ហាត់​ប្រាណ​តែបន្តិច​ ​អាច​​ការ​ពារ​ទឹក​នោម​ផ្អែម​


អ្នក​គ្រាន់​តែ​អង្គុយ​លើកង់ហាត់​ប្រាណ​ រួច​បញ្ចេញ​សកម្មភាព​តែមួយ​នាទី​ក្នុង​មួយថ្ងៃ មួយ​អាទិត្យ​បី​ដង ក៏​គ្រប់​គ្រាន់​ទៅ​ហើយ​ក្នុង​ការ​ការ​ពារ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ពីរ​នោះ​ នេះ​ជា​ការ​អះ​អាង​របស់​ក្រុម​អ្នក​ជំនាញ​។

ក្រុម​អ្នកវិទ្យាសាស្រ្ដ​មក​ពី​សាកល​វិទ្យាល័យ Bath បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​ក្រុម​អ្ន​ក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់ ដោយ​ឲ្យ​ពួក​គេ​ជិះកង់​សម្រាប់​ហាត់​ប្រាណ​រយៈ​ពេល​ ៦សប្ដាហ៍​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ជិះកង់​ហាត់​ប្រាណ​ទាំង​អស់​នោះ បាន​កើន​ឡើង​នូវ​ជាតិ​អាំង​ស៊ុយ​លីន (Insulin) បាន​២៨ភាគ​រយ​។

តើ​ការ​កើន​ឡើង​អាំងស៊ុយលីន មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ពីរ? ចម្លើយ​គឺ​ពិត​ជាមាន ព្រោះ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ពីរ​ គឺ កើតឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិស្ករ​នៅ​ក្នុង​ឈាម​បាន​កើន​ឡើងដល់​កម្រិត​គ្រោះ​ថ្នាក់​ដោយ​ហេតុ​ថា​វា​បាន​កាត់​បន្ថយ​នូវ​មុខ​ងារ​នៃ​អាំង​ស៊ុយ​លីន។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ពីរ​នេះ បាន​បង្ក​ជា​ផល​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង ក្រលៀន និង​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ ហើយ​មនុស្ស​ក៏​បាន​ចំណាយ​អស់​រាប់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភព​លោក​ដើម្បី​ព្យាបាល​ជំងឺ​នេះ​។

ខ្មែរ​សារិកា​ធ្លាប់​បាន​លើក​ឡើង​ច្រើន​ដង​មក​ហើយ​ពី​សារៈ​សំខាន់​នៃ​ការ​ហាត់​ប្រាណ​ ដូច្នេះ​ប្រិយមិត្ត​គួរ​ឆ្លៀត​ពេល​ណាមួយ​ អាច​ជាពេល​ល្ងា​ច ឬ ព្រឹក​ព្រលឹម ដើម្បី​ធ្វើ​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ អាច​ជួយ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​នៅ​ទាប។

តើ​ហេតុ​អ្វី​បាន​ជា​ការ​ហាត់​ប្រាណ អាច​ជួយ​បញ្ចុះកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​?

លោក​វេជ្ជ​បណ្ឌិត Niels Vollaard ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ឆ្លើយ​ថា សាច់​ដុំ​របស់​យើង​មាន​កន្លែង​មួយ​សម្រាប់​ស្កុក​ទុកជាតិ​ស្ករ​សម្រាប់​ប្រើ​ក្នុង​ពេល​ហាត់​ប្រាណ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ហ្គ្លី​កូ​ហ្សែន (Glycogen)។ ដើម្បី​ស្ដុក​ទុក​ជាតិ​ស្ករ​សារ​ជាថ្មី (​ជាតិ​ស្ក​ដែល​ស្ដុក​ត្រូវ​ប្រើ​អស់​ក្នុង​ពេល​ហាត់​ប្រាណ​) សាច់​ដុំ​បាន​យក​ជាតិ​ស្ករ​ពី​ឈាម ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ​ក្រោយ​ពេល​ហាត់​ប្រាណ​។

ចំណែក​ឯ​អ្នក​ដែល​មិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​អ្វី​ទេ​នោះ គឺ​សាច់​ដុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​បែប​នេះ​នោះ​ទេ ដែលមានន័យ​ថា កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​នឹង​កាន់​តែ​ឡើង​ខ្ពស់ ដែល​ជា​ដើម​ហេតុ​បង្ក​ជា​ជំងឺ​ទឹក​នោម​ផ្អែម​។

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s