចំណាប់​អារម្មណ៍​ដ៏​ស្អិត​ល្មួត ​​ជាមួយ​ដែន​សមុទ្រ​ ពេល​នេះ Sabay ​សូម​លើក​យក​កំពូល​​កោះ​ដែល​ប្រកប​ដោយ​សោភ័ណភាព​បំផុត​​ទាំង១០​ក្នុង​លោក​​​ ដែល​ជួយ​ញ៉ាំង​​ឲ្យ​ដែន​សមុទ្រ​កាន់​តែ​មាន​ទេសភាព​ស្រស់​ត្រកាល​​មួយ​កម្រិត​​ទៀត​នោះ​​ មក​លាត​ត្រដាង​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​​។ ចង់​ដឹង​ថា​ តើ​កោះ​ទាំង​នោះ​ស្ថិត​នៅ​កន្លែង​ណា​ និង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​នៅ​ទី​នោះ​​ ចាំ​អី​ទៀត​ ម៉េច​មិន​បន្ត​អាន​ពី​លើ​ដល់​ក្រោម​ឥឡូវ​តែ​ម្ដង​ទៅ!

១​ កោះ អ៊ែរជីន
កោះ​ ​អ៊ែរជីន​ ស្ថិត​នៅ​ចន្លោះ​​ ឧបទ្វីប​ ក្រិច​ និង​​​ឧបទ្វីប​អាស៊ី​ ​ដែល​អម​ទៅ​ដោយ​ប្រជុំ​កោះ​តូច​ៗ​​​ជា​ច្រើន​​ដ៏​​ស្រស់​ស្អាត​ប្រៀប​បាន​ទៅ​នឹង​ឋាន​សួគ៌​មនុស្ស​លោក។​ ​​ជាមួយ​ នឹង​ភូមិសាស្ត្រ​​លើ​ដែន​ថ្ម​ដ៏​ស្រស់​ត្រកាល​​ ​​ផ្ទៃ​មេឃ​ខៀវ​ស្រងាត់ និង​​អ្នក​ធ្វើ​ដំណើរ​ ទៅ​មក​ក្នុង​​ខ្សែ​ទឹក​​ដ៏​ធំ​ល្វឹងល្វើយ​​ជួយ​ឲ្យ​កោះ​នេះ​ជា​កន្លែង​ដ៏​រ៉ូមែនទិក​សម្រាប់​សម្រាក​លំហែ​នា​​​វិស្សមកាល។



២ កោះ​ អ៊ីប៊ែរៀន
កោះ​នេះ​ស្ថិត​ក្នុង​ឧបទ្វីប ​អ៊ីប៊ែរៀន​ ​ភាគ​និរតី​នៃ​អឺរ៉ុប។ ​​សីតុណ្ហភាព​នៅ​ទី​នេះ​​ ពិត​ជា​អំណោយ​ផល​ដល់​អ្នក​ទេសចរ​ដែល​ទៅ​លំហែ​ណាស់​​ ​ក្នុង​កម្រិត​​សីតុណ្ហភាព​​ពី ១៨ ដល់​ ៣០​ អស្សា​សេ​ ស្ទើរ​ពេញ​មួយ​ឆ្នាំ។​ សូម្បី​តែ​កំពូល​​​​សិល្បករ​គំនូរ​ល្បី​ឈ្មោះ​មួយ​ចំនួន​របស់​អេស្ប៉ាញ​ដូចជា​​លោក Pablo Picasso ​លោក ​Marc Chagall និង​លោក Salvador Dali ​ក៏​ធ្លាប់​លង់​ស្នេហ៍​នឹង​ទេស​ភាព​ដ៏​​ស្រស់​ស្អាត​នេះ​ផង​​ដែរ។


៣ ​កោះ​ ភូកេត

កោះ​ភូកេត​ ជា​កោះ​ដែល​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​​ថៃ​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គុជ​នៃ​មហា​សមុទ្រ​ឥណ្ឌា ​និង​ជា​តំណាង​ឲ្យ​រមណីយដ្ឋាន​ដែន​កោះ​ដ៏​មាន​ប្រជាប្រិយភាព​របស់​អាស៊ីអាគ្នេយ៍។ ទី​នេះ​ពេញ​និយម​ដោយ​សារ​មាន​ទេសភាព​សមុទ្រ​ដ៏​ស្រស់​ត្រកាល​ ​សកម្មភាព​កម្សាន្ត​នានា​ និង​កីឡា​លើ​ឆ្នេរ​ខ្សាច់​។

