ហ.ម​កំពុង​​សិក្សាផ្នែក​ជួសជុល​ម៉ាស៊ីន​ត្រជាក់និងទូទឹកកក​នៅ​​ហាង​​​មួយ​នៅ​រាជធានី​ភ្នំពេញ​។ពី​ដំបូង​ហ.ម​បដិសេធ​មិន​ប្រាប់ Sabayពី​រឿង​នេះ​ទេ តែ​នៅ​ពេល​ជជែក​ជា​មួយ​បាន​មួយ​ស្របក់​គេ​ព្រម​និយាយ។ ” ខ្ញុំ​អត់​ទៅ​បន​ស្រី​ទេ តែ​ខ្ញុំ​គេង​ជាមួយ​សង្សារ​”ហ.ម​និយាយ។

ដូច​យុវជន​ជា​ច្រើន​ដែរ​ហ.ម​មាន​​សង្សារ​តាំងពី​អាយុ១៦ឆ្នាំ។ “ចេះ​ស្រលាញ់​ស្រី​តាំង​ពី​ នៅ​ក្មេង! ដំបូង ​លួច​ស្រលាញ់​អ្នកគ្រូ!ក្រោយ​ម៉ោ​​លួច​ស្រលាញ់​អ្នក​លក់​ទឹក​ហូប​នៅ​សាលា ហើយ​ស្រីៗ​ក្នុង​ថ្នាក់​ខ្ញុំ!តែ​ដល់​អាយុ​២២​ឆ្នាំ​បាន​ខ្ញុំ​គេង​ជា​មួយ​ស្រី “ហ.ម​និយាយ។

ហ.ម​បាន​រួមភេទ​ជា​មួយ​នារី​ជា​ច្រើន​ ក្នុង​ចំណោម​សង្សារ​របស់ គេ។គេ​និយាយ​ថា​វា​ជា​រឿង​ប្រក្រតី​របស់​យុវជន​។”យើង​ស្រលាញ់​គ្នា តែង​តែ​ចង់​គេង​ជាមួយគ្នា ពិសេស​ពេល​ពីរនាក់ឡើងទៅ ភាគ​​ច្រើន​​ខ្ញុំ​​ជា​អ្នក​លួង​គេ!ខាង​ស្រី​ខ្លះ​អត់​ព្រម​ខ្លះ ក៏​ព្រម​ភាគ​ច្រើន​ពួក​គេ​អត់ ដែល​ទេ​ពី​មុន​ម៉ោ!ខ្លះ​ប្រកែក​បាន​ពីរ​បី ដង​តែ​ក្រោយ​មក​ព្រម​ដដែល”។

នៅ​ពេលSabayសួរ​ថា​ហ.ម​គិត​យ៉ាងណា​បើ​គេ​និយាយ ថា​នោះ​ជា​សកម្មភាព​ព្រាន​នារី?គេ​ឆ្លើយ​វិញ​ថា កាល​ពី​មុន​គេ​គិត​យ៉ាង​ម៉េច​ក៏​ខ្ញុំ​ធម្មតា។”កាល​ហ្នឹង​យើង​នៅ​ក្មេង!ពេល​សប្បាយ​​គិត​ថា​វា​ធម្មតា​សម្រាប់​ប្រុសៗ​​​តែ​​ម៉ោ​​ ឥឡូវ​ចេះ​តែ​គិត​វែងឆ្ងាយ​ស្ដាយ​ក្រោយ​អាណិត​គេ​ដែរ​តែ​ធ្វើ ម៉េច?ខ្លះ​គេ​ការ​អស់​ហើយ!ខ្លះ​គេ​មាន​សង្សារ​ថ្មី​ ទៀត!ពី​មុន​យើង ​នៅ​ក្មេង វា​ឈាម​រាវ​ដូច​គ្នា​ណា៎​បង”។

