ការ៉េម​​ដែលមាន​ទម្ងន់​ជា​ច្រើន​ម៉ឹន​ផោន​ បាន​បង្ក​ជា​ការ​ស្ទះ​ចរាចរ​ជា​ច្រើន​ម៉ោង​នៅ​ផ្លូវ​មួយ​កន្លែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ នេះ​មិនមែន​ដោយ​សារ​ការ៉េម​ធ្លាក់​ពី​លើ​មេឃ ដូច​កាល​ផ្លែ​ប៉ោម​ធ្លាក់​ពី​មេឃ​កាល​ពី​ពេល​កន្លង​មក​ទេ ប៉ុន្ដែ​គឺ​ជា​ការ​កំពប់​ពី​ក្នុង​រថយន្ត​ដឹក​ជញ្ជូន​វា​។

ក្រុម​មន្រ្ដី​ប៉ូលីស​បាន​និយាយ​ថា ការ៉េម​ចំនួន​ ៤ម៉ឺន​ផោន បាន​កំពប់​ចេញ​ពី​ក្នុង​រថយន្ត​ដឹក​ជញ្ជូន​ធន់​កណ្ដាល​មួយ​ នៅ​ Fort Wayne រដ្ឋ Indiana សហរដ្ឋ​អាមេរិក ដែល​បាន​បង្ក​ជា​ការ​ស្ទះ​ផ្លូវ​នៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​ នៃថ្ងៃ​ឈប់​សម្រាក​​។

សារព័ត៌មាន Journal Gazette និងស្ថានីយ៍​ទូរទស្សន៍ WPTA-TV បាន​រាយ​ការណ៍​ដូច​គ្នា​ថា ការ​កំពប់​ការ៉េម​នេះ បាន​កើត​ឡើង​វេលាម៉ោង ៤ល្ងាច​កាល​ពី​ថ្ងៃ​សុក្រ។ ក្រោយ​ពី​មានហេតុ​កាណ៍​នេះ​បាន​កើត​ឡើង ចរាចរ​ត្រូវ​បាន​បិទ​ដោយ​សារ​តែ​ការ​សម្អាត​ការ៉េម​ដែលកំពប់​ទាំង​នោះ​ ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​៦ម៉ោងឯណោះ​។ ប៉ូលីស​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​ការ៉េមនេះ​បាន​ព្យាយាម​បត់​ចូល​ផ្លូវ​តូច​ ប៉ុន្ដែ​បាន​ក្រឡាប់​ ធ្វើ​ឲ្យ​កំពប់​នូវ​ការ៉េម Vanilla, Caramel praline crunch និង​ការ៉េម​ជា​ច្រន​ទៀត​។

ក្រោយ​ពី​កើត​ហេតុ អ្នក​បើក​បរ​រថយន្ត​ក៏​ទទួល​រង​របួស​ស្រាល​ផង​ដែរ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s