ឆ្នាំ​នេះ​អង្គការ​ Nasa តាម​រយៈ​ Kepler Space Telescope បាន​រកឃើញ​ភព ៧០០ និងភព​រាប់​ពាន់​ទៀត​ដែល​នឹង​ត្រូវ​ស្វែងរក​បន្ត ។ គ្រាន់​តែ​ខែ​នេះ​ Kepler បានរកឃើញ​ភព​ពី​រផ្សេងទៀត​ដែល​មាន​សណ្ឋាន​ដូច​ផែនដី​យើង មានឈ្មោះថា Kepler-20e និង Kepler-20f ។
នៅក្នុងនោះ​ដែរ Kepler-20f ត្រូវ​បានអ្នកវិទ្យាសាស្ដ្រសរសើរថា ជាការរក​ឃើញដ៏សំខាន់និង​ត្រូវបាន​ប្រៀប​​ដូចជា​បងប្អូន​ភ្លោះរបស់ផែនដី ព្រោះថា Kepler-20f មាន​ទំហំដូចទៅនឹងភព​ផែនដីរបស់​យើង ហើយវា​ក៏វិលជុំវិញផ្កាយមួ​យដូចនឹងព្រះអាទិត្យរបស់យើងដែរ។

នេះ​គ្រាន់​តែ​ជា​ការ​រកឃើញ​ភពខ្លះ​ក្នុង​ចំណោមភព​ជា​ច្រើន​នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ ហើយ​យើង​ប្រហែលជាអាចស្វែងរកឃើញភពដែល​មាន​ទឹក​ ហើយអាចអោយ​មនុស្ស​យើង​រស់​នៅ​បាន ។

ភពជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​បង្ហាញដោយ Kepler នៅឆ្នាំ​ក្រោយ​ដែលជា​ឆ្នាំ​ដែល​យើង​សង្ឍឹមថា​យើងអាច​ស្វែងរកឃើញភព​ដែល​អាច​អោយ​មនុស្ស​អាច​រស់​នៅ​បាន ។

តាម​ប្រសាសន៍របស់​លោក Natalie Batalha ដែល​ជា​អនុប្រធាន​នៃ​ក្រុមហ​អ្នកវិទ្យាសាស្រ្ត Kepler នៅ Nasa’s Ames Research Center ក្នុង​​ Moffett Field រដ្ឋ​Calif បានអោយ​ដឹងថា​លោក​ទាយថា​នៅឆ្នាំ​ក្រោយ​យើងនឹង​ឃើញភព​ថ្មីជា​ច្រើនទៀត​ ហើយភព​ខ្លះ​នឹង​មាន​ទំហំដូចផែនដី​យើង និង​ជាភព​ដែល​អាច​អោយ​មនុស្ស​រស់​នៅ​បាន ។

តើ​ប្រិយមិត្តរបស់​rckbookជឿថា​នៅឆ្នាំក្រោយ​នេះ​អ្នកវិទ្យា​សាស្រ្តអាចរកឃើញភពដែល​មានទឹក​ ហើយអាចអោយ​មនុស្សរស់នៅ​បានដែររឺទេ ?

ប្រភព៖ Khmersarika

Advertisements

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s