ហ.មនឹង​រៀបការ​នៅ​ខែ​មិថុនា​នេះ។”ខ្ញុំ​​ការ​​ថ្ងៃ​​១៨​នៅ​ហាង​ពិភព​ថ្មី !បងSabayទៅ​កុំ​ខាន​ណា៎ !​” ជា​​​មួយ​​​នឹង​​ស្នាម​ ​ញញឹម​​ហ.ម​​​​ ក៏​​មិន​​ច្បាស់​​​ដែរ​​​ថា អនាគត​​​ភរិយា​​​ខ្លួន​​​ធ្លាប់​​​មាន​​​ប្រវត្តិ​​​​​ដូច​ ​នារី​​​ដែល​​ខ្លួន​ធ្លាប់​ស្រលាញ់​ដែរ​រឺ​យ៉ាងណា​ទេ​តែ​គេ​អះអាង​ប្រាប់ Sabayថា”ខ្ញុំ​អត់​គិត​ពី​អតីតកាល​ ទេ​បង!បើ​និយាយ ​​រឿង​​ហ្នឹង​​ខ្ញុំ​​អាក្រក់​ជាងគេ​ទៀត! អញ្ចឹង​ខ្ញុំ​មិន​គិត​អី​​​ទាំងអស់​​អោយ តែ​ឥឡូវ​នាង​ស្មោះត្រង់​ជាមួយ​យើង!”

ហ.ម​បាន​ផ្តែ​ផ្តាំ​​ដល់​ យុវវ័យ​ដទៃ​ទៀត​ថា” កុំ​គិត​ថា​ត្រូវ​តែ​មាន​សង្សារ​ច្រើន​ទាន់​ពេល​នៅ​ក្មេង!ពី​មុន​ខ្ញុំ​យល់​ខុស !ខ្ញុំ​បំផ្លាញ​ស្រីៗ​មួយ​ ចំនួន !ខ្លះ​គេ ​មាន​គ្រួសារ​អស់​ហើយ!បើ​ប្ដី​គេ​ចេះ​ស្រលាញ់​នឹង​យល់​ពី​គេ​មានអី​ទេ​តែ​បើ​គ្នា ​មាន​អនាគត​មិន​ល្អ​យើង​នឹង​មាន​វិប្បដិសារី”។

សំរង់​មតិ​មួយ​របស់YFPCបង្ហាញថា យុវវ័យ​៨១% ក្នុង​ចំណោម​អ្នក​ដែល​គេ​បាន​ជួប​សាកសួរ​កាល​ពី​ឆ្នាំ២០០៩ ​សារភាព​ថា​គេ​ធ្លាប់​រួមភេទ។លោក​ ហួន​ ហាក់ ប្រធាន​សមាគមYou For Positive Changeប្រាប់Sabayតាម​ទូរស័ព្ទ ថា”នេះ​គ្រាន់​តែ​ជា​ចម្លើយ​ សារភាព ទេ​​ឯ​​ចំនួន​​ពិត​​អាច​​​កើន​លើស​​ពី​នេះ!​ពិសេស​ក្នុង​ចំណោម​ពួក​គេ​មាន​តែ​៤៩%ប៉ុណ្ណោះ​ដែល​បាន​ប្រើ​ស្រោម​អនាម័យ!”។

សំរង់​មតិ​នេះ​បាន​ធ្វើ​លើ​យុវជន​ទំាងពីរ​ភេទ​៣២៧​នាក់​លើ​៨​ខេត្ត​ក្រុង​គឺ​ក្រុង​ភ្នំពេញ កំពត សៀមរាប​បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ស្វាយរៀង បាត់ដំបង និង​កណ្ដាល។

អ្នក​​មាន​​យោបល់​​អី្វ​​ជុំវិញ​​ប្រធាន​​បទ​​នេះ​​ដែរ​​ទេ​?

ប្រភព៖ Sabay

About rckbook

I'm a person who like reading books in free time.

15 responses »

  1. kaka និយាយថា ៖

    សាហាវ​ណាស់!

  2. monyrinataro និយាយថា ៖

    សប្បាយចឹងហើយ នៅមិនកើតអេដស៏ទៀត! យ៉ាហ៊ី! តែឯងសោះ ឲ្យស្រីៗ១៦នាក់ខូចខ្លួន! ដូចពេកហ្អាយ…

  3. monyrinataro និយាយថា ៖

    បុរសពិតត្រូវចេះឆីចេះជូតមាត់ ហើយលាងឲ្យស្អាតចឹងមែនទេ? ខ្ញុំមិនធ្វើតាមប្រុសខាងលើទេ ព្រោះវាមិនសាកសមនឹងធ្វើតាម!
    បើ rckbook ចង់ធ្វើតាម រឺចង់បំបែកឯកត្តកម្ម​ ឆីស្រីលើសបុរសខាងលើនោះ តាមតែចិត្ត!

  4. ​សំ សំ និយាយថា ៖

    ​បុរសពីត មិនធ្វើ អញ្ចឹងទេ ?

  5. rannseyla និយាយថា ៖

    តើត្រូវរៀនយ៉ាងណាឲ្យពូកែ​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s