ជួនកាល​ត្រូវ​បាន​គេ​ហៅថា​បុរស​អស់​រដូវ​, ការប្រែប្រួល​អរ​ម៉ូ​ន​ទាក់ទង​នឹង​អាយុ​ចំពោះ​បុរស​គឺ​មាន​ភាព​ខុសប្លែកគ្នា​ជាមួយ​នឹង​ស្ត្រី​។ សូម​អោយ​យល់​ពី​រោគសញ្ញា និង​ជម្រើស​នៃ​ការព្យាបាល​។

ការប្រែប្រួល​អរ​ម៉ូ​ន​គឺជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ទាក់ទង​ទៅ​នឹង​អាយុ​។ វា​មិន​ដូច​ទៅ​នឹង​អរ​ម៉ូ​ន​ស្ត្រី​ដែល​ធ្លាក់់​ចុះ​យ៉ាង​ខ្លាំង​និង​គំហុក​អំឡុង​ពេល​អស់រ​ដូវនោះ​ទេ​, ការប្រែប្រួល​អរ​ម៉ូ​ន​ចំពោះ​បុរស​កើតមានឡើង​បន្តិច​ម្តងៗ​។ នេះ​គឺជា​អ្វី​ដែល​អ្នក​រំពឹងទុក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​វា​។

កាត់បន្ថយ​ការយល់​ខុស​អំពី​ការ​អស់​រដូវ​ចំពោះ​បុរស

ពាក្យ​ថា «​ការ​អស់​រដូវ​ចំពោះ​បុរស​» ជួនកាល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ពិពណ៌នា​ទៅ​នឹង​ការថយចុះ​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ដែល​ទាក់ទង​ទៅនឹង​អាយុ​។ ទោះ​យ៉ាងណាក្តីក៏​, ការ​អស់​រដូវ​ចំពោះ​ស្ត្រី និង​ការ​អស់​រដូវ​ចំពោះ​បុរស​គឺជា​ស្ថានភាព​ពីរ​ខុសប្លែក​ពី​គ្នា​។ ចំពោះ​ស្ត្រី​, ការបញ្ចេញ​ស៊ុត​ឬ​មេ​ជីវិត​ញី​(ovulation)​លែងមាន ហើយ​ការផលិត​អរ​ម៉ូ​ន​ធ្លាក់​ទាប​អំឡុង​ពេល​មួយ​យ៉ាងខ្លី​។ ចំពោះ​បុរស​, ការផលិត​អរ​ម៉ូ​ន​គឺ​ថយ​ចុះ​សន្សឹមៗ​ជាង​បើ​ប្រៀបធៀប​នឹង​ស្ត្រី​។ ឥទ្ធិពល ដូចជា​ប្រែប្រួល​ចំណង់​ផ្លូវភេទ​, ថយ​ចុះ​កម្លាំង ឬ​អារម្មណ៍​, ហាក់ដូចជា​មិន​លេច​ច្បាស់​ហើយ​មិន​បាន​ធ្វើអោយ​ចាប់អារម្មណ៍​ក៏មាន​។

ដូចនេះ តើ​អ្វី​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សំដៅ​ទៅ​ការហៅ​មួយ​ដែលថា «​បុរស​អស់​រដូវ​?» គ្រូពេទ្យ​ជាច្រើន​បាន​ប្រើប្រាស់​ពាក្យ​ថា andropause​ដើម្បី​បញ្ជាក់​ពី​អាយុ​ដែល​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​អរ​ម៉ូ​ន​ចំពោះ​បុរស​។ ពាក្យ​ដទៃទៀត​ចំពោះ​ការ​ហៅថា បុរស​អស់​រដូវ​នោះ រួម​មាន​ការ​កង្វះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​, កង្វះ​អរ​ម៉ូ​ន​អង់ដ្រូសែន​ដែល​ទាក់ទង​នឹង​អាយុ​របស់​បុរស និង​ការចាប់ផ្តើម​ថយ​ចុះ​មេ​ជីវិត​ឈ្មោល​។

សូម​យល់​អំពី​អរ​ម៉ូ​ន​ភេទ​បុរស

កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ប្លែក​គ្នា​យ៉ាងខ្លាំង​ក្នុងចំនោ​មបុរស ។ ជាទូទៅ​, ទោះជា​យ៉ាងណា​ក៏ដោយ​, បុរស​វ័យ​ចំណាស់​គឺមាន​ទំនោរ​មាន​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ទាប​ជាង​បុរស​ដែល​មាន​វ័យក្មេង​។ កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​បន្តិចម្តងៗ​ទៅតាម​ភាព​ជា​មនុស្ស​ពេញវ័យ ប្រហែលជា​១%​ក្នុង​មួយ​ឆ្នាំ​បន្ទាប់ពី​មាន​អាយុ​៣០​ឆ្នាំ​ជា​មធ្យម​។ ប្រហែល​អាយុ​៧០​ឆ្នាំ​, ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ចំពោះ​បុរស​អាច​ឡើង​ទៅ​ដល់​៥០%​។

