ប្រទះ​ឃើញ​ ខ្លា​ទឹក​កក​ជា​លើក​ដំបូង​


បើ​និយាយ​ពី​ខ្លាឃ្មុំ​ទឹក​កក គឺ​ប្រហែលជា​គ្រប់​ៗ​គ្នា​ធ្លាប់​លឺឡើង​ស៊ាំ​ទៅ​ហើយ តែបើ​និយាយ​ពី​ខ្លា​ទឹកកក​វិញ គឺ​ប្រហែល​ជា​មិន​សូវ​បាន​លឺ​នោះ​ទេ ដោយ​សារ​តែ​វា​ជា​សត្វ​ដែល​កម្រ​បំផុត​។ រូប​ភាព​សត្វ​ខ្លា​ទឹកកក​ ត្រូវ​បាន​គេ​ថត​បានជា​លើក​ដំបូង​ក្នុង​លោក​ ​យ៉ាង​មិន​គួរ​ឲ្យ​ជឿនៅ​តំបន់​ស៊ីប៊ើរី​​។

ក្រុម​អ្ន​ក​អភិរក្ស​បាន​ឃើញ​សញ្ញា​ដាន​ជើង​ឆ្មា​ដ៏​ធំ​ (ខ្លា) នៅ​តំបន់​នេះ កាល​ពី​ពេល​កន្លង​មក​ ប៉ុន្ដែ​មិន​ធ្លាប់​បាន​ថត​ជាប់​បែប​នេះ​នោះ​ទេ​។

ខ្លា​ដែលស្រដៀង​នឹង​ ខ្លា​ដំបង​នៅ​ស្រុក​ខ្មែរ​​នេះ ត្រូវ​បាន​ជាប់​ក្នុង​កាមេរ៉ា​របស់​ក្រុម​អភិរក្ស​កាល​ពី​ចុង​ខែ​តុលាកន្លង​ទៅ ប៉ុន្ដែ​ទើប​តែ​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈនា​ពេល​នេះ​។

លោក Gibbs មក​ពី​សាកល​ SUNY College of Environmental Science and Forestry ក្នុង​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​ បូក​រួម​ជាមួយ​នឹង​ក្រុម​អ្នក​ស្រា​វ​ជ្រាវ​ដទៃ​ទៀត បាន​ប្រទះ​ឃើញ​សញ្ញា​នៃ​វត្ត​មាន​ខ្លា​ទឹកកក​នៅ​តំបន់​ស៊ីប៊ើរី​នេះ តាំង​តែ​ពី​ដើម​ឆ្នាំនេះ​មក​ម្លេះ​។

តាម​ពិត​ទៅ​ រូប​ភាព​នេះ​ មិន​មែនក្រុម​អ្នក​ស្រាវ​ជ្រា​វឈរ​កាន់​កាមេរ៉ា​ថត​នោះ​ទេ ពោលគឺ​ជា​ការ​បង្កប់​កាម៉េរ៉ា​នៅ​កន្លែង​ដែល​គេ​សង្ស័យ​ថា​មាន​សត្វ​ខ្លា​ទឹកកក​ឆ្លង​កាត់​ប៉ុណ្ណោះ​ ហើយ​ជា​លទ្ធផល​ការ​ប្រឹង​ប្រែង​បាន​ទទួល​ជោគ​ជ័យ​។

ការ​ថត​បាន​នៅ​ពេល​នេះ គឺ​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ការ​សំខាន់​បំផុត ដោយ​សារ​តែ​នេះគឺ​ជា​ភស្ដុតាង​យ៉ាង​ច្បាស់​ក្រឡែត​ថា​ពិត​ជា​មាន​ខ្លា​ទឹកកក​នៅ​ស៊ីប៊ើរី​ពិត​មែន។

គួរ​បញ្ជាក់ផ​ង​ដែរ​ថា សត្វ​ខ្លា​ទឹកកក គឺ​ជា​សត្វ​ដែល​កម្រ​ និង​អា​ចឈាន​ទៅ​ដល់​ការ​ផុត​ពូជ ប្រសិន​បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ​។ ចំនួន​សត្វ​នេះ​គឺ​មាន​តែ​ ៤៥០០ ទៅ​៧៥០០ក្បាល​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភព​លោក ហើយ​មាន​តែ​ ១២ប្រទេស​ដែលមានភ្នំទឹកកក​ខ្ពស់​ៗ ដូច​ជា​នៅ​អាស៊ី​កណ្ដាល​ជា​ដើម​។

ចំនួន​សត្វ​ខ្លា​ទឹកកក ត្រូវ​បាន​ថយ​ចុះ​ ដោយ​សារ​តែពួក​វា​ ត្រូវ​ប៉ាន់​ពួក​អ្នក​ជំនួញ​ ខណៈ​ដែល​តម្រូវ​ការ​ លឹង្គ និង​ឆ្អឹង​របស់​សត្វ​ខ្លា​ទឹកកក មាន​សន្ទុះ​ខ្លាំង​នៅ​ប្រទេស​ចិន​ (​ជំនឿ​ដែល​ថា​វា​អាច​បង្កើន​ថាម​ពល​សិច​)។

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s