រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​អភ័ព្វ វ​ន្នី ចាន់​តារា អាយុ​១៤​ឆ្នាំ ដែលជំងឺសុដន់​រីក​ធំ​ទាំង​សងខាង​ត្រូវ​គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​​បានទទួល​អំណោយ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជា​បន្ដបន្ទាប់។ នេះ​ជា​អំណោយ​លើក​ទី​៣ ដែល​ទទួល​បាន​ពី​សប្បុរសជន​យក​ទៅ​ប្រគល់​ជូន​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ផ្ទាល់​ដៃ​កាល​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ធ្នូ នៅ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ។

បន្ទាប់​ពី​សារព័ត៌មាន​កោះសន្ដិភាព​ចេញ​ផ្សាយ​ក្នុង​លេខ​៧៤៤៧ ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ធ្នូ ២០១១ នូវ​អត្ថបទ​ក្រោម​ចំណងជើង​ថា «ក្មេង​ស្រី​ជំទង់​អភ័ព្វ​សុដន់​ទាំង​២​រីក​ធំ​ចម្លែក​ម្ខាង​ៗ​មាន​ទម្ងន់​៦​គីឡូក្រាម» រួចមក ​មាន​សប្បុរស​ជន​​ទាំង​ក្នុង​និង​ក្រៅប្រទេស​បានជួយ​ឧបត្ថម្ភ​ជា​បន្ដ​បន្ទាប់ ។ ជាក់​ស្តែង​​នៅ​ថ្ងៃ​ទី​២៧ ធ្នូ លោក​ម៉ី ប៊ុ​ន​ជ្រុ​ុយ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្ដពោធិ៍សាត់ បាន​ឧបត្ថម្ភ​ថវិកាចំនួន​១០​ម៉ឺន​រៀលដល់​ក្មេង​ស្រី​​ខាង​លើ​ដោយ​ផ្ទាល់ដៃ។ តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​អភ័ព្វ​នោះ​បានឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃនេះ​មុខរបួស​របស់​នាង​បាន​សះស្បើយ​បន្ដិច​ហើយ តែ​នៅ​ឈឺចាប់​នៅ​ឡើយ។ នាង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​ដែល​មានចិត្ដ​ធម៌​សប្បុរស​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ការព្យាបាល​។ ​គ្រួសារ​នាង​កំពុង​​ជួប​ប្រទះ​ការ​ខ្វះខាត នាង​មិន​ភ្លេចគុណ​អ្នក​មានគុណ​ទាំង​អស់នោះ​ទេ។ នាងបាន​ជូនពរ​សប្បុរស​ជន​ឱ្យ​ជួប​តែ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

លើស​ពី​នេះ​ទៀត​នាងសូម​ថ្លែងអំណរគុណ​ដល់​សារព័ត៌មាន​កោះសន្ដិភាព​ដែល​បាន​​ជួយ​ផ្សាយ​ព័ត៌​មាន​​ពិត​ដែលជា​​ការ​ជួយ​ដល់​ជន​ក្រីក្រ​ផង​ដែរ ៕

ប្រភព៖ kohsantepheapdaily

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s