តាម​ន័យ​ទូទៅ សីលធម៌​សំគាល់​នូវ​ទ្រឹស្តី​ និង​ពាក្យ​ទូន្មាន​ទាំង​ឡាយ​ណា​ដែល​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ​ និង​ជៀស​វាង​ផ្លូវ​អាក្រក់​ សម្រាប់​ការ​រស់​នៅ។ តាម​ន័យ​ពិសេស​ សីលធម៌​សំគាល់​ការ​អប់រំ​តាម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ប្រសើរ។ ក្នុង​ការ​រស់​នៅ​សីលធម៌​មាន​ច្រើន​យ៉ាងៈ

១. សីលធម៌​ផ្ទាល់​ខ្លួន

– ដឹង​ខុស​ត្រូវ

– ស្គាល់​ល្អ​ស្គាល់​អាក្រក់

– តាំង​ខ្លួន​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន

– ទទួល​ខុស​ត្រូវ​នឹង​អំពើ​របស់​ខ្លួន

– ក្លាហាន​ក្នុង​ផ្លូវ​ត្រូវ

២. សីលធម៌​ក្នុង​គ្រួសារ

– ឪពុក​ម្តាយ​ចិញ្ចឹម​កូនដោយ​ពុំ​នឹក​គិត​ដល់​ការ​សង​គុណ​តប​មក​វិញ​ព្រោះ​ជា​មុខ​ងារ​របស់​ឪពុក​ម្តាយ

– ធ្វើ​ឲ្យ​មាន​ភាព​សុខដុម

– ស្រឡាញ់​កូន​ស្មើ​គ្នា

– រៀប​ចំ​កូន​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​ពេញ​លេញ

៣. សីលធម៌​ក្នុង​វិជ្ជា​ជីវៈ

– មន​សិការ​ការងារ

– រក​ស៊ី​តាម​សមត្ថភាព

– រក​ស៊ី​តាម​សម្មាជីវោ

– មិន​រំលោភ​លើ​អ្នក​តូច​ជាង​ខ្លួន

– មិន​ធ្វើ​ការ​ហួស​កម្លាំង​ដែល​នាំ​ឲ្យ​ឈឺ​ឥត​ប្រយោជន៍

៤. សីលធម៌​ក្នុង​សង្គម

– មិន​បែក​បាក់​គ្នា

– មិន​មើល​ងាយ​មនុស្ស​ផង​គ្នា

– ស្រឡាញ់​យុត្តិធម៌

– រាប់អាន​មនុស្ស​ទូទៅ

– ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ

– មិន​ឈ្លាន​ពាន​អ្នក​ដទៃ

៥. សីលធម៌​ក្នុង​ពិភព​លោក

រួម​រស់​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​ដទៃ។

ស្រង់​ចេញ​ពី​សៀវភៅ អត្ថាធិប្បាយ​ទស្សនវិជ្ជា សរ​ សារុន ឆ្នាំ​១៩៧៣

Advertisements

About rckbook

I'm a person who like reading books in free time.

2 responses »

  1. ប៊ុន ធីម ថា:

    ល្អណាស់ដែលអ្នកចូលចិត្តអានសៀវភៅ។​ ប៉ុន្តែសៀវភៅមានច្រើនប្រភេទណាស់ ។ អ្វីដែលសំខាន់នោះគឺក្រោយពីអានហើយយើងត្រូវតែគិតពិចារណា យកមកប្រៀបធៀបនឹងជីវិតរស់នៅបច្ចុប្បន្នទើបអាចទាញយកប្រយោជន៌បាន។ បើមិនដូច្នេះទេវាខាតប្រយោជន៌ហើយ!!!! ព្រះពុទ្ធ មានពុទ្ធដីកាថា​”ការគិតពិចារណានាំឲ្យកើតបញ្ញា”។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s