ធ្វើ​​​ម៉េច ​បើ​ឡើង​និយាយ​ចេះ​តែ​ភ័យ​?


ការ​ឡើង​ធ្វើ​បទ​បង្ហាញ​លើក​ដំបូង​អាច​ជា​ការ​លំបាក និង​មាន​ការ​ភិតភ័យ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ គ្រាន់​តែ​អ្នក​ខ្លះ​មាន​តិច​និង​​ច្រើន​ប៉ុណ្ណោះ​។​ មនុស្ស​មួយ​ចំនួន​ទោះ ​បី​ជា​អនុវត្ត​ការ​ធ្វើ​បទ​បង្ហាញ​ច្រើន​​​លើក​ច្រើន​សារ​ យ៉ាង​ណា​ក៏​ដោយ​​ ក៏​នៅ​តែ​មិន​អាច​ជម្នះ​ការ​ភ័យ​របស់​ខ្លួន​បាន។ អញ្ចឹង!​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ​ ទើប​អាច​យក​ឈ្នះ​បាន​? Sabay ​សូម​លើក​យក​​​​នូវ​ចំណុច​មួយ​ចំនួន ​ដែល​អាច​ជួយ​ប៉ះ​ប៉ូវ​ចំណុច​ខ្សោយ​របស់​អ្នក។

១. អនុវត្ត​មុន​ពេល​ធ្វើ​បទ​បង្ហាញ​ឲ្យ​បាន​ច្រើន
ការ​ហាត់​និយាយ​ម្នាក់​ឯង​ អាច​ឲ្យ​អ្នក​​យល់​កាន់​តែ​ច្បាស់​ពី​ប្រធានបទ​ ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ និង​បង្កើន​ជំនឿ​ចិត្ត​របស់​ខ្លួន។
២. គេង​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន
បើ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​មិន​ជាប់​រវល់​ការងារ​ អ្នក​គួរ​តែ​សម្រាក​ឲ្យ​បាន​៩​ម៉ោង​ មួយ​ថ្ងៃ​មុន​ការ​ធ្វើ​បទ​បង្ហាញ។ ការ​សម្រាក​បាន​គ្រប់​គ្រាន់​ជួយ​អ្នក​មិន​ឲ្យ​ងងុយ​ ឬ​អារម្មណ៍​មិន​មូល​នៅ​ពេល​ឡើង​និយាយ ហើយ​អ្នក​នឹង​មិន​ស្ងាប​មុខ​អ្នក​ស្ដាប់។
៣. ទៅ​កន្លែង​ដែល​ត្រូវ​ធ្វើ​បទ​បង្ហាញ​មុន​ម៉ោង
ការ​ទៅ​មុន​ម៉ោង​អាច​ឲ្យ​អ្នក​មាន​ឱកាស​ដើរ​ជុំ​វិញ​ និង​បាន​ស្គាល់​កន្លែង​បាន​ច្បាស់លាស់​ និង​មាន​អារម្មណ៍​ថា​​កន្លែង​នោះ​ប្រៀប​ដូច​ជា​ផ្ទះ​របស់​អ្នក​​ដែរ។
៤. សរសេរ​ចំណុច​សំខាន់ៗ​ដាក់​ក្នុង​ក្រដាស​តូច​មួយ
ធ្វើ​ដូច​នេះ​អាច​ធានា​បាន​ថា​អ្នក​នឹង​មិន​ភ្លេច​ចំណុច​សំខាន់ៗ​ដែល​អ្នក​ចង់​បង្ហាញ​ដល់​អ្នក​ស្ដាប់​ និង​មិន​ចាំ​បាច់​នឹក​ដែល​អាច​រំខាន​ដល់​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​។

៥. ស្ដាប់​តន្ត្រី​ ឬ​អាន​ពាក្យ​ស្លោក​ល្បី​ៗ​មុន​ពេល​ធ្វើ​បទ​បង្ហាញ
ហេតុអ្វី​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច្នេះ? ព្រោះ​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​ពី​ភាព​តានតឹង​ទាំង​ឡាយ និង​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។
៦. កំណត់​ថា​នរណា​ជា​អ្នក​ចូល​រួម​ស្ដាប់​ក្នុង​បទ​បង្ហាញ​នេះ
ការ​កំណត់​អ្នក​ចូល​រួម​បាន​ច្បាស់​ អាច​ឲ្យ​អ្នក​ប្រើ​ពាក្យ​ពេចន៍​ត្រឹមត្រូវ​ តាម​ឋានៈ និង​កម្រិត​ការ​អប់​រំ​ដែល​ពួក​គាត់​មាន។
៧. ផឹក​ទឹក​បន្តិច​មុន​ពេល​ចាប់​ផ្ដើម
ការ​ផឹក​ទឹក​អាច​ជួយ​​សម្អាត​ជាតិ​ស្អារ​ក្នុង​បំពង់​ក​ ដូច្នេះ​អ្នក​អាច​បញ្ចេញ​សំឡេង​លឺ​ៗ និង​ច្បាស់​ៗ​ដល់​ទស្សនិកជន។

៨. ត្រូវ​ដើរ​ទៅ​ក្រោយ​ទូ​វេទិកា[Podium]
ការ​ធ្វើ​បទ​បង្ហាញ​លើក​ដំបូង​ពេល​ខ្លះ អ្នក​នៅ​តែ​មាន​ការ​ភិតភ័យ​ ដូច្នេះ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប្រិយមិត្ត​ក្នុង​បទ​បង្ហាញ​ឃើញ​រូបរាង​ញ័រ​របស់​អ្នក ​អាច​ចូល​ទៅ​ឈរ​ក្រោយ​តុ​វេទិកា​ដើម្បី​បិទបាំង​ការ​បាត់​ទំនុក​ចិត្ត​នៅ​ពេល​ដែល​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ​។

៩. ប្រើ​ខ្សែ​ភ្នែក​សម្លឹង​អ្នក​ចូលរួម
ការ​ប្រើ​ក្រសែ​ភ្នែក​សម្លឹង​អ្នក​ចូល​រួម​មាន​ន័យ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ​ ប៉ុន្តែ​វា​ជា​ការ​ពិបាក​បើ​អ្នក​ភ័យ​ខ្លាច​ច្រើន។ អញ្ចឹង​ធ្វើ​ដូចម្ដេច​ទើប​អាច​សម្លឹង​អ្នក​ចូល​រួម​បាន​ បើ​​អ្នក​ខ្លាច​ម្ល៉ឹង​ៗ? វិធី​ងាយ​ៗ​ដែល​អ្នក​​គួរ​ធ្វើ គឺ​ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ទឹក​មុខ​រួស​រាយ​រាក់​ទាក់​ និង​ព្យាយាម​សម្លឹង​ទៅ​អ្នក​ទាំង​នោះ​រាល់​ពេល​ដែល​អ្នក​ចង់​ប្រើ​ក្រសែ​ភ្នែក​ដើម្បី​បញ្ជាក់​ថា​អ្នក​ចាប់​អារម្មណ៍​លើ​ពួក​គេ។ ម៉េច​ដែរ​​ប្រិយមិត្ត ភ័យ​ទៀត​អត់​​ពេល​ធ្វើ​បទ​បង្ហាញ?

ប្រភព៖ Sabay

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s