ច័ន្ទ​គ្រាស​លើក​ទី​ពីរ​ប្រចាំ​ឆ្នាំ​នេះ​


កាល​ពី​ព្រលប់​ រហូត​ដល់​ពាក់​កណ្ដាល​យប់​កាល​ពី​ថ្ងៃ​សៅរ៍​ មនុស្ស​ម្នា​ជា​ច្រើន​នាក់ក្នុង​ព្រះរា​ជា​ណា​ចក្រកម្ពុជា​យើង បាននាំ​គ្នា​ចេញ​មក​មុខ​ផ្ទះ ខ្លះលើ​ដំបូល​ផ្ទះ ខ្លះ​អើត​តាម​បង្អួច​ ដើម្បី​មើល​នូវ​ច័ន្ទគ្រាស​ជា​លើក​ទី​ពីរ​ប្រចាំ​ឆ្នាំ​នេះ​។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ កម្ពុជា​យើង​ក៏​អាច​មើល​ឃើញ​ផង​ដែរ នូវ​​ច័ន្ទគ្រាស​រយៈ​ពេល​យូរ​ ប៉ុន្ដែ​អ្នក​បាន​មើល​គឺ​មានចំនួន​តិច​ប៉ុណ្ណោះ ដោយ​សារ​តែ​វា​កើត​ឡើង​នា​រំលង​អាធ្រាត​។ ប៉ុន្ដែ​ច័ន្ទគ្រាស​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃសៅរ៍​នេះ​វិញ គឺ​ប្រាកដ​ណាស់​ថា​មាន​អ្នក​បាន​ឃើញ​ច្រើន​នាក់ ដោយ​សារ​តែ​វា​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៧ប៉ុណ្ណោះ​។ ការ​ផ្ញើរ​សា​រ តៗ​គ្នា​ពី​ហេតុ​កាណ៍​នេះ ក៏​ដូច​ជា​ការ​ទូរសព្ទ​ប្រាប់​គ្នា ព្រម​ទាំង​មាន​ការ​ប្រកាស​តាម​ហ្វេសប៊ុក​ទៀត​នោះ បាន​ធ្វើ​ឲ្យ​សម្លេង​អ៊ូ​អរ​បាន​កើត​មាន​ឡើង​នៅ​តំបន់​ដែល​មានមនុស្ស​រស់នៅ​ច្រើន​ ដោយ​សារ​តែការ​ចេញ​ពី​ផ្ទះ​មក​ងើយ​មើល​ច័ន្ទ​គ្រាស។

ច័ន្ទ​គ្រាស​ គឺ​កើត​ឡើង​នៅ​ពេល​ផែន​ដី​ចោល​ស្រមោល​របស់​ខ្លួន​ទៅ​លើ​ព្រះ​ច័ន្ទ​ ដែល​ធ្វើ​ឲ្យ​ព្រះច័ន្ទ​បាន​បាត់​បង់​ពន្លឺ​ម្ដង​បន្តិច​រហូត​បាត់​សូន្យ​ឈឹង ដែល​ចាស់​ៗ​បុរាណ​បាន​ហៅ​ថា រាហ៊ូ​ចាប់​ច័ន្ទ​នោះ​។ ច័ន្ទ​គ្រាស​លើក​នេះ​ ត្រូវ​បាន​មើល​ឃើញ​ពេញ នៅ​ទ្វីប​អាស៊ី អូស្រ្ដាលី និង​អាមេរិក​ខាង​ជើង ខណៈ​តំបន់​ខ្លះ​ទៀត​បាន​មើល​ឃើញ​ខ្លះ និ​ងតំបន់​ខ្លះ មិន​បាន​មើល​ឃើញ​ទាល់​តែ​សោះ​។

នៅ​ក្នុង​ផ្នែក​ខ្លះ​នៃច័ន្ទ​គ្រាស គេ​សង្កេត​ឃើញ​ព្រះ​ច័ន្ទ​បានប្រែ​ពណ៌​ក្រហម ដែល​នេះ​ដោយ​សារ​តែ​ព្រះ​អាទិត្យ​នៅ​តែ​ជះ​ពន្លឺ​ដោ​ល​ប្រយោល​ទៅ​លើ​ព្រះ​ច័ន្ទ​។

រយៈ​ពេល​នៃ​ច័ន្ទ​គ្រាស​ពេញ (មើល​លែង​ឃើញ​ព្រះ​ច័ន្ទ) គឺ​មាន​រយៈ​ពេល​ ៥១នាទី​ និង​៨វិនាទី​។

ប្រភព៖ Khmersarika
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s