វា​ជា​រឿង​សំខាន់​ដែល​មាន​ការវាយតម្លៃ​ដោយ​គ្រូពេទ្យ​មុននឹង​កំនត់​ថា​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ទាប​ទៅនឹង​អាយុធម្ម​តាមួយ​។ ការ​មិន​បាន​ព្យាបាល​, លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​ផ្សេងៗ​ពីគ្នា ដូចជា​ស្ទះ​ផ្លូវដង្ហើម​នៅពេល​គេង​អាច​បន្ថយ​នូវ​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។

ការដឹង​អំពី​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ធ្លាក់​ទាប

បុរស​មួយចំនួន​មាន​ការថយចុះ​ជាង​ធម្មតា​នូវ​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ចំពោះ​អ្នក​ដទៃ​ទៀត​, អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​អាច​បណ្តាលអោយៈ
ផ្លាស់ប្តូរ​ចំ​នង់​ផ្លូវ​ភេទៈ នេះ​អាច​រាប់​បញ្ចូល​ទៅ​នឹង​ការថយចុះ​ចំ​នង់​ផ្លូវភេទ​, លិង្គ​មិនសូវ​ឡើង​រឹង​ដោយ​ខ្លួនឯង (​ដូចជា​អំឡុងពេល​គេង​) និង​ការ​គ្មាន​កូន​។ ពងស្វាស​របស់​អ្នក​អាច​ក្លាយ​ជា​រួម​តូច​ផង​ដែរ​។
ផ្លាស់ប្តូរ​ការ​គេងៈ ជួនកាល​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​បណ្តាល​អោយ​គេង​មិន​លក់ ឬ​មាន​បញ្ហា​គេង​ដទៃទៀត​។
ផ្លាស់ប្តូរ​រាងកាយៈ ការផ្លាស់ប្តូរ​កាយសម្បទា​រ​អាច​កើតមាន​រួម​មាន​កើនឡើង​ជា​តិខ្លាញ់​ក្នុង​ខ្លួន​, ថយ​ចុះ​ទំហំ​សាច់ដុំ និង​ភាពរឹងមាំ និង​ថយចុះ​នូវ​កំហាប់​ឆ្អឹង​។ ឡើង​សុដន់​(gynecomastia) និង​ជ្រុះ​សក់​គឺអាច​កើតមាន​។
ផ្លាស់ប្តូរ​អារម្មណ៍ៈ អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ថយ​ចុះ​អាច​នាំអោយ​ថយចុះ​នូវ​អារម្មណ៍ ឬ​ភាពជឿ ជា​ក់​ខ្លួនឯង​។ អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​, ធ្លាក់​ទឹកចិត្ត ឬ​មាន​បញ្ហា​ទៅនឹង ការប្រមូលផ្តុំ​អារម្មណ៍ ឬ​ការចងចាំ​អ្វីមួយ​។

វា​ជា​រឿង​ចាំបាច់​ដើម្បី​សម្គាល់ថា​រោគសញ្ញា​ទាំងនេះ​គឺ​ជា​ធម្មតា​ទេ​សំរាប់​វ័យ​នេះ​។ រោគសញ្ញា​ដទៃ​ទៀត​អាច​ត្រូវបាន​បណ្តាលមកពី​កត្តា​មួយចំនួន​រួមមាន ឥទ្ធិពល​របស់​ថ្នាំ​, បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​, ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ផឹកស្រា​ច្រើនពេក​។ ការ​ធ្វើតេស្ត​ឈាម​គឺជា​មធ្យោបាយ​តែ​មួយគត់​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ទៅនឹង​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។

