រូប​ភាព​ដែល​កម្រ​បាន​ឃើញមួយ​ត្រូវ​បានគេ​ថត​បាន គឺ ឥន្ធនូ​ពណ៌​ស បាន​ចេញ​នៅ​លើ​មេឃ​នៃ​តំបន់ប៉ូល​ទឹក​កក​អាកទិច​។ អ្នក​ដែល​បាន​ឃើញ​វា​ដំបូង​គេ គឺ​លោក Sam Dobson ដែល​ជា​អ្នក​រុក​រក​មួយ​នៅ​តំបន់ប៉ូល​ខាងជើង​នោះ។ នៅ​ពេល​ឃើញ​ឥន្ធនូនេះ​ដំបូង រូប​លោក​ពិត​ជា​ស្រឡាំង​កាំង​ខ្លាំង​ណាស់ ដោយ​សារ​តែ​វា​ជា​ឥន្ធ​នូ​ពណ៌​សសុទ្ធ​ មិនមែនច្រើន​ពណ៌​ដូច​អ្វី​ដែល​អ្នកធ្លាប់​ឃើញ​នោះ​ទេ​។ ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​ដល់​កក​ដល់​ដោយ ក៏​លោកបាន​ប្រញ៉ាប់​ទាញ​កាមេរ៉ា​យក​មក​ថត​ទុក ព្រោះ​មិន​ងាយ​អ្នក​ណា​បាន​ឃើញ​​វា​នោះ​ទេ​ ឬ​ក៏​អាច​ហៅ​បាន​ថា ជា​រូប​ភាព​តែ​មួយ​គត់​លើ​លោក​នៃ​ឥន្ធ​នូ​ពណ៌​ស​បែប​នេះ​។ បុរស​វ័យ​ ៥១ឆ្នាំ​ ដែល​មក​ពី​រូស្ស៊ីនេះ បាន​និយាយ​ថា រូប​ភាព​នេះ គឺ​គាត់​ថត​នៅ​ពាក់​កណ្ដាល​យប់​ទៅហើយ តែ​ដោយ​សារ​តែ​នៅ​តំបន់​ប៉ូល​ គឺ​លោក​អ្នក​អាច​មើល​ឃើញ​ពន្លឺ​ដូច​ពេល​ថ្ងៃ​ដូច្នេះ​ដែរ​។ នៅ​ពេល​មើល​ដំបូង គាត់​ស្មាន​ថា​ជា​ពពក​នោះ​ទេ តែ​ដល់​ពេល​សម្លឹង​យូរ​ទៅ​ ទើប​ដឹង​ថា​ជា​ឥន្ធនូ​ពណ៌​ស​​យ៉ាង​ច្បាស់​ទៅ​វិញ​។ បុរស​រូប​នេះ​ បាន​ពិពណ៌​នា​ទៀត​ថា រូប​លោក និង​ក្រុម​របស់​លោក​បាន​មើល​ឃើញ​យ៉ាង​ជិត​ច្បាស់​ជាង​ក្នុង​រូប​ថត​នេះ​ទៀត​ ដោយ​សារ​តែ​ពួក​លោក​បាន​ដើរ​ឡើង​លើ​ទឹកកក​ដែលកំពុង​អណ្ដែត​ដើម្បី​ទៅ​ឲ្យ​កាន់​តែ​គៀក​។ រួប​ភាព​នេះ​ បាន​បង្ហាញ​ពី​អច្ឆរិយៈ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ ក្នុង​ចំណោម​អច្ឆរិយៈធម្មជាតិ​ដទៃ​ទៀត​ ដែលមនុស្ស​មិន​ធ្លាប់​បាន​ឃើញ​។ ប្រិយមិត្ត​សាក​មើល​រូប​ភាព​នេះ​ទៅ​មើល ថា​តើ​វា​ជា​ឥន្ធនូ​ពណ៌​ ឬ​ក៏​ជា​ពពក​រាង​ដូច​ឥន្ធនូ? ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s