៤ កោះ​អូគីណាវ៉ា
កោះ​អូគីណាវ៉ា​ ​ប្រជុំ​ដោយ​កោះ​ជាង​៦០ ​ដែល​មាន​ទីតាំង ​ចន្លោះ​​ចិន​តៃវ៉ាន់ និង​ខេត្ត​ ឃ្យូស៊ូ ប្រទេស​ជប៉ុន។ ​បម្រែបម្រួល​ពណ៌​នៅ​លើ​ផ្ទៃ​សមុទ្រ​បង្កើត​ជា​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​ ដែល​ពេល​ខ្លះ​មាន​ពណ៌​បៃតង និង​ពេល​ខ្លះ​មាន​លក្ខណៈ​ខៀវ​ខ្ចី​ដូច​ផ្ទៃ​មេឃ។

៥ កោះ​ហាវ៉ៃ
កោះ​ហាវ៉ៃ​ជា​កន្លែង​លំហែ​កាយ​​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ទូទាំង​ពិភពលោក​​ និង​ជា​ពិសេស​ពី​សំណាក់​ជនជាតិ​អាមេរិក​។ កោះ​នេះ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ ហូណូលូលូ​ សហរដ្ឋ​អាមេរិក។ ​កន្លែង​លំហែ​កាយ​ដ៏​​មាន​ភាព​ទាក់​ទាញ​ ដោយ​សារ​មាន​ផ្ទៃ​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់ ​សីតុណ្ហភាព​ក្ដៅ​ល្មម​ ឆ្នេរ​ដ៏​ស្រស់​ស្អាត ​ការ​លេង​កីឡា​លើ​ឆ្នេរ​ដ៏​សម្បូរ​បែប​ ​​តន្ត្រី​ដ៏​កន្ត្រាក់​អារម្មណ៍​ និង​ការ​រាំ​កម្សាន្ត​នានា ​បាន​ធ្វើ​ឲ្យ​ទី​នេះ​​ជា​កន្លែង​ដែល​ទេសចរ​គិត​ថា​​មិន​ទៅ​មិន​បាន​។

៦ កោះ​ សៃប៉ាន
កោះ​សៃប៉ាន​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិច​ និង​សមុទ្រ​ហ្វីលីពីន។ ​ប្រសិន​បើ​អ្នក​ឈរ​នៅ​លើ​កំពូល​​នៃ​កោះ​នេះ​សម្លឹង​ទៅ​កាន់​ផ្ទៃ​ទឹក​សមុទ្រ អ្នក​នឹង​បាន​ឃើញ​ទឹក​សមុទ្រ​ចាំង​ឆ្លុះ​ចម្រុះ​ពណ៌​​ផ្សេង​ៗ​គ្នា ​ម្ដង​បៃតង​ខ្ចី​ ម្ដង​​បៃតង​ចាស់​ ម្ដង​​ខៀវ​ចាស់ និង​​ខៀវ​ខ្ចី​ជាដើម។​ ហើយ​អ្វី​ដែល​មិន​អាច​ខកខាន​នោះ​គឺ​ការ​មុជ​ចុះ​ទៅ​ក្រោម​បាត​ទឹក​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ពិភព​បាត​សមុទ្រ។

៧ ​​កោះឡាងកាវី
កោះ​ ឡាងកាវី​ប្រមូល​ផ្ដុំ​ដោយ​កោះ​ត្រូពិច​​ប្រមាណ៩៩​ និង​​អាច​និយាយ​បាន​ថា​ជា​ទិសដៅ​វិស្សមកាល​ដ៏​គួរ​ជាទី​ចាប់​អារម្មណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ​កោះ​នេះ​មិន​ត្រឹម​តែ​មាន​ឆ្នេរ​ខ្សាច់​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ប៉ុណ្ណោះ​ទេ​ តែ​ទី​នេះ​មាន​រូង​ភ្នំ​​ដ៏​អស្ចារ្យ​ក្នុង​ការ​ធ្វើ​​ដំណើរ​ផ្សង​ព្រេង។​ ហើយ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ​​ ​គឺ​ទីនេះ​ជា​​ឋានសួគ៌​អាពាហ៍ពិពាហ៍​ដែល​អ្នក​អាច​ទទួល​បាន​អេតាស៊ីវិល​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ទាំង​​ពិធី​ក្រេប​ទឹក​ឃ្មុំ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​អាច​ធ្វើ​ឡើង​នៅ​លើ​កោះ​នេះ​ជាមួយ​គ្នា​តែ​ម្ដង។

