ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​ប្រកាស​ឲ្យ​ដឹង​កាល​ពីពេល​​មុន​​​នេះ​ថា​ មេដឹក​នាំ​​របស់​ខ្លួន​ គឺ​លោក គីម ជុង​អ៊ីល (Kim Jong-il) បាន​ទទួល​មរណៈ​ភាព​ហើយ​។

ស្ថិត​ក្រោម​ដំណក់ទឹក​ភ្នែក​ហូរ​ចុះ​កាត់​ផែន​ថ្ពាល់​ គួប​ផ្សំ​នឹង​ការ​ស្លៀក​ពាក់​ខ្មៅ​ ពិធី​ករ​ប្រចាំ​ទូរទស្សន៍​ជាតិបាន​ធ្វើ​ការ​​ប្រកាស​ពី​ដំណឹង​ក្រៀម​ក្រំ​នេះ ដោយ​បាន​បញ្ជាក់​ថា លោក Kim Jong-il បាន​ស្លាប់​តាំង​តែ​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ដំណើរ​លើ​រថភ្លើង។

ពិធី​ករ​ដដែល​នេះ​បាន​និយាយថា មេដឹក​នាំ​អាយុ ៦៩ឆ្នាំ​របស់​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​ស្លាប់​ដោយ​សារ​ ជំងឺ​ដ៏​រ៉ាំ​រ៉ៃ​របស់​គាត់ ក្នុង​ដំណើរ​ទៅ​កាន់​មូល​ដ្ឋាន​ ឬ​ហៅ​ថា field guidance។

យោង​តាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា លោក គីម ជុង​អ៊ីល បាន​ទទួល​រង​ជំងឺ​ស្រ្ដូក​តាំង​តែ​ពី​ឆ្នាំ ២០០៨​មក​ម្លេះ ប៉ុន្ដែ​បាន​ជា​សះ​ស្បើយ​នា​ពេល​ក្រោយ​មក​។ រយៈ​កាល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញថា កូរ៉េ​ខាង​ជើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរ​ការ​ផ្ទេ​អំណាច​ទៅ​ដល់​កូន​ប្រុស​របស់​លោក គីម ជុង​អ៊ីល គឺ​លោក គីម ជុង​អ៊ុន (Kim Jong-un) ក្នុង​វ័យ​ជិត​៣០ឆ្នាំ​។

About rckbook

I'm a person who like reading books in free time.

4 responses »

  1. វិចិត្រ និយាយថា ៖

    គីម ជុង​អ៊ីល ប្រហែល​មិន​មែន​ជា​ប្រធានាធិបតី​ នោះ​ទេ !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s