រថយន្ត​បី​គ្រឿង​ក្នុង​ចំណោម​រថយន្ត​ដែល​ខូច​ខាត


​​​​​​​​   គ្រោះ​ថ្នាក់ចរាចរ​វាង​រថ​យន្ត និង​រថយន្ត​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ បានក្លាយ​ជា​គ្រោះ​ថ្នាក់​ដែល​ថ្លៃ​បំផុត ដោយ​សារ​តែ​វា​ជា​គ្រោះថ្នាក់​ដែល​ចូល​រួម​ដោយ​រថយន្ត​​ទំនើប​ៗជា​ច្រើន​គ្រឿង។

ប៉ូលីស​បាន​និយាយ​ថា រថយន្ត១៤គ្រឿង ដែល​រួម​មាន​ Ferrari ៨គ្រឿងMercedes Benz ​បី​គ្រឿង និង​រថ​យន្តថ្លៃ​ៗមួយ​ចំនួន​ទៀត​ បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​កាល​ពី​ចុង​សប្ដាហ៍​មុន នៅ លើ​ផ្លូវ Chugoku Expressway ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​។

សាក្សីនៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា ពួក​គាត់​បាន​លឺ​សម្លេងលាន់​លឺ​​យ៉ាង​ខ្លាំងដូច​រន្ទះ​ នៅ​ពេល​ដែល​រថយន្ត​ទាំង​នោះ​ប៉ះ​ទង្គិច​គ្នា​។ ក្នុង​ចំណោម​រថយន្ត​ទំនើប​ទាំង​១៤គ្រឿង​នោះ មាន​រថយន្ត​ភាគ​ច្រើន​បើក​ស្រប​ទិស​គ្នា ដូច​ជារថយន្ត​ថ្លៃ​ៗ​របស់​ជប៉ុន Nissan GT-R Skyline និងToyota Prius ជា​ដើម ខណៈ​ដែល​រថយន្ត​ខ្លះ​ទៀត​បាន​បើក​បញ្ច្រាស់​ទិស​គ្នា ដូច​ជា Mercedes CL600 ជាដើម​នោះ​។

ពិត​ជា​គួរ​ឲ្យ​អស្ចារ្យ​បំផុត​នោះ គឺ​ក្នុង​ចំណោម​អ្នក​បើក​បរ​រថយន្ត​ទាំង​អស់​មិនមាន​អ្នកណាម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​នោះ​ទេ បើ​ទោះ​បី​ជា​រថ​យន្ត​បាន​ខ្ទេច​ខ្ទី​យ៉ាង​ណា​ក៏​ដោយ​។

តម្លៃ​នៃ​ការ​ខូច​ខាត​សរុប​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ដល់​រាប់​លាន​ដុល្លារ ដោយ​គ្រាន់​តែ​ Ferrari 355 មួយគ្រឿង​ តម្លៃ​រាប់​សែន​ដុល្លារ​ទៅ​ហើយ​នោះ ។ រថយន្ត​ Ferrari ដទៃ​ទៀត ដែល​ចូល​រួម​ក្នុង​គ្រោះ​ថ្នាក់​នេះ​ដែរ រួម​មាន Ferrari F512, F355, F430 និង F360។

សារព័ត៌មាន​ជប៉ុន​បាន​រាយ​ការណ៍​ថា គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង ១០ព្រឹក (ម៉ោង​នៅ​ជប៉ុន) នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ គ្រោះថ្នាក់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា កើត​ឡើង​ដោយ​សារ​តែ​មាន​អ្នក​បើ​ក​បរ​ម្នាក់​ដំបូង​គេ​បាន​បុក​របាំង​ចែក​ទ្រូងផ្លូវ​ ហើយ​បន្ទាប់​មក​បាន​បាត់​បង់​ចំណាត់​ការ​ក្នុង​ខ្លួន។ បន្ទាប់​មក​ រថយន្ត​ជា​ច្រើន​ទៀត​ ក៏​បាន​មក​បុក​បន្ត​ទៀត។ បន្ទាប់​ពីកើត​ហេតុ​ ផ្លូវ​ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​ត្រូវ​បាន​បិទ​ចរាចរ​អស់​រយៈពេល​ជាង ៦ម៉ោង​ ដើម្បី​ឲ្យ​អជ្ញា​ធរ​ប្រមូល​រថ​យន្ត​ដែល​ខូច​ខាត​ចេញ​។

មិនមាន​អ្នក​ណាម្នាក់​ក្នុង​ហេតុការ​ណ៍​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្ដែ​ការ​ស៊ើប​អង្កេត​កំពុង​តែ​ត្រូវ​បាន​ធ្វើ​បន្ត​ទៀត ដែល​ជំហាន​ដំបូង​នៃ​ការ​សន្និដ្ឋាន​ គឺ​បណ្ដាល​មក​ពី​អ្នក​បើ​ក​បរ​បើកលឿន​ពេក​។

១

២

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s