វត្តបុទម


វត្តបុទម ត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ – ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ក្នុងទីក្រុងភ្នំពេញដែលមានដើមកំនើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក។ ឈ្មោះនាពេលបច្ចុប្បន្ននេះត្រូវហៅតាំងពីឆ្នាំ១៨៦៥មកម្ល៉េះ។ ចំពោះសំនង់នាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧។ នៅក្នុងបរិវេនវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអធិធាតុព្រះមហាក្សត្រផងដែរ។

រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បែតងនៅខ្លោងទ្វារវត្តនេះ តំណាងអោយនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណរស់នៅក្រោមដី(subterranean kingdom) និងមានយុទ្ធសិល្ប៍អាចប្រែក្រលាជាមនុស្សលោកបាន។

ព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។

វត្តបុទមមានទីតាំងស្ថិតនៅទិសពាយព្យត្រង់ផ្លូវប្រសព្វនៃវិថីសុធារស់ និងមហាវិថីព្រះសីហនុ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s