ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ដោយ​សារ​លោក​យាយ​អាយុ​៧៦ឆ្នាំ​ម្នាក់​បាន​ទៅ​ពិនិត្យសុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​លោក​យាយ​ស្រក​គីឡូ​លឿន និង​រាគមិន​ឈប់​ឈរ​។

ក្រុម​វេជ្ជ​បណ្ឌិត​បាន​ធ្វើ​ការស្គែ​ន​មើល​នៅ​ក្នុង​ក្រពះ​របស់​លោក​យាយ​រូប​នោះ ហើយ​លទ្ធផល​បាន​បង្ហាញ​យ៉ាង​មិន​គួរ​ឲ្យ​ជឿ​ថា មាន​ប៊ិច​មួយ​ដើម​កំពុង​ស្ថិត​នៅ​ក្នុង​ក្រពះ​។

នៅ​ពេល​ត្រូវ​បាន​គេ​សាក​សួរ​អំពី​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​ប៊ិច​ចូល​ក្នុង​ក្រពះ​នោះ លោក​យាយ​បាន​រំលឹក​ដល់​អតីត​កាល​របស់​គាត់​ថា កាល​ពី​២៥ឆ្នាំ​មុន​ លោក​យាយ​បាន​យក​ប៊ិច​មួយ​ដើមមក​គោះ​លើ​ដុំ​ពកក្នុង​​បំពង់​ក​របស់​លោក​យាយ ​ពេល​កំពុង​ឆ្លុះ​មើល​តាមកញ្ចក់​។ ប៉ុន្ដែ​ចៃដន្យ​អាក្រក់​អី ប៊ិច​នោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់​ក​ ហើយ​លោក​យាយ​រូប​នោះ​ក៏​បាន​លេប​​ចូល​បាត់​ដោយ​ចៃ​ដន្យ​។

បន្ទាប់​មក​ក្រុម​គ្រួសារ​របស់​លោក​យាយ រួម​ទាំង​លោក​យាយផ្ទាល់​បានបំភ្លេច​រឿង​នេះ​ចោល ដោយ​សារ​តែ​ការ​ឆ្លុះ​កាំ​រស្មី​អិច​ មិន​បាន​ឃើញ​អ្វី​នោះ​។

ក្រោយពី​ក្រុម​គ្រួពេទ្យ​វះ​កាត់​យក​ប៊ិច​នោះ​ចេញ​មក​ក្រៅ​ រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​បាន​កើត​ឡើង ពោល​គឺ​ប៊ិច​ដែល​ស្ថិត​ក្នុង​ទឹក​អាស៊ីត​របស់​ក្រពះ​ដល់​ទៅ ២៥ឆ្នាំ នៅ​តែ​អាច​សរសេរ​បាន​ធម្មតា​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s