៥​ចំណុចដើម្បី​​ក្លាយ​ជា​មនុស្ស​ឯករាជ្យ


ពាក្យ​ថា​ឯករាជ្យ​​ មាន​អត្ថន័យ​​ខុស​ៗ​គ្នា​ ចំពោះ​មនុស្ស​ផ្សេងៗ​គ្នា។ ឯករាជ្យ ​អាច​ជា​ការ​បន្ត​ការងារ​អ្វីមួយ​ ដោយ​ខ្លួន​ឯង ​បញ្ចប់​សម្ពន្ធភាព​​​ជា​មួយ​​ដៃ​គូ​ ឬ​ក៏​ការ​ចេញ​ទៅ​រស់​នៅ​តែ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការដែល​មាន​សេរី​ភាព​​ ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​លើ​ឧបសគ្គ​ណា​មួយ​ អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដ៏​ឯករាជ្យ​ម្នាក់។

ទី១ ធ្វើ​គម្រោង​​ផែន​ការ​​ដើម្បី​ខ្លួន​អ្នក៖
អ្នក​អាច​រៀប​គម្រោង​ដោយ​សរសេរ​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ និង​អ្វី​ដែល​អ្នក​បាន​ធ្វើ​រួច​ហើយ។

ទី២ ពិនិត្យ​ហិរញ្ញវត្ថុ​របស់​អ្នក​ជា​ប្រចាំ៖
ការ​រស់​នៅ​ដ៏​ឯករាជ្យ​ តម្រូវ​ឲ្យ​អ្នក​មាន​លទ្ធភាព​ផ្គត់​ផ្គង់​រាល់​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ទាំង​ឡាយ។ ប្រសិន​បើ​អ្នក​ពុំ​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​ ​ព្យាយាម​សន្សំ​ប្រាក់​មួយ​ចំណែក​ទុក​ជា​ប្រចាំ។ ការ​មាន​ឯករាជ្យ​ទៅ​លើ​ហិរញ្ញវត្ថុ​​អាច​ជួយ​ឲ្យ អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​មាន​ភាព​ជឿជាក់​​ និង​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង។

ទី​៣ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ខ្លួន​ឯង​បាន៖

ប្រសិនបើ​ម្ដាយ​អ្នក​ជា​អ្នក​ចម្អិន​ម្ហូប​អាហារ​រាល់​ថ្ងៃ​ សាកល្បង​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង​វិញ​ម្តង​។​ ប្រសិន​បើ​​​អ្នក​នៅ​ពឹង​ពាក់​មិត្ត​រួម​ការងារ​ក្នុង​ការ​ធ្វើ​ការងារ​តូចតាច​ណាមួយ​ ចូរ​ងាក​មក​ធ្វើ​ការងារ​នោះ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ។

ទី៤ ​រៀន​រស់​នៅ​ដោយ​ខ្លួន​ឯង៖
នេះ​អាច​ជា​ការ​លំបាក​សម្រាប់​មនុស្ស​ម្នាក់​ចេញពី​ផ្ទះ​មក​​​រៀន​​រស់​នៅ​ខាង​ក្រៅ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដំបូង។​ សួរ​ខ្លួន​ឯង​មើល៎ ថា​អ្នក​ត្រូវ​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​រហូត​ឬ? ត្រូវ​​ចាំ​នរណា​ម្នាក់​ជួយ​ការងារ​នេះ​ ការងារ​នោះ​រហូត​ឬ? ត្រូវ​ធ្វើ​តាម​ការ​​បញ្ជា​របស់​គេ​រហូត​ឬ?​ ព្យាយាម​ធ្វើ​​អី​ងាយៗ​ដោយ​ខ្លួន​ឯង​ពី​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​អ្នក​រឹង​ប៉ឹង​ ​នឹង​អាច​ធ្វើ​​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ណាមួយ​​នៅ​ថ្ងៃ​ក្រោយ​។


ទី៥ គិត​ឲ្យបាន​ល្អិត​ល្អន់​ជាង​មុន៖
ការ​គិត​បាន​ល្អ​នេះ​មិន​មែន​មាន​ន័យ​ថា​ ត្រូវ​រិះ​គន់​អ្វី​ជុំវិញ​ខ្លួន​រហូត​នោះ​ទេ។ ប៉ុន្តែ​អ្នក​ត្រូវ​សួរ​សំនួរ​ខ្លួន​ឯង​ជា​ប្រចាំ​ថា ហេតុ​អី​ទៅ​? ម៉េច​បាន​​ចឹង? អាច​ធ្វើ​ម៉េច​ខុស​ពី​ហ្នឹង​បាន​អត់? កុំ​បោះបង់​អ្វី​មួយ​ចោល​ដោយ​ងាយ។​ មិន​ត្រូវ​​ចាំ​តែ​អូខេ​គ្រប់​ពេល​នោះ​ទេ​ ត្រូវ​ចេះ​ប្រឆាំង​អ្វី​ដែល​មិន​​សម​ហេតុផល និង​ទទួល​យក​អ្វី​ដែល​គិត​ថា​ល្អ។ ការ​វិភាគ​បាន​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​ជាក់​ជា​ពុំ​ខាន។
បន្ទាប់​ពី​បាន​អាន​ការ​រៀបរាប់​ខាង​លើ​របស់​ Sabay ហើយ​តើ​អ្នក​នឹង​គិត​ម៉េច​ដែរ​ក្នុង​ការ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​ម្នាក់​នោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s