ក្រោយ​ពី​មាន​ព័ត៌មាន​ដែល​​និយាយ​អំពី​ ការ​កើន​ឡើង​នូវ​ចំនួន​ស្រ្ដី​រក​ស៊ី​ផ្លូ​វ​ភេទ​ដើម្បី​រក​ប្រាក់​បង់​ថ្លៃ​សាកល​វិទ្យាល័យ​នា​ពេល​កន្លង​មក​នោះ ស្រ្ដី​ម្នាក់​បាន​ចេញ​មុខ​មក​និយាយ​ការ​ពិត​អំពី​រឿង​របស់​នាង​កំឡុង​ពេល​កំពុង​សិក្សា​។

ស្រ្ដី​នោះមាន​ឈ្មោះ​ថា Emma Green  អាយុ ២៥ឆ្នាំ ហើយកំពុងរស់​នៅក្នុង​​ប្រទេស​វែល ក្នុង​ចក្រភព​អង់គ្លេស​។ នាង​បាន​ប្រើ​ប្រាស់​នូវ​ webcam ដើម្បី​បង្ហាញ​រាង​កាយ​ទៅ​កាន់​បុរស​ៗ​តាម​រយៈ​ការ​ chat តាម​អ៊ីន​ធើណិត​ ហើយ​អាច​រក​លុយ​បាន​ ២០០ផោន​ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ទុក​បង់​ថ្លៃ​សាកល​វិទ្យាល័យ​របស់​នាង។

Emma បាន​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Glamorgan ផ្នែក​ multi-media design ដែល​ពេល​នោះ​ហើយ​ ដែល​នាង​ត្រូវ​រក​លុយ​តាម​រយៈ​ webcam នោះ​។

នា​ង​បានប្រាប់​ថា នាង​ចូល​ចិត្ត​ការងារ​ក្រៅ​ម៉ោង ប៉ុន្ដែ​ការងារ​ក្រៅ​ម៉ោង​មិន​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ប្រាក់​គ្រប់​គ្រាន់​នោះ​ទេ ដូច្នេះ​នាង​ត្រូវ​ជ្រើ​ស​រើស​យក​ការងារ​ដែល​មិន​គប្បី​នេះ បន្ទាប់​ពីមិត្ត​ភកិ្ដរបស់​នាង​បាន​ណែ​នាំ​។

ដំបូង​ឡើយ នាង​ហាក់​ដូច​អៀន​ខ្មាស់​នៅ​មុខ​កាមេរ៉ា​កុំព្យូទ័រ​ ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​រក​លុយ​បាន​នោះ​ទេ​។ ប៉ុន្ដែ​ក្រោយ​ពី​សាក​ពី​រ​បី​ដង​ទៅ អ្វី​ៗ​បាន​ដំណើរ​ការ​ទៅ​មុខ​ល្អ ដោយ​នាង​ស៊ាំ​នឹង​ការ​ចំហរ​ល្វែង​ខាង​លើ​នៃ​រាង​កាយ​របស់​នាង​ (ដោះ​អាវ​) ហើយ​នឹង​រំកិល​ចុះ​រហូត​ដល់​ក្រោម​។

ក្រោយ​ពី​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​ការ​ដោះ​សម្លៀកបំពាក់​មុខ​ webcam នេះ នាងបាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​នា​ពេល​យប់​ ហើយ​អាច​រក​បានចន្លោះ​ពី ១៦ផោន ទៅ​២០ផោន​ក្នុង​មួយ​ម៉ោង​ ដែល​ល្មម​គ្រប់​គ្រាន់​ឲ្យ​នាង​បង់​ថ្លៃ​សាលា។

ទោះ​បី​ជា​មាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក៏ដោយ ក៏​អង់គ្លេស​ជួប​ប្រទះ​នូវ​បញ្ហា​ដូច​ខាង​លើ​នេះ​ជា​ច្រើន ដែល​ក្នុង​នោះ​ របាយ​ការណ៍​បាន​បង្ហាញ​ថា មាន​ក្មេង​ស្រី​សិស្ស​លាលា ២០ភាគ​រយ​បាន​ធ្វើ​ជា​អ្នក​រាំ​តាម​បា​ពេលយប់​។

ប្រភពៈ Khmersarika

About rckbook

I'm a person who like reading books in free time.

មួយចំលើយ »

  1. Lovepeehs05 ថា:

    ចុះស្រុកខ្មែរយើងយ៉ាងណាដែរ ?

  2. monyrinataro ថា:

    ស្រុកខ្មែរយើង ស្រាតដោយសារការចូលចិត្តគ្រឿងញៀន អាភៀន កញ្ឆា ស្រាតឲ្យប្រុសស្នេហ៍មើលថត ដើម្បីចែកគ្នាមើលទៀត! រឿងដែលប្លែកៗ ហើយខុសគេអំពីរឿងអាស្រូវ គឺមានតែអង់គ្លេសទេ ជាអ្នកផ្ដើមមុនគេ ! សូម្បីតែក្មេងៗក៏ឆ្កួតដែរ!

  3. មាន​ដែរ​ទើស៎ តែមិនសូវ​មាន​ខ្មែរ​ដឹង

ទំលាក់ មួយចំលើយតប ទៅ rckbook បោះ​បង់​ការ​ឆ្លើយ​តប