ការអនុញ្ញាតិអោយ​មនុស្ស​ខ្ទើយ​រៀប​ការ​នឹងគ្នា​ធ្វើអោយពួក​គេមាន​សុខភាព​ល្អ


តាម​រយះគេហទំព័រ​ BBC បាន​អោយ​ដឹងថាតាម​ការ​សិក្សា​របស់អ្នកស្រាវជ្រាវ​អាមេរិចកាំង​​បានរកឃើញថា ការ​អនុញ្ញាតិ​អោយ​មនុស្ស​ភេទ​ដូចគ្នា​បាន​រៀប​ការ​ នឹងធ្វើអោយ​សុខភាព​របស់ពួកគេ​កាន់​តែប្រសើរជាង​មុន។

របាយការណ៍បាន​អោយ​ដឹងថា​អ្នកដែលចូលទៅ​ពិនិត្យសុខភាព​នៅ​ក្នុងគ្លីនិក​ មានការ​ធ្លាក់ចុះ​បន្ទាប់ពី​ការ​អនុញ្ញាតិអោយ​មនុស្សភេទដូច​គ្នា​បាន​ត្រូវ​ គេអនុញ្ញាតិ​នៅរដ្ឋ Massachusetts ។នេះ​បង្ហាញអោយឃើញថា​ពួកគេ​ស្ថិតនៅ​ក្នុង​ទំនាក់ទំនង​មួយយ៉ាង​ល្អដែលនេះ​ ក៏បាន​បង្ហាញថា​ពួកគេ​មាន​សេចក្តីសុខ និង​សុខភាព​ល្អជាងការពីមុន​។

គួរ​បញ្ញាក់អោយ​ដឹង​ផងដែរថា ​ការអនុញ្ញាតិអោយ​មនុស្សភេទដូច​គ្នា​អាចរៀប​ការ​បាន​មាន​ នៅ៦រដ្ឋរបស់សហរដ្ឋអាមេរិច​ ហើយ​រដ្ឋ Massachusetts ជា​រដ្ឋដែល​បានអនុញ្ញាតិ​មុន​គេ​នៅឆ្នាំ ២០០៣ ។

អ្នកស្រាវជ្រាវដែល​មកពី​ Columbia University Mailman School of Public Health បានធ្វើការ​អង្កេតទៅ​លើ​សុខភាព​របស់​បុរសខ្ទើយ​ដែល​បាន​ចុះឈ្មោះ​នៅ​ក្នុង​ គ្លី​និកចំនួន ១,២១១នាក់ សំរាប់រយះពេល១២ខែ​នៃការ​ផ្លាស់ប្តូរ​ និង​១២ខែ​ទៅមុខ​ ។ ហើយ​តាម​ការ​សង្កេតនោះ​គេ​បានរកឃើញថា​ការ​ចូល​មកពិនិត្យ​សុខភាព​បាន​ មានការធ្លាក់ចុះចំនួន ១៣ភាគរយ ដែល​សរ​បង្ហាញអោយឃើញថា​សុខភាព​របស់ពួកគេ​បាន​ល្អជាងមុន​បន្ទាប់ពី​ ច្បាប់អាពាហ៍ពិពាហ៍​មនុស្សភេទដូចគ្នា​ត្រូវ​បានគេអនុញ្ញាតិ ។

បញ្ហា​សុខភាព​របស់ពួកគេ​ដែលធ្លាប់មានដូចជា ការ​ឡើង​សម្ពាធឈាម ការស្មុគស្មាញ និង​ជំងឺផ្សេងទៀត​មាន​ការធ្លាក់ចុះ ។​អ្វីដែល​ជា​ការសោក​ស្តាយ​នោះគឺ​របាយ​ការណ៍នេះ​មិន​បាន​ស្រាវជ្រាវទៅ​លើ​ ស្រីខ្ទើយ​នោះទេគឺសិក្សាតែ​ទៅ​លើ​បុរសខ្ទើយ​បុណ្ណោះ ។

ប្រភព៖ Khmersarika

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s