៨ ​កោះ​ ម៉ាល​ដាយស៍
កោះ ​ម៉ាលដាយស៍​ ស្ថិត​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ចម្ងាយ​ប្រហែល ​៦៥០​ គីឡូម៉ែត្រ​​ភាគ​ខាង​ត្បូង​ ​​ប្រទេស​ស្រីលង្កា​ លាយ​ឡំ​គ្នា​ជាមួយ​បណ្ដុំ​កោះ​ជាង​ ១០០០​ ​ពី​ភាគ​ខាង​ជើង​ ដល់ ខាង​ត្បូង​​តាម​រយៈ​ខ្សែ​អេក្វាទ័រ​បង្កើត​បាន​ជា​រូបភាព​កោះ​ថ្ម​ប៉ប្រះ​ទឹក​​ដែល​មាន​សណ្ឋាន​ជា​​ក្រឡា។​ ការ​ញ៉ាំ​ប៊ីប៊ីឃ្យូ​ និង​ការ​ទស្សនា​​​ភូមិ​ជន​ជាតិ​ភាគ​តិច​ជា​សកម្មភាព​ដែល​មិន​អាច​មើល​រំលង​នៅ​ទីនេះ។

៩ ​កោះ​ ជីជូ
ទឹក​សមុទ្រ​ដ៏​ថ្លា​ឆ្លុះ​ក្នុង​ដែន​កោះ​ ជីជូ ប្រទេស​កូរ៉េខាងត្បូង​ ជា​រូបភាព​ដ៏​កម្រ​នៅ​ក្នុង​លោក។ ​សកម្មភាព​ដ៏​ពេញ​និយម​នៅ​ទីនេះ​គឺ​ការ​​ស្ទូច​ត្រី​នៅ​ក្នុង​សមុទ្រ ព្រោះ​ត្រី​នៅ​ទី​នេះ​ធំធាត់​ដោយ​លក្ខណៈ​ធម្មជាតិ​ពិតៗ។ ​នៅ​ពេល​ដែល​អ្នក​ជិះ​ទូក​ចេញ​ទៅ​នេសាទ​ ​នៅ​ក្នុង​សមុទ្រ​​ នឹង​មាន​អ្នក​នេសាទ​នៅ​ក្បែរ​ចាំ​ជួយ​​បង្រៀន​អ្នក​ពី​វិធី​ស្ទូច​ត្រី។ ​អ្វី​ដែល​មិន​អាច​ភ្លេច​បាន​នៅ​លើ​កោះ​នេះ គឺ​ការ​ភ្លក្ស​រសជាតិ​ត្រី​ដែល​អ្នក​នេសាទ​បាន​ដោយ​ខ្លួន​ឯង​​ ដោយ​មាន​អ្នក​ជួយ​ចាំ​​ភ្លា​សាច់​ត្រី​ជា​បន្ទះ​ស្ដើង​ៗ​​ជ្រលក់​ជាមួយ​ទឹក​ម្ទេស​ប្រចាំ​តំបន់​នោះ​ពិត​ជា​គួរ​ឲ្យ​ចង់​ស្រក់​ទឹក​មាត់​តែ​ម្ដង​។

១០ ​​​​កោះ​ទី​អូ​ម៉ាន
កោះ​ទីអូម៉ាន ​​ឈរ​នៅ​​ប៉ែក​ខាង​កើត​ប្រទេស​ ម៉ាឡេស៊ី ជា​កោះ​ដែល​ធំ​ជាង​គេ​បំផុត​មួយ​ក្នុង​ចំណោម​​កោះ​​ភ្នំភ្លើង​​៦៤​ផ្សេង​ទៀត។​ កោះ​នេះ​មាន​ប្រជាប្រិយ​ដោយ​សារ​ទឹក​សមុទ្រ​ថ្លា​ឆ្វង់​ដែល​អ្នក​អាច​មើល​ឃើញ​​ដោយ​ភ្នែក​ទទេ​ក្នុង​ជម្រៅ​ ១០០​ម៉ែត្រ ​​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ក្នុង​ពិភព​បាត​សមុទ្រ៕

ក្នុង​ចំណោម​កោះ​ទាំង​១០​ខាង​លើ​ តើ​កោះ​ណាមួយ​​ដែល​ប្រិយមិត្ត​ចង់​ទៅ​ទស្សនា​?

អត្តបទដើមៈ Sabay

2 responses »

  1. ឡោ សុភារ័ត្ន និយាយថា ៖

    ក្នុងចំនោមកោះទាំង១០ខាងលើនេះ កោះដែលខ្ញុំចង់ទៅទស្សនាគឺកោះហាវៃ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s