គ្រូ​បង្រៀន​​ក្មេង​ជាង​គេ​​បំផុត​លើ​លោក!


ស្ថិត​ក្នុង​វ័យ​​ដែល​កុមារ​ដទៃ​សប្បាយ​រត់​លេង​​​​ជា​មួយ​​មិត្ត​ភក្តិ ​លេង​ល្បែង​ក្មេងៗ Adora Lily Svitak ​​បាន​ចំណាយ​​កុមារភាព​របស់​នាង​ជាមួយ​គំនរ​សៀវភៅ​ និង​ការ​តាក់តែង​និពន្ធ​​ និង​ការ​បង្រៀន​ ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី។ ​ ​​​កាល​ពី​ឆ្នាំ​២០១០​​ Adora Lily Svitak ត្រូវ​បាន​​សន្និសីទ​  TED Conference ចាត់​​ទុក​ថា​​ ជា​គ្រូ​បង្រៀន​ក្មេង​ជាង​​គេ​បំផុត​ក្នុង​លោក។ Adora ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១៥​ តុលា ឆ្នាំ ១៩៩៧ ​ក្នុង​សហរដ្ឋ​អាមេរិក។



នាង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​តាំង​ពី​​មាន​អាយុ ៦​ឆ្នាំ​មក​ម្ល៉េះ ​ដែល​កាល​នោះ​ឈ្មោះ​​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​​ក្នុង​រដ្ឋ Seattle ពី​សមត្ថភាព​សរសេរ​ដ៏​អស្ចារ្យ​របស់​នាង។ បន្ទាប់​មក​ នៅ​ពេល​ដែល​នាង​ឈាន​ដល់​អាយុ​៧​ឆ្នាំ ​នាង​បាន​ក្លាយ​ជា​ចំណាប់​ពី​សំណាក់​ប្រជាជន​អាមេរិក​នៅ​ពេល​ដែល​នាង​លេច​មុខ​ក្នុង​កម្មវិធី Good Morning America ​របស់​ពិធី​ករ ​Diane Sawyer  ហើយ​នៅ​​ក្នុង​វ័យ​នេះ​ដែរ​ នាង​ចាប់​ផ្ដើម​ធ្វើ​ជា​​គ្រូ​បង្រៀន​។សៀវភៅ​ដំបូង របស់​នាង​ក្រោម​ចំណងជើង​ថា Flying Fingers ដែល​ចុះ​ផ្សាយ​ក្នុង​កម្មវិធី​នោះ​បាន​សរសេរ​​ពិពណ៌នា​ពី​​ការ​ស្រឡាញ់​ចូលចិត្ត​​ភាសា​ ​ការ​សរសេរ និង​បាន​រៀបរាប់​អំពី​គន្លឹះ​មួយ​ចំនួន​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​ដ៏​ពូកែ​ម្នាក់។

បើ​យោង​តាម Daily Telegraph បង្ហាញ​ថា​ នៅ​អាយុ​បី​ឆ្នាំ Adora ​ចេះ​អាន​អក្សរ​ ហើយ​បើ​​និយាយ​ពី​ល្បឿន​វាយ​អក្សរ​វិញ​ គឺ​អាច​វាយ​បាន​ពី​​ ៨០​ ទៅ​១១២​ ពាក្យ​ក្នុង​មួយ​​នាទី។ ​ក្នុង​មួយ​ថ្ងៃ Adora អាន​សៀវភៅ​ពី​២​ទៅ​៣​ក្បាល។

គ្រូ​បង្រៀន​​និង​អ្នក​និពន្ធ​វ័យ​ក្មេង​បំផុត​​ម្នាក់​នេះ​ ​ធ្លាប់​បាន​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ប្រទេស​​ជា​ច្រើន​ដូច​ជា នៅ​​ប្រទេស​ចិន ហុង​កុង​ វៀតណាម​ និង​អង់គ្លេស​ជា​ដើម បើ​សរុប​ទៅ​ជាង​​៣០០​សាលា​ ។