អារម្មណ៍ល្អ​បំផុត

ប្រសិនបើ​អ្នក​សង្ស័យថា​អ្នក​មាន​កំរិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ទាប​, សូម​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​។ គាត់​អាច​វាយតម្លៃ​មូលហេតុ​ដែល​អាច​នាំអោយ​មាន​រោគសញ្ញា​របស់​អ្នក និង​ពន្យល់​ពី​ជម្រើស​ក្នុង​ការព្យាបាល​។ អ្នក​មិន​អាច​បង្កើន​នូវ​ការផលិត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ដោយ​ធម្មជាតិ​របស់​អ្នក​បាន​ទេ​, ប៉ុន្តែ​វិធានការ​ទាំងនេះ​អាចជួយៈ
ត្រូវ​ស្មោះត្រង់​ជាមួយ​គ្រូពេទ្យ​របស់​អ្នកៈ ធ្វើការ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​កំនត់ និង​ព្យាបាល​ជំងឺ​នានា​ដែល​បាន​កើតឡើង​ដែល​អាច​បណ្តាលអោយ ឬ​នាំអោយ​មាន​រោគសញ្ញា​ទាំងនេះ ពី​ឥទ្ធិពល​របស់​ថ្នាំ​ដែល​នាំអោយ​លិង្គ​មិន​ឡើង​រឹង និង​រឿងរ៉ាវ​ផ្សេង​ទៀត​ទាក់ទង​នឹង​ផ្លូវភេទ​។
បង្កើត​នូវ​ជម្រើស​រស់នៅ​ដែល​ផ្តល់​នូវ​សុខភាពៈ ញុំ​ា​អាហារ​ដែល​ផ្តល់​សុខភាព និង​បូក​រួម​ទាំង​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​។ ការជ្រើសរើស​របៀប​រស់នៅ ដែល​ផ្តល់ នូវ សុខភាព​នឹង​ជួយ​រក្សា​អ្នក​អោយ​មាន​ភាពរឹងមាំ​, មាន​កម្លាំង និង​ធ្វើអោយ​ទំហំ របស់​សាច់ដុំ​ធំ​។ លំ​ហាត់ប្រាណ​ជាប្រចាំ​អាចធ្វើអោយ​ប្រសើរឡើង​នូវ​អារម្មណ៍​របស់​អ្នក និង​ការប្រមូលផ្តុំ​អារម្មណ៍​របស់​អ្នក និង​ធ្វើអោយ​ងាយស្រួល​គេង​។
ស្វែងរក​ជំនួយ​ប្រសិនបើ​អ្នក​បាក់​ទឹកចិត្តៈ អ្នក​អាច​មាន​ការ​ធ្លាក់​ទឹកចិត្ត​ប្រសិន បើ​អ្នក មាន​អារម្មណ៍​នៅ​ម្នាក់ឯង និង​ឆេវឆាវ និង​មិន​នៅក្នុង​ចំណោម​មនុស្ស​។ ជា​ទូទៅ​ចំពោះ​បុរស​, រោគ​សញ្ញា​ផ្សេងទៀត​នៃ​ការធ្លាក់​ទឹកចិត្ត​រួមមាន​ធ្វើការ​ជ្រុល​, ផឹកស្រា​ហួសហេតុ​, ប្រើប្រាស់​ថ្នាំញៀន ឬ​ស្វែងរក​ភាព​រំភើប​ពី​សកម្មភាព​ដែល​គ្រោះថ្នាក់​។
សូម​ប្រយ័ត្ន​នៅក្នុង​ការប្រើ​ថ្នាំបុរាណ​: សារធាតុ​មួយចំនួន​មិន​មាន​សុវត្ថិភាព និង​អាច​ជះ​ឥទ្ធិពល​ទៅនឹង​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ទាប​ទៅតាម​អាយុ​។ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​។

ការព្យាបាល​ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​នៅពេល​ចាស់​ដោយ​ប្រើ​ថ្នាំ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​គឺ​នៅ​មាន​មតិ​ខ្វែង​គ្នា​នៅឡើយ​។ ចំពោះ​បុរស​មួយចំនួន​, ការព្យាបាល​ដោយ​តេស្តូ​ស្តេ​រ៉ូន​បន្ថយ​នូវ​រោគសញ្ញា​នូវ​កង្វះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ចំពោះ​អ្នក​ដទៃ​ទៀត ជាពិសេស​លើ​បុរស​វ័យ​ចំណាស់​, គុណសម្បត្តិ​របស់​វា​គឺ​មិនទាន់​ដឹង​ច្បាស់​។ ហានិភ័យ​គឺជា​ការព្រួយបារម្ភ​ដដែល​។ ការព្យាបាល​ដោយ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​អាច​បង្កើន​នូវ​ហានិភ័​យ​នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ឬ​បញ្ហា​សុខភាព​ដទៃទៀត​។ ប្រសិនបើ​អ្នក​ឆ្ងល់​ថា​តើ​ការចាក់​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន ឬ​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ដទៃ​ទៀត​អាច​ត្រឹមត្រូវ​ចំពោះ​អ្នក​ឬ​ទេ​នោះ​, សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​។

ប្រភព៖ Health

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s