ក្រុមសន្ដិសុខ​នៃ​សួន​កំសាន្ដ Opoczno នៃ​ប្រទេស​ប៉ូឡូញ​ បាន​ដេញ​អ្នក​ទេសចរ​ពីរ​រូប​ចេញ​ពី​សួន​កំសាន្ដ​នេះ ​កាល​ពី​ថ្ងៃ​ដើម​សប្ដាហ៍​កន្លង​ទៅ​ ដោយ​សារតែ​ពួក​គេ​ត្រូវ​បាន​គេ​ថត​បាន ​នៅ​ពេល​កំពុង​រួម​ភេទ​លើ​ក្ដារំអិល​ចុះ​ទឹក​។

កាមេរ៉ា​ដែល​ដាក់​កន្លែង​កំសាន្ដ​ Opoczno​​ បាន​ចាប់​បាន​នូវ​ហេតុ​ការណ៍​មិនគួរ​ឲ្យ​កើត​ឡើងនេះ​ យ៉ាង​ជាក់​ច្បាស់ ដែល​មិន​ឲ្យ​អាច​ឲ្យ​ពួក​គេ​ទាំង​ពីរ​ប្រកែក​បាន​ឡើយ​។

តាម​រយៈកាមេរ៉ា​ដដែល​នេះ អាច​ឲ្យ​ក្រុម​បុគ្គលិក​ប្រចាំ​សួន​ទឹក​ ​ឃើញ​នូវ​គូស្នេហ៍ដាច់​ដាប​​មួយគូ​នេះ ប្រតិបត្តការ​សិច​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ក្ដារំអិល ខណៈ​ដែល​ក្ដា​រំអិល​នោះ​ ស្ងាត់​អត់​មាន​អ្នក​ផ្សេង​លេង​។

សារព័ត៌មាន Metro បាន​សរសេរ​ថា ដំបូង​ឡើយ​ពួក​គេ​ទាំង​ពីរ​គ្រាន់​តែ​សារ​សង​ស្នេហា​គ្នា​ធម្មតា​ប៉ុណ្ណោះ ប៉ុន្ដែ​បន្តិ​ចក្រោយ​មក​ តួស្រី​ និង​តួ​ប្រុស​ដែល​កំពុង​អង្គុយ​បែរ​មុខ​ដាក់​គ្នានោះ បាន​ចាប់​ផ្ដើមប្រឡោម​ស្នេហ៍​ហួស​ព្រំដែន ដែល​ការ​ធ្វើនេះ គឺ​ផ្ទុយ​ពី​ច្បាប់​របស់​សួន​ទឹក​មួយ​នេះ​។

ដោយ​សារ​តែ​បែប​នេះ​ហើយ​ ក្រុម​បុគ្គលិក​ប្រចាំ​សួន​ទឹក​នេះ បាន​បញ្ជា​ឲ្យស​ន្ដិសុខ​ នាំ​ខ្លួន​ពួក​គេ​ទាំង​ពីរ​ ពី​កន្លែង​ដែល​ពួក​គេ​រួម​ភេទ​ ទៅ​កាន់​ច្រក​ទ្វា​ចេញ​តែ​ម្ដង​ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ពួក​គេ​ទៅ​កាន់​កន្លែង​ប្ដូរ​សម្លៀក​បំពាក់​នោះទេ​។

សារព័ត៌មាន​ The Sun ក៏​ត្រូវ​បាន​ក្រុម​សន្ដិសុខ​ប្រាប់​ដែរ​ថា ពួក​គេ​ទាំង​ពីរ​នេះ​បាន​សើយ​សុខ​ជាមួយគ្នា​បាន​៥នាទី​ ទម្រាំ​មាន​អ្នក​ចាប់​អារម្មណ៍​មើល​កាមេរ៉ា​ដែល​ដាក់​សម្រាប់​មើល​សុវត្ថិ​ភាព​នោះ​។

រូប​ថត​នៃ​អ្នក​ទេសចរ​ពីរ​រូប​នេះ​ កំពុង​តែ​ល្បី​​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប ដោយ​សារ​តែការ​ចែក​ចាយ​ត​គ្នា ដែល​នេះ​គឺ​ជា​ការ​អាម៉ាស់មុខ​យ៉ាង​ខ្លាំង​។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s