ផ្លែប៉ោមជាង​១០០ផ្លែ​ ធ្លាក់​ចុះ​ពី​លើ​មេឃ


ក្រុម​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មួយ​នៅ​អង់គ្លេស​ បាន​នាំ​គ្នា​ជាន់​ហ្វ្រាំង​បញ្ឈប់​យាន្ត​ជំនិះ​ភ្លាម​ៗ យ៉ាង​ស្រឡាំង​កាំង​ ដោយ​សារ​តែ​ផ្លែ​ប៉ោម​ជា​ច្រើន​បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ។

 

ផ្លែ​ប៉ោម​ដែល​សរុប​ទៅ​មានជាង​ ១០០ផ្លែ បាន​ធ្លាក់​ចុះ​មក​ដូច​គ្រាប់​ភ្លៀង​លើ​ផ្លូវ និងយាន​ជំនិះ​របស់​អ្នក​ធ្វើ​ដំណើរ​នៅ​តំបន់ Keresley ទីក្រុង Coventry កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​។

បន្ទាប់​ពី​ហេតុ​ការណ៍​នេះ ផ្លូវ​ត្រូវ​បន្សល់ទុក​នូវ​ផ្លែ​ប៉ោម​បែក​ពេញ​ផ្លូវ​ ដែល​មាន​ខ្លះ​ត្រូវ​ចាំ​ឡានរបស់​អ្នក​ដំណើរ​ផង​ដែរ​។ ហេតុ​ការណ៍​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ចម្លែក​បំផុត ដោយ​សារ​តែ​នៅ​ម្ដុំ​នោះ​មិន​មាន​ដើម​ប៉ោម​នោះ​ទេ​។

មាន​អ្នកបើក​បរ​ម្នាក់​បាន​និយាយ​ថា ផ្លែ​ប៉ោម​បាន​ធ្លាក់ពី​លើ​មេឃ​ ដែល​ភាគ​ច្រើនជា​ផ្លែ​ប៉ោម​តូច​ៗ​ មាន​ពណ៌​បៃ​តង​ ដែល​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

មាន​អ្នក​ឃើញ​ហេតុ​ការណ៍​ខ្លះ​បាន​ប៉ាន់​ស្មាន​ថា ផ្លែ​ប៉ោម​ទាំង​នោះ​ប្រហែល​ជា​ធ្លាក់​ពី​លើ​យន្ត​ហោះ​ដែល​ហោះ​កាត់​តាម​នោះ​ ស្រប​ពេល​ដែល​មាន​អ្នក​ខ្លះ​ថា ប្រហែលជា​ក្មេង​ៗយក​ផ្លែ​ប៉ោម​គប់​លេង (មិន​សូវ​ទំនង ព្រោះ​ពេល​យប់ ហើយ​វា​ធ្លាក់​ពី​លើ​មក​ក្រោម)។

សរុប​មក​វិញ មូល​ហេតុ​ពិត​ប្រាកដ​នៃ​ផ្លែ​ប៉ោម​ដែល​ធ្លាក់​នោះ​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ ព្រោះ​អ្វី​ៗ​សុទ្ធ​សឹង​ជា​ការ​ប៉ាន់​ស្មាន​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សារព័ត៌មាន Yahoo News បាន​សរសេរ​ថា មានកូន​ព្យុរ​តូចមួយ​បានកើត​ឡើង ដូច្នេះ​វា​ប្រហែល​ជា​បក់​យក​ផ្លែ​ប៉ោម​មក​ធ្លាក់​នៅ​ទី​នេះ​។ ការ​លើ​ក​ឡើង​នេះ​ ហាក់ដូច​ជា​ផ្ទុយ​នឹង​អ្វី​ដែល​អ្នក​នៅ​កន្លែង​កើត​ហេតុ​លើក​ឡើង ដោយ​ពួក​គេ​បាន​និយាយ​ថា ពេល​កើត​ហេតុ​នោះ​ អាកាស​ធាតុ​ស្ងប់​ស្ងាត់​ល្អ​ណាស់ គ្មាន​ខ្យល់​ខ្លាំង​នោះ​ទេ​។

ចំពោះ​មិត្ត​អ្នក​អាន​ទាំង​អស់​វិញ យល់ស្រប​តាម​ការលើកឡើងមួយ​ណា​ដែរ ឬ​មាន​គំនិត​អ្វី​ផ្សេង​ពី​នេះ?

ប្រភពៈ Khmersarika

2 responses »

  1. ផ្កាយ NoVeLs និយាយថា ៖

    កាល​ពី​មុន​ធ្លាប់​មាន​ហេតុការណ៍​ស្រដៀង​នេះ​កើត​ឡើង​ដែរ គឺ​មាន​កង្កែប មាន​ត្រី​​ធ្លាក់​ពី​លើ​មេឃ​ ពេល​ភ្លៀង​ខ្លាំង​។ ប្រទេស​សិង្ហបុរី​ក៏​ធ្លាប់​កើត​ហេតុការណ៍​នេះ​ដែរ​ តែ​មិន​ចាំ​ឆ្នាំ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s