ស្រ្ដី​ជន​ជាតិ​ប្រេស៊ីល ដែល​មាន​ឈ្មោះ​ថា Maria de Nazare បាន​ផ្ដល់​កំណើត​ដល់​ទារក​​ក្បាល​ពីរ​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប្រេស៊ីល​។ ដោយ​សារ​តែ​ទារក​នេះមាន​ក្បាល​ដល់​ទៅ​ពីរ ដូច្នេះ​ក្រុម​គ្រួពេទ្យ​មិន​អាច​បង្កើត​តាម​វិធី​ធម្មជាតិ​បាននោះ​ទេ ពោល​គឺ​ត្រូវ​ប្រើ​វិធី​វះ​កាត់​ដើម្បី​សម្រាល។

ការ​កើត​មកប្លែក​​ខុស​ពី​គេ និង​ចាំ​ពេល​រដូវ​កាល​បុណ្យ​គ្រីស្ដ​ម៉ាស់​ផង​នោះ បាន​ធ្វើ​ឲ្យ​ទារក​តែ​ម្នាក់​តែ​មាន​ក្បាល​ពីរ​នេះ ត្រូវ​បាន​គេ​ផ្ដល់​ឈ្មោះ​ពីរ​​តាម​សាសនា​គ្រឹស្ដ​ គឺ​ឈ្មោះ Emanoel និង Jesus។

នេះ​គឺ​ជា​រឿង​ចម្លែក​បំផុត​ដែល​កម្រ​នឹង​មាន​ណាស់ ដោយ​សារ​តែ​ទារក​នេះ​មាន​ខ្លួន​តែមួយ មិន​ដូច​អ្វី​ដែល​ធ្លាប់​កើត​មានកន្លង​មក​គឺ​ខ្លួន​ពីរ​ជាប់​គ្នា​។ ក្រោយ​ពី​ប្រសូត​បាន​កូន​ចម្លែក​បែប​នេះ ស្រ្ដី​ជា​ម្ដាយ​ដែល​មាន​វ័យ​ ២៥ឆ្នាំ​ បាន​ប្រាប់​ថា គាត់​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​កន្លង​មក​ថា នឹង​មាន​កូន​ភ្លោះ មិនមែន​កូន​ក្បាល​ពីរ​នោះ​ទេ​​។

នៅ​ពេល​កើត​មក ក្រុម​គ្រួពេទ្យ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឃើញ​ថា ទារក​នេះ​មាន​ខួរ​ក្បាល​ពីរ ឆ្អឹង​ខ្នង​ពីរ ប៉ុន្ដែ​មាន​បេះ​ដូង​តែមួយ ថ្លើមតែ​​មួយ សួត​តែមួយ​ និង​ឆ្អឹង​ត្រកៀក​តែ​មួយ​។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ សម្រាប់​ប្រទេស​ប្រេស៊ីល ដែល​មាន​ទារក​ក្បាល​ពីរ​កើត​ឡើង​ប្រចាំ​ឆ្នាំ​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ទារក​ក្បាល​ពីរ​ដែល​កើត​លើក​ទីមួយ​នោះ បាន​ស្លាប់​ទៅ​វិញ​នៅ​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ ដោយ​សារ​ក្បាល​មួយ​ក្នុង​ចំណោម​ក្បាល​ទាំង​ពីរ​ខ្វះ​ខ្យល់​អុក​ស៊ីសែន​។

សង្ឃឹម​ថា​ទារក​ក្បាល​ពីរ​ថ្មី​នេះ នឹងមិនមានវាសនា​ដូច​ទារក​ក្បាល​ពីរ​លើក​មុន​ទៅ​ចុះ ពោល​គឺ​អាច​​មាន​ជីវិត​រស់​នៅ​រហូត​ដល់​ធំ​ដឹង​ក្ដី​!

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s