ខ្នើយ​ជា​ច្រើន​បាន​ក្លាយ​ជា​អាវុធ​វាយ​គ្នា​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​ នៃ​ប្រទេស​ចិន​។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​​គឺ​ជា​បាន​ប្រារព្វ​ធ្វើ​ឡើង​ ៥ឆ្នាំ​រួច​មក​ហើយ ដែល​បានទាក់​ទាញ​បុគ្គលិក​ការិយាល័យ​ក្មេង​ៗ​ដែលមានអារម្មណ៍​ស្រ្ដេស​ជា​ច្រើននាក់​ឲ្យ​ចូល​រួម​។ ក្រៅ​ពី​បុគ្គលិក​ការិយាល័យ​ គឺ​នៅ​មាន​សិស្ស​និស្សិត​ជាច្រើន​នាក់​ផង​ដែរ​ ដោយ​សារ​តែ​បុគ្គលិក និងសិស្ស​គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​ប្រឈម​មុខ​នឹង​អារម្មណ៍​ស្រ្ដេស​ដូច​គ្នា​។

ការ​ប្រយុទ្ធ​គ្នា​ដោយ​យក​ខ្នើយ​វាយ​គ្នា​នេះ គឺ​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​យប់​ មុន​ថ្ងៃ​បុណ្យ​គ្រីស្ដ​ម៉ាស់​មក​ដល់​ ហើយ​នៅ​ថ្ងៃ​ទី ៣០ខែ​ធ្នូ នឹង​មាន​ការ​ប្រយុទ្ធ​គ្នាម្ដង​ទៀត​។

លោក Eleven Wang ដែល​ជា​អ្នកប​ង្កើត​កម្មវិធី​នេះ​ និង​ជា​អ្នក​ផ្ដល់​គំនិត​ឲ្យ​មា​ន​ព្រឹត្តិការណ៍​វាយ​ខ្នើយ​នេះ បាន​ថ្លែងថា សព្វ​ថ្ងៃ​មនុស្ស​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ច្រើនណាស់​ ជា​ពិសេស​ជាមួយ​ថៅកែ គ្រូ​បង្រៀន និង​ការ​ប្រលង​ ដូច្នេះ​កា​រ​វាយ​គ្នា​ដោយ​ប្រើ​ខ្នើយ​ គឺ​អាច​បញ្ចេញនូវ​អារម្មណ៍​ធុញ​ថប់​ទាំង​នោះ​ឲ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មក​ដល់។

អ្នកដែល​ចូល​រួម​កម្មវិធី​នេះ នឹង​ត្រូវ​បានគេ​ផ្ដល់​ខ្នើយ​​នៅ​តាម​ច្រក​ចូល​។ មិន​ត្រឹម​តែ​មាន​ការ​វាយ​គ្នា​ដោយ​ប្រើ​ខ្នើយ​នោះ​ទេ ការ​ប្រគុំ​តន្រ្ដីក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​អម​ជាមួយ​គ្នា​នោះដែរ​ ដែល​អ្នក​ចូល​រួម​អាច​រាំ​លោត​លេង​កំសាន្ដ​តាម​ប្រាថ្នា មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​វាយ​គ្នា​មិន​ប្រណី​ដៃ​​ ស្រប​ពេល​ដែល​សំឡី​ក្នុង​ខ្នើយ​បាន​ប៉ោងឡើង​​ស្ទើ​ពេញ​មេឃ។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s