ឆ្មា​ទទួល​មរតក​ជាង ១៣លា​ន​ដុល្លារ​


សត្វ​ឆ្មា​ពណ៌​ខ្មៅ​ដ៏​មហាសំណាងមួ​យ​ក្បាល​ បាន​ក្លាយ​ជា​មហាសេដ្ឋីឆ្មា​ ដោយ​សារ​វា​បាន​ទទួល​មរតក​ចំនួន ១០លាន​អឺរ៉ូ (ជាង១៣លាន​ដុល្លារ​អាមេរិក) ពី​ម្ចាស់​របស់​វា​បាន​ប្រគល់​ឲ្យ​។

ឆ្មា​ដែល​មាន​អាយុ​៤ឆ្នាំ​នេះ បាន​ទទួល​មរតក​ដ៏​មហាសាល​នេះ គឺ​ដោយ​សារ​តែ​វា​ត្រូវ​បាន​យក​មក​ចិញ្ចឹម​ដោយ​ស្រ្ដីម៉េម៉ាយ​ស្ដុក​ ដែលរស់​នៅ​តែ​ម្នាក់​ឯង​ ឈ្មោះ Maria Assunta។ ស្រ្ដីចំណាស់​រូប​នេះ​បាន​រូប​ការ​ជាមួយ​នឹង​បុរស​អ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភម្នាក់ ប៉ុន្ដែ​បាន​លែង​លះ​គ្នា​ ដោយ​គ្មាន​កូន​នោះ​ទេ​។

ក្រោយ​ពី​ស្រ្ដី​រូប​នេះ​បាន​ស្លាប់​ទៅ ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ត្រូវ​ធ្លាក់​មក​លើ​ឆ្មា​មួយ​ក្បាល​នេះ ដោយ​មាន​ទាំង​ផ្ទះ​ជា​ច្រើន​នៅ​ទីក្រុង​រ៉ូម និង​ទីក្រុង​មីឡាន​នៃ​ប្រទេស​អ៊ីតាលី​ ព្រម​ទាំង​ដី​ច្រើន​កន្លែង​នៅ​តំបន់ Calabria ទៀត​ផង​។

ស្រ្ដី​រូប​នេះ​បាន​ស្រលាញ់​ឆ្មា​មួយ​ក្បាល​នេះ​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​សុខ​ភាព​របស់​គាត់​កាន់​តែ​ទ្រុធ​ទ្រោម​នោះ​។ ដោយ​សារ​តែ​ស្រ្ដី​រូប​នេះ​ ភ័យ​ព្រួយ​ពី​អនាគត​របស់​ឆ្មា​នេះ ទើប​គាត់​សម្រេច​ចិត្ត​សរសេរ​បណ្ដាំមរតក​ ដែល​បាន​បញ្ជាក់​ថា ទ្រព្យ​ទាំង​ឡាយ​របស់​គាត់ រួម​ទាំង​អចលនទ្រព្យ ត្រូវ​ប្រគល់​ទៅ​ឲ្យ Tommaso (ឈ្មោះ​ឆ្មា)។

ពេល​មិន​ទាន់​ស្លាប់​ ស្រ្ដី​រូប​នេះ​បាន​ណែ​នាំ​មេធាវី​របស់​គាត់ ឲ្យ​រក​ក្រុម​ថែរក្សា​សត្វ​ណាមួយ​ ឲ្យ​ជួយ​មើល​ថែ​ឆ្មា​របស់​គាត់​​ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ប៉ុន្ដែ​ក្រុម​អ្នក​មើល​ថែ​ឆ្មា​ទាំង​នោះ សុទ្ធ​តែ​មិន​ត្រូវ​ចិត្ត​ស្រ្ដី​រូប​នេះ​ទាំង​អស់​។ នៅ​ទី​បំផុត គាត់​បាន​សម្រេច​ចិត្ត​ជ្រើ​ស​យក​គិលានុបដ្ឋាយិកា​ម្នាក់ ឈ្មោះ Stefania ឲ្យ​មើល​ថែ​ឆ្មា​របស់​គាត់ ដោយ​សារ​តែ​នាង​ចេះ​មើល​ថែ​ឆ្មា​នោះ​យ៉ាង​ល្អ​ ដូច​ដែល​គាត់​បាន​ធ្វើ​​។

នៅ​ទី​បំផុត​ ឆ្មា​នេះ​បាន​ទទួល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ស្រប​ច្បាប់ ក្រោយ​ពី​ស្រ្ដី​ម៉េម៉ាយ​ស្ដុក​នោះ​បាន​ស្លាប់​កាល​ពី​ពីរ​សប្ដាហ៍​មុន ក្នុង​អាយុ​ ៩៤ឆ្នាំ ។

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s