នៅ​ឆ្នាំ ២០០៥ ​នាង​ចាប់​ផ្ដើម​បង្កើត​ប្លុក​​ផ្ទាល់​ខ្លួន​ដែល​សរសេរ​រៀបរាប់​ពី​ទិនានុប្បវត្តិ online ​​ស្ដី​អំពី​ប្រធានបទ​សំខាន់ៗ​សម្រាប់​អន្តរជាតិ​ ​និង​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន។ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ២០០៥​ នាង​បាន​ព្យាយាម​លើក​កម្ពស់​ អក្សរសាស្ត្រ ការ​អាន​ និង​សរសេរ និង​បាន​បង្រៀន​ដល់ ​ហ្វូង​មនុស្ស​ជាច្រើន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស មិនថា​​ជា​សិស្ស​ក្មេងៗ ឬ​មនុស្ស​ចាស់​នោះ​ឡើយ។

នៅ​ខែ​មករា​ ឆ្នាំ ២០០៧ ​Adora ​បាន​បញ្ចប់​ប្រលោមលោក​ខ្នាត​វែង​របស់​នាង ដែល​មាន​ចំណង​ជើង​ថា Yang in Disguise និង​បាន​ក្លាយ​ខ្លួន​ជា​វាគ្មិន​ដ៏​ពូកែ​ជាង​គេ​ក្នុង​ការ​ប្រកួត​អាន ​ Verizon Reads campaign និង​កែ​សម្រួល​ប្រលោម​លោក​ខ្នាត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា The Pickpocket Princess។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​​ នាង​បាន​បញ្ចប់​សៀវភៅ​ទី​ពីរ​​ដែល​មាន​ចំណង​ជើង​ថា Dancing Fingers ​ដែល​ជា​ការ​និពន្ធ​រួម​គ្នា​នឹង​បងស្រី​របស់​នាង Adrianna ​ដែល​ជា​តន្ត្រី​ករ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ខែ​មករា​ឆ្នាំ ២០០៩ នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៤ អាមេរិក​ដែល​មាន​ចំណងជើង​ថា​ The World’s Cleverest Child and Me ​(​កុមារ​ដែល​វ័យ​ឆ្លាត​ជាង​គេ​ក្នុង​លោក​ និង​ខ្ញុំ) របស់​ពិធី​ករ​ Mark Dolan។

ខែ​កុម្ភៈ​ ២០១០ ​Adora ​ត្រូវ​បាន​អញ្ជើញ​​ទៅ​​​ថ្លែង​​ក្នុង​សន្និសីទ​ TED Conference អំពី​ការ​វិវត្តន៍​របស់​ក្មេង ​ដែល​នាង​បាន​សង្កត់​ធ្ងន់​ថា​ ក្រៅ​ពី​បង្រៀន​ដល់​ក្មេងៗ ក្នុង​នាម​ជា​គ្រូ​​ត្រូវ​​រៀន​ពី​សកម្មភាព​របស់​ក្មេង​​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ ព្រោះ​ការ​គិត​របស់​ក្មេង​អាច​ខុស​ប្លែក​ពី​មនុស្ស​ចាស់។

ចុងក្រោយ​នៅ​ថ្ងៃ​ទី​ ១៩​ តុលា ២០១០ នាង​បាន​​ចែក​រំលែក​បទពិសោធន៍​របស់​នាង​ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ Full Sail ​ពី​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​សិក្សា​រៀន​សូត្រ។ សព្វ​ថ្ងៃ​ ក្រៅ​ពី​មាន​តួនាទី​គ្រូបង្រៀន​ដល់​កុមារ នាង​បាន​បង្រៀន​ដល់​គ្រូ​ចាស់ៗ​ជា​ច្រើន​ពី​វិធី​បង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព៕

ប្រភព៖ Sabay

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s