សត្វ​ស្វា​ធំវ័យ​ចំណាស់​​មួយ​ក្បាល​ដែលល្បី​នៅ​ទូទាំង​ពិភព​លោក​ ដោយ​សារ​តែ​ទម្លាប់​ជក់​បារី​របស់​វា​នោះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ស្លាប់​ហើយ​នៅ​សហរដ្ឋ​អាមេរិក​។ ស្វា​ធំ​នេះ​ គឺ​ជា​ស្វា​ដែល​ញៀន​បារី និង​មាន​ទម្លាប់​ប្រើ​ភាសា​កាយ​វិការ​ដើម្បី​អង្វរ​លន់​តួ​មនុស្ស​ដើម្បី​សុំ​ស្ករគ្រាប់ និង​បារី​។​ ជីវិត​ចុង​ក្រោយ​របស់​វា គឺ​នៅ​ក្នុង​សួន​សត្វ​មួយ​កន្លែង​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាមេរិក​។ អ្នក​ស្រី​ Martine Colette មក​ពី​ក្រុម​ការពារ​សត្វ​ព្រៃ បាន​និយាយ​ថា ស្វា​ឈ្មោះ ប៊ូអ៊ី (Booie) ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​បេះ​ដូង​មុន​ពេល​ពេល​ដែល​វា​ដាច់​ខ្យល់​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ក្នុង​អាយុ ៤៤ឆ្នាំ​។ ស្វា​ធំ​នេះ​បាន​មក​រស់​នៅ​ក្នុង​សួន​សត្វ​នៅ​ជិត​ឡូស អ៊ែន​ជើលែស​ តាំង​តែ​ពី​ឆ្នាំ​១៩៩៥ មក​ម្លេះ​ ក្រោយ​ពី​វា​បាន​ចូល​និវត្ត​ពី​ក្នុង​មន្ទីរ​ពិសោធន៍​។ អ្នក​ស្រី​ Colette បាន​បន្ត​ទៀត​ថា គាត់ប្រឹង​ប្រែង​ធ្វើ​ឲ្យ Booie ឈប់​ជក់​បារី​ដែរ ប៉ុន្ដែ​មិន​អាច​ ហើយ​ការ​ធ្វើ​ឲ្យ​វា​ឈប់​ស៊ី​ស្ករ​គ្រាប់​គឺ​កាន់​តែ​មិន​អាច​ទៅ​ទៀត​។ ការ​ស្លាប់​របស់ Booie នា​ពេល​នេះ គឺជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សួន​សត្វ​នេះ ដោយ​សារ​តែ​វា​គឺ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ផ្ដល់​មូល​និធិ​យ៉ាង​ច្រើន​។ អ្នក​ស្រី​ Colette បាន​បញ្ជាក់​ថា ស្វា​ប៊ូអ៊ី​នេះ គឺ​មាន​ប្រិយ​មិត្ត​នៅ​ទូទាំង​ពិភព​លោក​ ដោយ​សារ​តែ​វា​ធ្លាប់​ចូល​តាម​ទូរទស្សន៍ និង​សារព័ត៌មាន​ជា​ច្រើន​។

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s