សម្លៀក​បំពាក់​ធ្វើ​ពី​ស្រោម​អនាម័យ​


 

 

និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​វៀត​ណាម​ឈ្មោះ Nguyen Minh Tuan បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណៈ​ជន ដោយ​សារ​តែ​គាត់​បាន​កែ​ឆ្នៃ​សម្លៀក​បំពាក់​របស់​នារី​ ធ្វើ​ពី​ស្រោម​អនាម័យ​ចំនួន ៧០០ សម្រាប់​គម្រោង​បញ្ចប់​ការ​សិក្សា​របស់​គាត់​។

 

គម្រោង​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Van Lang នៅ​ទីក្រុង​ហូជីមិញ​របស់​និស្សិត​រូប​នេះ មាន​ឈ្មោះ​ថា Breaking The Condom Taboo។

Tuan បាន​ប្រាប់​ថា នេះ​មិន​គ្រាន់​តែ​ជា​ការ​ធ្វើ​ឡើង​សម្រាប់​បញ្ចប់​ការសិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សម្រាប់​ប្រជាជន​វៀត​ណាម​ឲ្យ​មាន​ការ​ដឹង​ពី​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ការ​ការ​ពារ​មនុស្ស​ជា​ទី​ស្រលាញ់របស់​ខ្លួន​​ ជា​ពិសេស​គឺ​ដើម្បី​ឲ្យសាធារណៈ​ជន​ទូទៅ​ដឹង​ពី​ការ​ការ​ពារ​ខ្លួននេះ សម្រាប់​ទិវា​អេដស៍​ពិភព​លោក ថ្ងៃទី​១ ខែ​ធ្នូ​នេះ​។

សម្លៀក​បំពាក់​ស្រោម​អនាម័យ​របស់ Tuan នេះ ក៏​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ពី​អ្នក​ជំនាញ​ខាង​ឆ្នៃ​ម៉ូដ​ប្រចាំ​ឡូស​អ៊ែន​ជើលែស សហរដ្ឋ​អាមេរិក​ផង​ដែរ គឺ​អ្នក​ស្រី​ Lindsay Albanse ដែល​ធ្លាប់​ឆ្នៃ​ម៉ូដឲ្យ​តារា​ហូលីវូដជា​ច្រើននាក់​នោះ ។

អ្នក​ស្រីជំនាញ​ខាង​ឆ្នៃម៉ូដ​រូប​នេះ​ ក៏​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​និស្សិតឈ្មោះ Tuan នេះ​ផង​ដែរ។

អ្នក​ជំនាញ​ម្នាក់​ទៀត​ក៏​បាន​ផ្ដល់​ពិន្ទុ​យ៉ាង​ខ្ពស់​ដល់​សម្លៀក​បំពាក់​នេះ​ដែរ ដោយ​សារ​តែ​វា​មើល​ទៅ​ដូច​ពិត​ៗ និង​មាន​អត្ថ​ន័យ​ល្អ​។ មាន​អ្នក​ជំនាញ​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​វា​ត្រូវ​បាន​ស្លៀក​ដោយ​មនុស្ស​ពិសេស​ជាង​នេះ​គឺ​ពិតជា​កាន់​តែ​ល្អ ដែល​អ្នក​ពិសេស​ទាំង​នោះ អាច​មាន​ដូច​ជា Lady Gaga, Rihanna ឬ​ក៏ Katy Perry។

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s