អ្នក​ប្រហែលជាធ្លាប់​ជួបមកហើយនូវ​មនុស្សប្រុស​ទាប​ជាង​គេ​លើ​លោក ដែលចុះ​ផ្សាយ​ដោយ​ខ្មែរ​សារិកានាពេលកន្លងមក ឥលូវ​នេះ​ សូម​បង្វែរ​ខ្សែចក្ខុ​មក​មើល​មនុស្ស​ស្រី​ទាប​ជាង​គេ​លើ​លោក​វិញ​ម្ដង​។

ដំណែង​កំណត់​ត្រា​ពិភពលោក​របស់ Guinness សម្រាប់​មនុស្ស​ស្រីដែល​ទាប​បំផុត គឺ​បាន​ទៅ​លើ​សិស្ស​នៃ​វិទ្យាល័យ​មួយ​នៅ​ចំ​ភាគ​កណ្ដាល​​នៃ​ប្រទេស​ឥណ្ឌា។ នា​ង​ត្រូវ​បាន​សៀវ​ភៅ​កំណត់​ត្រា​ពិភពលោក​នេះ ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញនេះ បន្ទាប់​ពី​នាង​ឈាន​ចូល​វ័យ ១៨ឆ្នាំ។ ការ​ទទួ​ល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​តែ​កម្ពស់​ប្រៀប​បាន​ក្មេង​ក្រោម២ឆ្នាំ​នេះ នឹងអាច​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​បូលីវូដរបស់​ឥណ្ឌា​ផង​ដែរ។

ឈ្មោះ​របស់នាង គឺ Jyoti Amge មានកម្ពស់​តែជាង​៦តឹក​ប៉ុណ្ណោះ ពោលគឺ ៦២,៨សង់​ទី​ម៉ែត្រ​ (២៤,៧អ៊ីញ) ទាប​ជាង​កម្ពស់​មធ្យម​របស់​កុមារ​អាយុ​ក្រោម​២ឆ្នាំ​ទៅ​ទៀត។

នៅ​ក្នុង​ពិធី​វាស់​វែងកម្ពស់​ដែល​ធ្វើ​ឡើង​ដោយ Guinness នោះ ក៏​មានការ​ចូល​រួមពី​សំណាក់​ក្រុមគ្រួសារ សាច់ញាត្ត មិត្ត​ភក្ដិរ​បស់​នាង​ជាង ៣០នាក់​។ ក្រោយ​ពី​វាស់​វែង​ហើយ នាង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ដែល​ធ្វើឲ្យពិធី​ខួប​កំណើត​គម្រប់​ ១៨ឆ្នាំ​របស់នាង កាន់តែអស្ចារ្យ​ថែម​ទៀត​។

នាង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្ដី​ស្រម៉ៃ​ចង់ក្លាយ​ជា​តារា​សម្ដែង​បូលីវូដ​របស់នាង ប្រហែល​ជា​អាច​ក្លាយ​ជា​ការ​ពិតហើយ​ គួប​ផ្សំនឹងការ​រៀនចប់​វិទ្យាល័យទៀត នោះ​បំណង​ប្រាថ្នា​រៀននៅ​មហាវិទ្យាល័យ​ក៏​ប្រហែល​ជាការ​ពិតដែរ​។

គួរ​បញ្ជាក់ផង​ដែរថា នាង Jyoti មាន​កម្ពស់​ទាប​ជាង​ម្ចាស់​កំណត់ត្រា​ចាស់គឺ​នាង Bridegetter Jordan អាយុ ២២ឆ្នាំ ជនជាតិ​អាមេរិក​ ចំនួន៧សង់ទីម៉ែត្រ​។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s