បណ្ដាញ ​សង្គម​មួយ​ដែលមាន​ឈ្មោះ​ថា Badoo ដែល​ផ្ដោត​សំខាន់​សម្រាប់​សិច​នោះ បាន​ទាក់​ទាញ​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​បាន​ជាង ១៣០​លាននាក់ហើយ ដែល​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​បណ្ដាញ​សង្គម​ធំ​លំដាប់​ទី​បួន​ក្នុង​លោក​។

ក្រុម​អ្នក​បង្កើត​ប​ណ្ដាញ​សង្គម​នេះ បាន​ពិពណ៌នាក្នុងន័យ​អួត​ក្អេង​ក្អាង​ថា Badoo គឺ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​សម្រាប់​ជួប​មនុស្ស​ថ្មី​នៅ​លើ​លោក​។ ក្រុម​នេះ​ក៏​បាន​ប្រៀប​ធៀប​ថា Badoo គឺ​ដូច​ Facebook ដែរ តែ​ខុស​ត្រង់​ថា Badoo គឺ​សម្រាប់​សិច (sex)។

ការ​ស្ទង់​មតិ​មួ​យ​នៅ​ចក្រភព​អង់​គ្លេស​ដែល​ធ្វើ​ឡើង​ចំពោះ​អ្នក​ប្រើ​ ប្រាស់​បណ្ដាញ​សង្គម​នេះ​ចំនួន ៨៥០០០នាក់ បាន​បង្ហាញ​ថា ៣០ភាគ​រយ​នៃ​ពួក​គេ​បានស្វែង​​រក​ដៃ​គួ​រួម​ភេទ​តាម​រយៈបណ្ដាញ​សង្គមមួយ​នេះ ​។

 

ដោយ​សារ​តែ​មាន​ការ​ទាក់​ទង​រឿង​ផ្លូវ​ភេទ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​មាន​សមាជិក​ថ្មី​ៗ​ ១២៥០០០នាក់ បាន​ចុះ​ឈ្មោះ​ថ្មី​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ មាន​អ្នក​ប្រើ​ប្រាស់​៥១លាន​នាក់ បាន​រីក​រាយ​នឹង​សេវា​បណ្ដាញ​សង្គម​នេះ​ជា​រៀង​រាល់​ខែ​។

បើ​គិត​មក​ទល់​បច្ចុប្បន្ន​នេះ Badoo បាន​ក្លាយ​ជា​វែប​សាយ​មាន​ប្រជា​ប្រិយភាព​ច្រើន​ជាង​គេ​លំដាប់​ថ្នាក់​ទី ៦៥​នៅ​ក្នុង​ពិភព​លោក​។

លើ​ស​ពី​នេះ​ទៅ​ទៀត Badoo មាន​ជម្រើសភាសា​សម្រាប់​ជ្រើស​រើស​ចំនួន ៣០ភាសា​ (អត់​មាន​ភាសា​ខ្មែរ​យើង​ទេ) នៅ​ទូទាំង​ ១៨០ប្រទេស​ក្នុង​ពិភព​លោក​។

អ្នក​ប្រើ​ប្រាស់​ ដំបូង​ត្រូវ​បង្កើត​ profile មួយ ដោយ​បញ្ជាក់​ថា ចាប់​អារម្មណ៍​លើ​ស្រ្ដី​ ឬ​បុរស បន្ទាប់​មក​ពួក​គេ​អាច​ ឆ្លើយ​ឆ្លង​គ្នា​តាម​រយៈ​ chat ហើយ​ជ្រើ​ស​រើស​ថា​ត្រូវ​ជួប​គ្នា​ ឬ​អត់​។

ដូច​ដែល​បញ្ជាក់​ខាង​លើ​រួច​មកហើយថា Badoo គឺ​សម្រាប់​សិច ដូច្នេះ​ មិនមាន​ហ្គេម​កំសាន្ដ​ដូច​ជា Farmville ឬ Cityville អ្វី​នោះ​ទេ ចំណែក​ឯ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​គ្មាន​ដែរ​។ ទីស្នាក់​ការ​របស់​ក្រុមហ៊ុន​នេះ គឺ​នៅ​ទីក្រុង​ឡុង​ដ៍​ ចក្រភព​អង់គ្លេស​ ហើយ​កាន់​កាប់​ដោយ​លោក Andrew Andreev អាយុ ៣៧ឆ្នាំ ជា​ជន​ជាតិ​រូស្ស៊ី​។

សូម​បញ្ជាក់​ប្រាប់​ប្រិយមិត្ត​ផង​ដែរ នេះ​គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​ទាក់​ទង​នឹង​បណ្ដាញ​សង្គ​ម​ធំ​លំដាប់​ទី​បួន​ លើ​លោក​ប៉ុណ្ណោះ ដែល​ការ​ចុះ​ផ្សាយ​នេះ គឺ​មិន​មែន​ជម្រុញ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​ក្នុង​បណ្ដាញ​សង្គម​សិច​នេះ​ទេ​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

2 responses »

  1. monyrinataro និយាយថា ៖

    ការ​ស្ទង់​មតិ​មួ​យ​នៅ​ចក្រភព​អង់​គ្លេស​ដែល​ធ្វើ​ឡើង​ចំពោះ​អ្នក​ប្រើ​!
    អង់គ្លេសនាំមុខរហូត.. ង៉ោងទាំងចក្រភពទៀត o.O”
    website ហ្នឹង មិនដឹងជាធ្វើឲ្យខូចកុមារៗប៉ុន្មាននាក់ទៅហើយទេ សិច (sex) ហើយ នៅមានបណ្ដាញសង្គមជាចំហរទៀត! ទ្រាំមិនបាន នាំកុមារចូលទៅលេងដែរឡូវហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s