ធ្លាប់​ឃើញ​តែ​ក្នុង​ខ្សែ​ភាពយន្ត​ថាមានមនុស្ស​ដេក​មមើដើរ​ធ្លាក់​ពី​លើ​ផ្ទះ ឬ​ដេកមមើ​ទៅ​រំលោភ​កូន​គេ​ តែ​ពេល​នេះ​ការ​ដេក​មមើ​រហូត​ដល់​ស្លាប់​បាន​កើត​មានជាក់​ស្ដែង​ហើយ​។ ស្រ្ដី​វ័យ​ ៥៥ឆ្នាំ រស់​នៅ New Jersey សហរដ្ឋ​អាមេរិក​ ដែលមាន​ប្រវត្តិ​ធ្លាប់​ដើរ​ពេល​ដេក​លក់ (ដេក​មមើ) ជា​ច្រើន​ដង​មកហើយ​នោះ បាន​លង់​ទឹក​ស្លាប់​ ក្រោយ​ពី​គាត់​បាន​ដើរ​កំឡុង​ពេល​គេងលក់​ ចូល​ទៅ​ក្នុង​បឹង​ដែល​នៅ​ជិត​ appartment របស់​គាត់​។

នេះ​គឺ​ជា​ការ​ប៉ាន់​ស្មាន​របស់​ប៉ូលីស ប៉ុន្ដែ​វា​អាច​ជា​ការ​ពិត​ច្រើន ព្រោះ​ស្រ្ដីដែល​មាន​ឈ្មោះ​ថា Charlene Ferrero ​នេះ​ធ្លាប់​ដេក​មមើបែប​នេះ​ច្រើន​ដង​មក​ហើយ​។

យោង​តាម​ Daily Mail បាន​ឲ្យ​ដឹង​ថា មិត្ត​ភក្ដិ​ និង​អ្នក​ជិត​ខាង​របស់​ស្រ្ដី​រូប​នេះ​ បាន​ប្រាប់​ប៉ូលីស​ថា នៅ​យប់​កើត​ហេតុ ពោលគឺ​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ គេ​បាន​ឃើញ​ស្រ្ដី​ម្នាក់ (មើល​មិន​ច្បាស់​ថា​ជា​អ្នក​ណា) ​ដើរ​ចុះ​ពី​ផ្លូវ​ដែល​នៅ​ក្បែរ​នោះ​។

មិត្ត​ភក្ដិ​របស់​ស្រ្ដី​រង​គ្រោះ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​សារ​តែ​មាន​មនុស្ស​រក​ឃើញ​ទូរសព្ទ​របស់​គាត់​ស្ថិត​នៅ​លើ​វាល​ស្មៅ​ជិត​ផ្ទះ​។ បន្ទាប់​មក​គេ​នាំ​គ្នា​ទៅ​មើល​ក្នុង​ផ្ទះ​ស្រ្ដី​រូប​នោះ ទើប​គេ​ដឹង​ថា គាត់​បាន​បាត់​ខ្លួន​ទៅ​ហើយ​។

ក្រោយ​ពី​ស្វែង​រក​មួយ​រយៈ ទើប​គេ​អាច​រក​ឃើញ​សាក​សព​ស្រ្ដី​នោះ នៅ​ក្នុង​បឹង​ដែល​ស្ថិត​នៅ​ម្ដុំ​នោះ​។ ក្រោយ​ពី​ទទួល​ការ​ធ្វើ​កោសល្យ​វិឆ្ឆ័យ​លើ​សាក​សព​រួចមក មិនមាន​សញ្ញា​ណាមួយ​បញ្ជាក់​ថា​ស្រ្ដី​រូប​នេះ ត្រូវ​គេ​សម្លាប់​នោះ​ទេ​ ដែល​គេ​អា​ច​ស្មាន​បាន​ថា គាត់​ស្លាប់​ដោយ​ដេក​មមើ​ដើរ​ចូល​បឹង​នោះ​តែ​ម្ដង​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s