វត្តព្រះកែវមរកត


វត្តព្រះកែវមរកតត្រូវបានកសាងឡើង​តាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំ​ស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៦២។ វត្ត​នេះ​ពី​ដើម​មាន​ឈ្មោះ​ហៅថា វត្តឧបោសថរតនារាម ដោយ​មក​ពី​ព្រះមហាក្សត្រ​ទ្រង់យក​ទីកន្លែងនេះ​កាន់​ឧបោសថសីល​ជារៀង​រាល់​ថ្ងៃ។ ក្រៅពីនេះ​ក៏មាន​ព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏​បានប្រារព្ធ​ពិធីបុណ្យ​​ផ្សេងៗ​​តាម​ទំនៀមទំលាប់​ព្រះពុទ្ធសាសនា​​នៅទីនេះដែរ។

ប្រវត្តិ

នៅក្នុងវត្តនេះពុំមានព្រះសង្ឍគង់នៅទេ។ ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ គង់នៅទៅនោះ ក្នុង​ពេល​ព្រះអង្គសាងព្រះផ្នួស​រយៈពេល​មួយព្រះវស្សា (ថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះ​​ហើយ​​បាន​ជា​​មាន​ពាក្យសាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមានវត្ត ក្នុងពាក្យនោះទេ។ នៅ​ពេល​ណា​ដែល​ព្រះរាជាទ្រង់ប្រារព្វព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឍគង់ពីវត្តដទៃទៀតក្នុងរាជធានីភ្នំពេញ ដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តីជាដើម។

ទីតាំង

វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់​ជា​ថ្នាក់រៀនភាសាបាលី សំរាប់​ព្រះសង្ឍ​ដែល​គង់​នៅ​តាមវត្តក្នុងរាជធានីភ្នំពេញ និង​តាមបណ្តា​ខេត្ត​មួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញនាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។

រូបគំនូរលើជញ្ជាំងថែវនៃព្រះវិហារ

នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់​រួម​ជាមួយ​វិចិត្រករ​ខ្មែរ​ចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេ​មើល​ថែវ​គំនូរនេះ​តាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏​ចំលង​ទាំងស្រុង​ពីរឿងរាមាយណៈ​របស់​ឥណ្ឌា​ឡើយ​ពីព្រោះ​ក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើប​ដឹង​ដំណើរ​ប្រវត្តិ​រឿងខាងក្រោមវិញ។ ឬ​មួយ​ទាល់តែ​ដឹង​រឿង​បែប​រាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោល​​ស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និង​ប្រើ​ជាការទស្សន៏ទាយ​របស់ហោរា​មើល​ជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និង​រលុប​បាត់​បន្តិចម្តងៗ​ដោយ​សារ​ធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅ​ក្នុង​ឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយ​មក​ក៏​ត្រូវ​បានបញ្ចប់ ដោយ​មកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s