ឱសថ​សម្រាប់​ជំនួយ​ផ្លូវ​ភេទ​ ក៏​អាច​ជួយ​ព្យាបាល​ជំងឺ​បេះ​ដូង​បាន​ផង​ដែរ​ បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​មួយ​។

យោង​តាម​អ្នក​ជំនាញ ថ្នាំ​វីយ៉ាក្រា​ អាច​ជួយ​ពង្រឹង​សាច់​ដុំ​បេះ​ដូង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ថ្នាំ​សម្រើប​នេះ​អាច​ជួយ​អ្នក​ជំងឺ​ដែល​មាន​លក្ខខ័ណ្ឌ​បេះ​ដូង​មិន​ល្អ​ ពោល​គឺ បេះ​ដូង​ដែល​មិន​មាន​ឈាម​គ្រប់​គ្រាន់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ថ្នាំ​នេះ​ក៏​អាច​ជួយ​អ្នក​ដែល​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​បាន​ផង​ដែរ​។

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​គឺ​លោក Wolfgang Linke មក​ពី​សាកល​វិទ្យាល័យ​ Ruhr Bochum ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​ពន្យល់​ថា គ្រប់​អ្នក​ជំងឺ​បេះ​ដូង​ដែល​មាន​អាយុ​ ៦០ឆ្នាំ​ គឺ​មាន​បេះ​ដូង​ខ្សោយ​ ហើយ​ថ្នាំ​វីយ៉ាក្រា​អាច​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សកម្មភាព​ខ្លាំង​ក្លា​ជាង​មុន។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ក៏​មិនបាន​បញ្ជាក់​ច្បាស់​លាស់​ពី​មូល​ហេតុ​​នោះ​ទេ ប៉ុន្ដែ​ដូច​ដែល​លោក​អ្នក​ធ្លាប់​បាន​ដឹង​តាមរយៈ​ព័ត៌មាន​កន្លង​មក​របស់​ខ្មែរ​សារិកា​ហើយ គឺទារក​ម្នាក់​ដែល​មាន​ជំងឺ​​បេះ​ដូង​ ក៏​អាច​បន្ដ​ជីវិត​បាន​ដោយ​សារ​ថ្នាំ​វីយ៉ាក្រា​នោះ​ដែរ​។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​ Circulation។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

បញ្ចេញមតិ