ពិភព​លោក​មិន​រលាយ​នៅ​ឆ្នាំ​២០១២​នោះទេ​


 

 

ប្រាសាទ​នៅ​មិចស៊ីកូ ដែល​គេ​រក​ឃើញ​សិលាចារិក​ដែល​និយាយ​ពី​សករាជ​ថ្មី​លើ​ផែន​ដី​

ដំណឹងល្អ​សម្រាប់​មនុស្ស​គ្រប់​រូប​បាន​មក​ដល់​ហើយ នោះ​គឺ​ជា​រក​ឃើញ​ថ្មីដែល​បញ្ជាក់​ថា​ ថ្ងៃ​បញ្ចប់​នៃ​ផែន​ដី​មិន​កើត​ឡើង​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នោះ​ទេ​។

លោក Sven Gronemeyer ដែល​ជា​អ្នក​ជំនាញមក​ពី​សាកល​វិទ្យាល័យ​ La Trobe បាន​ថ្លែង​ថា នេះ​គឺ​ជា​ការ​បក​ស្រាយ​ថ្មី​មួយ​ចំពោះ​ថ្ងៃ​ដែល​ត្រូវ​បាន​គេ​គណនា​ថា​ពិភព​លោក​នឹង​រលាយ​នៅ​ថ្ងៃ ២១ ខែ​ធ្នូ ឆ្នាំ​២០១២​។

លោក Gronemeyer បាន​បន្ដ​ថា កាល​បរិច្ឆេទ​នេះ គឺ​ជា​ថ្ងៃ​ដំណាង​ឲ្យ​ការ​បង្កើត​ថ្មី មិន​មែន​ការ​រលាយ​នោះទេ​។ ការ​ស្រាវ​ជ្រាវ​របស់​គាត់​បាន​បង្ហាញ​ថា ថ្ងៃ ២១ ខែ​ធ្នូ ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​នៃ​ការ​មក​ដល់​នៃ​ព្រះ Mayan ដែល​ជា​ព្រះ​បង្កើត​អ្វីៗ​ថ្មី និង​សង្រ្គាម​ផង​ដែរ​។ វត្តមាន​របស់​ Mayan God នៅ​លើ​ផែន​ដី​ គឺ​មាន​ន័យ​ថា សករាជ​ថ្មី​នៃ​ផែន​ដី​នឹង​មក​ដល់ ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា​ជា​ការ​រលាយ​ផែន​ដី​នោះ​ទេ​។

បើ​យោង​តាម​សិលាចារិក​ដែល​រក​ឃើញ​នៅ​តំបន់ Tortuguero នៃ​ប្រទេស​មិចស៊ីកូ​ ក៏​បាន​បញ្ជាក់ដូចគ្នា​នេះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ព្យាយាម​ចុង​ក្រោយ​មួយ​របស់​ក្រុម​បុរាណ​វិទូ​ជំនាញ​របស់​ Mayan ដែល​បាន​លុប​បំបាត់​ជំនឿ​ដែល​ថា​ផែន​ដី​នឹង​រលា​យ​នៅ​ឆ្នាំ​២០១២​។ ឆ្នាំ​២០១២ ត្រូវ​បាន​ក្លាយ​ជា​ឆ្នាំ​ដ៏ល្បី​ដោយ​សារ​តែ​ពាក្យ​ចចាម​អារាម​ថា​ឆ្នាំ​នេះ ផែន​ដី​នឹង​លែង​មាន​មនុស្ស​រស់​នៅ​ ផែន​ដី​នឹង​រលាយ ហើយ​សូម្បី​តែខ្សែ​ភាព​យន្ត (រឿង​ 2012) ក៏​បាន​បង្ហាញ​ដូច​គ្នា​នេះ​ដែរ​។

ផែន​ដី​រលាយ​ ឬ​មិន​រលាយ គឺ​គ្មាន​អ្នក​ណា​ដឹង​ឲ្យ​ប្រាកដ​នោះ​ទេ ហើយ​ថ្ងៃ​ណា​ដែល​ផែន​ដី​នឹង​រលាយ​គឺ​កាន់​តែ​គ្មាន​អ្នក​ណា​អាច​ដឹង​មុន ដោយ​មាន​តែ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ ឬ​ការ​ស្រមើ​ស្រម៉ៃ​របស់​បុគ្គល​មួយចំនួន​ប៉ុណ្ណោះ​។ ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ​សម័យ​កាល​ថ្មី ឬ​សករាជ​ថ្មី​ ដែល​ត្រូវ​បាន​លោក​អ្នក​ជំនាញ​ចុង​ក្រោយ​នេះ​លើក​ឡើង គឺ​ជា​សម័យ​កាល​អ្វី? តើ​ពិភព​លោក​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​មែន​ទេ​?

ប្រភព៖ Khmersarika

7 responses »

  1. វិចិត្រ និយាយថា ៖

    ហេតុការណ៍​ពិសេស​ មិន​ចាំបាច់​ត្រូវ​តែ​ធ្លាក់​ចំ​ថ្ងៃ​ពិសេស​នោះ​ទេ ប្រូប្រាប៊ីលីតេ​តូច​ណាស់​។ ខ្ញុំ​ហ៊ាន​និយាយ​ថា ថ្ងៃ​១២ ខែ​១២ ២០១២ នឹង​គ្មាន​អ្វី​ពិសេស​កើត​ឡើង​ឡើយ។

  2. តា ម៉ាប់ និយាយថា ៖

    ពេល​ណា​ពេល​ណុង​ចុះ​!

    • rckbook និយាយថា ៖

      តើអ្នកមិនខ្វល់ពីពិភពលោកទេឫ ?

      • តា ម៉ាប់ និយាយថា ៖

        នរណា​ក៏​ខ្វល់​ដែរ តែ​មនុស្ស​យើង​មុន​នឹង​ក្រោយ​គង់​តែ​នឹង​ស្លាប់ ខ្ញុំ​វិញ​មិនចំណាយ​ពេល​ទៅ​ប្រាប់​គេ​ ពិភព​លោក​រលាយ​ថ្ងៃនេះ រលាយ​ថ្ងៃ​នោះ​ទេ ខ្ញុំ​ទៅ​ប្រាប់​គេ​ពីពិធី​ដែល​អាច​ការពារ​ពិភពលោក​ឲ្យ​មាន​ស្ថេរភាព​ឲ្យ​បាន​យូរ​បំផុត​វិញ ។

      • rckbook និយាយថា ៖

        ខ្ញុំឯកភាព ប៉ុន្តែតើអ្នកជឿថាពិភពលោកនឹងរលាយមែនឫទេ ?

      • តា ម៉ាប់ និយាយថា ៖

        ពិភពលោក​អាច​នឹង​រលាយគ្រាន់តែ​យូរនឹង​ឆាប់ តែ​ខ្ញុំ​គិត​ថាមនុស្ស​លោក​អាច​នឹង​រលាយ​បាត់​មុន​ពិភព​លោក​ទៅ​ទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s