ដាក់​ក្បាល​លើ​ដែកគោល ទ្រ​ដង​ខ្លួន​ទាំង​មូល​


អត់​ទ្រាំ​សរសើរ​មិន​បាន ព្រោះ​​តែ​សមត្ថ​ភាព​អស្ចារ្យ​ពេក​របស់​បុរស​ម្នាក់​ដែល​កំពុង​ដាក់​ក្បាល​លើ​ដែក​គោល​ ហើយ​អាច​ទ្រ​ដង​ខ្លួន​ទាំង​មូល​យ៉ាង​មាន​លំនឹង​ដូច​លោក​អ្នក​បាន​ឃើញ​ក្នុង​រូប​ស្រាប់​។

បុរស​អស្ចារ្យ​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Li Xin ជា​ជន​ជាតិ​ចិន​។ គាត់​បាន​ចំណាយ​ពេល​២០ឆ្នាំ​ក្នុង​ជីវិត​របស់​គាត់ ដើម្បី​រៀន​ពី​វិធី​ទប់​ខ្លួន​ឲ្យ​នឹង​នៅ​លើ​ដែក​គោល​​ រយៈ​ពេល​ ១០វិនាទី​។

បុរស​វ័យ​៤៧ឆ្នាំដែល​មាន​ទម្ងន់ ៦៦គីឡូក្រាមរូប​នេះ ថែម​ទាំង​អាច​លើក​ដៃ​បក់​បាន​ទៀត​ផង​ នៅ​ពេល​ដែល​គាត់​កំពុង​បញ្ចេញ​សមត្ថ​ភាព​ មុន​ពេល​គាត់​ទម្លាក់​ខ្លួន​ពី​លើ​ដែក​គោល​នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​ជា​ច្រើន ដោយ​មាន​ស្នាម​ដែក​គោល​នៅ​ចំ​កណ្ដាល​ក្បាល​ផង​ដែរ​។

ដែក​គោល​គឺ​តូច​ណាស់ បើ​​ប្រៀប​ធៀប​ជាមួយ​នឹង​វត្ថុ​ដទៃ​ទៀត ដែល​មនុស្ស​យក​មក​ទប់​លំនឹង​ខ្លួន​។ អ្នក​ប្រហែល​ជា​ដឹង​ហើយថា កុំ​ថា​ឡើង​ដាក់​ក្បាល​លើ​ដែកគោល​ គ្រាន់​តែ​យក​ដៃ​ច្រត់​ពី​លើ​ដែក​គោល ក៏​ពិបាក​នឹង​ទ្រ​ទម្ងន់​ខ្លួន​ដែរ​។

ការ​បញ្ចេញ​សមត្ថ​ភាព​របស់ Xin នា​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សម្ដែង​សមត្ថ​ភាព​ពិសេស​ៗ​ក្នុង​កម្មវិធី Ethnic Games ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់ឆ្នាំ និង​ត្រូ​វ​បាន​ចូល​រួម​ពី​មនុស្ស​ពូកែ​ៗ​ជា​ច្រើន​ មក​សម្ដែង​សមត្ថ​ភាព​ពិសេស​របស់​ខ្លួន​។

ក្រៅ​ពី​ការ​ដាំ​ក្បាល​លើ​ដែក​គោល​រ​បស់​លោក Xin នៅមាន​អ្នក​ខ្លះ យក​ពស់​ដាក់​ចូល​ច្រមុះ មាន​ការ​លេង​បាល់​ភ្លើង​ (បាល់​បោះ​) ឡើង​ភ្នំ​កាំ​បិត និង​លោត​លើ​អំបែង​កញ្ចក់​ជា​ដើម​។

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s